ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​​ប្រជុំ​របស់​គណៈ​​កម្មការ​​ត្រួតពិនិត្យ​លុបបំបាត់​លើឱ​សថក្លែងក្លាយ​ខេត្ត​បាត់ដំបង​ ដើម្បី​កាត់​បន្ថយ​​ភាព​​ក្រី​ក្រ​

9 ឆ្នាំ មុន

ខេត្ត​បាត់ដំ​បង ៖​ គណៈ​​កម្មការ​ត្រួតពិនិ​ត្យលុបបំ​បាត់​លើឧសថ​ក្លែងក្លាយ​និង​សេវាសុខា​ភិបាល​ខុសច្បាប់​ខេត្ត​បាត់ដំបង​​ដើម្បី​​កាត់​

ខេត្ត​បាត់ដំ​បង ៖​ គណៈ​​កម្មការ​ត្រួតពិនិ​ត្យលុបបំ​បាត់​លើឧសថ​ក្លែងក្លាយ​និង​សេវាសុខា​ភិបាល​ខុសច្បាប់​ខេត្ត​បាត់ដំបង​​ដើម្បី​​កាត់​
បន្ថ​យ​​ភាព​ក្រី​ក្រ​របស់​​ប្រជា​ពល​រដ្ឋ​​បា​នបង្កើត​ឡើង​​ដោយ​មាន​ស្ថាប័ន​តុលា​ការ ស្នងការ​នគរ​បាល ​អាវុធហត្ថ សុខាភិបាល​និងស្ថាប័ន​ពាក់ព័ន្ឋ​ជាច្រើន​ទៀត​បាន​មកចូល​រួមប្រជុំ​នៅក្នុង​សាលា​ខេត្ត​បាត់ដំ​បងវេលា​រសៀ​លថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ក្រោម​អធិតីភា​ព​លោក ​ ស៊ូ ​អារ៉ាហ្វាត់ អភិបាល​រងខេត្ត​បាត់​ដំបង​និងប្រធាន​អនុប្រ​ធានមន្ទីរ​គ្រប់ទាំង​អស់​បាន​មកចូល​រួមដើម្បី​ពិនិត្យ​វាយ​តម្លៃ​ទប់ស្កាត់​លើក​ស្ទួយ​វិ​ស័យ​សុខាភិ​បាល​ដើម្បី​សុខ​ភាព​ដល់​មហាជ​នទូទៅ​ឲ្យទទួល​បានភាព​ល្អ​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពីមាន​ករណី​ឆ្លងមេ​រោគអេដស៍​នៅក្នុង​ភូមិឃុំរកា​ ស្រុក​សង្កែ ខេត្តបាត់​ដំបង ចំនួន២​២៦​នាក់ កន្លង​មកថ្មីៗ​នេះ ។

លោក វឿង ប៊ុន​រេត ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្តបាន​អានសា​រាចរណែ​នាំនិង​សេចក្តី​សម្រេច​ចេញ​ពីក្រ​សួង​សុ​ខាភិ​បាល​ដោយ​បង្កើត​ឲ្យមា​នគណះ​កម្មការនេះ​ជាថ្មីទៀត​បន្ថែម​លើគណះ​កម្មការ​ចាស់​ដែល​មានតាំង​ពី​ឆ្នាំ​២០០០​ដើម្បី​ផ្សព្វផ្សាយ​ការពារ​លើក​ស្ទួយ​វិស័យ​សុខា​ភិបាល​និងចូល​មក​ដល់​ឆ្នាំ​២០០៥ ​ក្រ​សួង​ចេញ​សេចក្តី​សម្រេច​​ឲ្យមាន​គណៈ​កម្មការចុះ​អង្កេត​ត្រួត​ពិនិត្យ​ជាប្រចាំ​រហូត​ដល់​ឆ្នាំ២០០៩​ដោយ​មាន​សកម្មភាព​នយោ​បា​យឃោសនា​និង​បាតុកម្ម​នៅតាម​តំបន់​ផងនោះ​ការចុះ​ត្រួត​ពិនិត្យ​អង្កេត​ស្រាវ​ជ្រាវ​ក៏បាន​បន្ថយ​ព្រោះ​ចៀស​វាង​កុំឲ្យ​ច្របូក​ច្របល់​ក្នុងបញ្ហាន​យោបាយ ។

លោក​បានបង្ហាញពី​តួលេខក្នុង​ការគ្រប់គ្រង​ស្ថាប័ន​ឯកជន​ដែលបាន​សុំច្បាប់​បើកជា​ឱ​សថ​ស្ថាន ឱសថ​ស្ថាន​រង​និង​មណ្ឌល​ព្យាបាល​​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្តបាត់​ដំបង​ដែល​មាន​​ច្បាប់ចេញ​ដោយ​ក្រសួង​សុខាភិ​បាល​ក្នុង​ឆ្នាំ២០០៨​ មាន១៣៦​កន្លែង ក្នុងនោះ​គ្មានច្បាប់​៨៦ កន្លែង​ត្រូវបានណែ​នាំ ក្នុងឆ្នាំ​២០០៩​មានកើន​ឡើង​រហូត​ដល់​១៥៦ក​ន្លែង ​គ្មានច្បាប់​ចំនួន១៨​កន្លែងក្នុង​ឆ្នាំ២០១០​កើនឡើង​៣២៣កន្លែង ​គ្មានច្បាប់​០៣​កន្លែង ក្នុងឆ្នាំ​២០១១​កើនឡើង​៣៩០​កន្លែង​គ្មានច្បាប់​០១​កន្លែង ក្នុងឆ្នាំ​២០១២​កើន​ឡើង​៤៤៩កន្លែង​បានចុះ​បញ្ជី​ទាំងអស់​តែ​ក្រោយៗម​ក ទៀតការ​បើកជា​ទ្រង់ទ្រាយ​តូចតាច​លួចលាក់​កើនឡើង​សរុប​ឆ្នាំ២០១៣​មាន​ចំនួន​៤៩៦​កន្លែង​និង​ឆ្នាំ២០១៤​មានកា​រធ្លាក់ចុះ​មកនៅ​ចំនួន​៤៧៥​កន្លែង​ ព្រោះ​មានការ​ត្រួតពិ​និត្យមើល​ការបើក​គ្មានច្បាប់​ត្រូវ​បាន​ហាម​ឃាត់ ។ លោក​បានបែង​ចែកមិន​ចំពោះ​តែឱ​សថស្ថាន​និង​ឱ​សថស្ថាន​រងនិង​កន្លែង​ទទួល​បើកកា​ព្យា​បាល​ជាឯកជន​នោះទេ​គឺបាន​ត្រួត​ពិនិត្យ​មើលផ្ទះ​លក់ទំនិញ​គ្រប់មុខ​ដែលមាន​ទាំងថ្នាំពេទ្យ​ផងដែរ​នោះ​ពេល​នេះមាន​ការ​កើន​ឡើង​ដ​ល់ទៅ​៦៧៥​​កន្លែង​ ​ក្នុង​​តំបន់​ធំៗ​​តាម​ស្រុក​​និងចុង​​កាត់​មាត់​ញក​ទៀត​អាច​​កើន​​ឡើង​ដល់​ចំនួន១១៩៨​កន្លែងកំពុង​តែគ្រប់គ្រង​បន្តពេល​បច្ចុប្បន្ន​ហើយ​គណក​ម្មការថ្មីនេះ​ពិនិត្យនិង​មានវិធាន​ការ​ដើម្បីវាយ​តម្លៃទប់​ស្កាត់ជា​បន្តទៀត​ពីព្រោះសារាច​រនែនាំ​របស់ក្រសួង​សុខាភិបាល​អាចបញ្ជូន​អ្នកល្មើស​ច្បាប់​ទៅ​ដល់ស្ថាប័ន​តុលាការក្រោយ​ពីមានកើតហេតុ​ការណ៍ឆ្លងមេរោគ​អេដស៍នៅ​បាត់ដំបង​នេះក្នុងនោះ​ក៏ត្រូវពិ​និត្យ​មើលផង​ដែរដែល​មាននិស្សិត​ពេទ្យឆ្នាំថ្មីមួយ​ចំនួនកំពុង​យកសញ្ញាប័ត្រ​ចេញពី​សាលាថ្មីៗ​គ្មានបទ​ពិសោ​ធន៍គ្រប់​គ្រាន់ហើយ​ចុះមកសុំច្បាប់​បើកធ្វើការ​ព្យាបាលជា​ទូទៅតា​មតំបន់មួយ​ចំនួនផងដែរ ។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង​ខេត្តបាន​បញ្ជាក់​អំពីចំ​ណាប់អារម្មណ៍​ការឆ្លងមេរោគ​អេដស៍នៅភូមិ​រកានេះ​កំពុងតែជះ​ឥទ្ឋិពលចាប់​អារម្មណ៍ដល់អន្តរ​ជាតិដែលកំពុង​រៀបចំជាជំនួយ​ផ្សេងៗមក​ជួយដល់ប្រ​ជាជនក​ម្ពុជា​ហើយ​លោក​ក៏សុំ​បញ្ជាក់​ចំនួនតួ​លេខឲ្យ​បានច្បាស់​លាស់ផង​ដែរចៀស​វាងអ្នក​ដែល​មានផ្ទុក​មេរោគ​អេដស៍​ហើយ​មិនបាន​ទទួលការ​ថែទាំឲ្យបាន​គ្រប់ៗគ្នា​ហើយ​ពេលនេះ​ក្រសួង​សុខា​ភិបាល​ក៏បាន​ប្រគល់​អំណាច​តួ​នា​ទីតាម​កម្រិតឲ្យមក​អាជ្ញាធរ​ខេត្តគ្រប់​​គ្រងដោយផ្ទាល់មួយ​ចំនួនផងដែរ ។