ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ត្រូវនារី​រងគ្រោះ​​និយាយ​ថា យក​កាំបិតអារ.កប្លន់​ម៉ូតូ តែ​​បដិសេធថា ប្រើខ្សែនីឡុងរឹត.កប្លន់កង​ដៃទេ

9 ឆ្នាំ មុន

ខេត្ត​​កំពង់​ឆ្នាំង ៖ ជន​​សង្ស័យ​​ម្នាក់​​ត្រូវ​​​កម្លាំង​​នគរបាល​​ស្រុក​រលា​ប្អៀរ​​ ធ្វើ​ការ​​​ដេញ​​តាម​​​​ចាប់​ខ្លួន​​បាន​កាល​​ពី​​វេលា​​ម៉ោង​០​៩ ​និង​​៣០​​

ខេត្ត​​កំពង់​ឆ្នាំង ៖ ជន​​សង្ស័យ​​ម្នាក់​​ត្រូវ​​​កម្លាំង​​នគរបាល​​ស្រុក​រលា​ប្អៀរ​​ ធ្វើ​ការ​​​ដេញ​​តាម​​​​ចាប់​ខ្លួន​​បាន​កាល​​ពី​​វេលា​​ម៉ោង​០​៩ ​និង​​៣០​​នាទី​​​​យប់​​ថ្ងៃ​​​ទី​​២៩​ ​មករា ​​២០១៥ ស្ថិត​​នៅ​​ចំណុច​​​ក្រុង​​​វិហារ​​​យី​​ស៊ូ ​​ក្នុង​ភូមិ​​​ទួល​ខ្សាច់ ឃុំ​​​ជ្រៃ​​​បាក់ ស្រុក​​រលា​​ប្អៀរ បន្ទាប់​​ពី​​ជន​សង្ស័យ​​រូប​នេះ​ធ្វើ​​សកម្មភាព​យក​​កាំបិត​ភ្ជង់.ក​នារី​ម្នាក់​ប្លន់​យក​​ម៉ូតូ​​ តែ​មិន​បាន​​សម្រេច​ ។

​ប្រភព​បានឱ្យ​ថា ជន​សង្ស័យ​​ឈ្មោះម៉េ​ស ចាន់​ធូ អាយុ​​២០​​ឆ្នាំ មាន​ទីលំនៅ​​ក្នុងខេត្តកំពង់ចាម តែ​បាន​​មក​ស្នាក់​នៅ​ភូមិ​ត្រ​ពាំ​ងចឹ​ក្សា សង្កាត់​​កំពង់​ឆ្នាំង ក្រុង​​កំពង់​ឆ្នាំង ​ស៊ីឈ្នួល​យាម​​វិហារ​យី​ស៊ូ​ឱ្យ​គេ​​នៅ​ភូមិ​​កើតហេតុ​ខាងលើ  ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះសឿ កុ​លី​ន អាយុ​១៧​ឆ្នាំ ។

​លោក​​ប​ន្ត​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​​ម៉ោង​​០៧ ​និង​៣០​នាទី​​យប់​នោះ នារី​រង​គ្រោះ​​ត្រឡប់​​​មក​ពី​​រៀននៅ​សាលា​វិទ្យាល័យ​​ព្រះ​បាទសុរា​ម្រិ​ត​​ បាន​មក​ឈប់​ម៉ូតូ​នៅ​ក្នុង​​ដី​ភូមិ​​មុខ​ផ្ទះ ស្រាប់តែ​ពេល​នោះ​​មានជនសង្ស័យ​ខាងលើ​ បាន​ស្ទុះ​ចេញពី​ក្បែ​រអណ្តូងទឹក យក​​កាំបិត​មក​ភ្ជង់.កកុំឱ្យ​ស្រែក តែ​​នាងបាន​ស្រែកឱ្យ​គេ​ជួយ ។ ពេល​នោះ​ជ​ន​សង្ស័យ​បាន​វាស​​​កាំបិត​មុត​ដាច់.កនារី​រង​គ្រោះ​ចេញ​ឈាម​​រហាម ហើយ​ជនសង្ស័យ​​បាន​គេចខ្លួន​បាត់​តែ​ម្តង ។

ប៉ុន្តែ​ភ្លាម​ៗ​​នោះ​ដែរ មន្ត្រី​នគរ​បាល​មូលដ្ឋាន​និង​ស្រុកបាន​សហការ​គ្នា​​រុករករហូត​ជាង​០២​ម៉ោង ទើប​ចាប់​ជនសង្ស័យ​បាន ​ខណៈ​ដែល​ជន​នេះ​​លប​ត្រឡប់​ចូលមក​ពួន​នៅ​កន្លែង​ដែល​ខ្លួន​យាម​​នៅ​វិហា​រយ៉ី​ស៊ូ​​វិញ ។ តាម​ព័ត៌មាន​​ជំ​ហាន​ដំបូង​ថា ជនសង្ស័យ​​បាន​ធ្វើ​សកម្ម​ភាព​​ប្លន់​យក​ម៉ូតូ តែ​ពេល​ឆ្លើយ​ចំពោះ​មុខ​សមត្ថកិច្ច​​​​ថា ភ្ជង់ប្លន់​យក​កង​ដៃ​ប្លាទី​ន​ទេ ។

ជន​សង្ស័យ​បាន​ឆ្លើយទៀតថា ពេលខ្លួន​​ត្រូវ​បាន​គេ​ជួល​ឱ្យមកយាម​នៅ​​វិហារ «​ជំនុំទួលខ្សាច់» ហើយឃើញនារី​នោះ​មានពាក់​កង​ដៃ​ លុះ​យប់ឡើង ខ្លួន​បា​ន​យក​ខ្សែនីឡុង​យកទៅពួក​ចាំនាង​ចេញពីសាលា ដើម្បីប្លន់​យក​កង​ដៃលក់​ផ្ញើប្រាក់ទៅម្តាយ​​នៅ​ស្រុក​ដែល​ជំពាក់​លុយគេ​ ​ខ្លួន​​មិនបានប្រើ​កាំ​អារ.កចង់ប្លន់ម៉ូតូ​នោះទេ ។

ទោះ​យ៉ាងណា​ ខ្សែ​នីឡុង​​ដែល​ជនសង្ស័យ​អះអាង​ថា ​ជា​ឧ​បករណ៍​​រិ​ត.ក​បំណង​ប្លន់ សមត្ថកិច្ច​រក​មិនឃើញ​​ទេ ឃើញ​តែ​កាំបិត​កៃ​​មួយ និង​ទូរ​សព្ទ័​មួយ​​គ្រឿង​ជ្រុះ​ក្នុង​​ព្រៃ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព