ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប៉ា សុ​ជាតិ​វង្ស ចុះ​ពិនិត្យ និង​ជំរុញ​ឲ្យ​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុ​សហ​គម​ន៏​អណ្តូង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួម​ដំណើរ​ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០១៥ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួម​ដំណើរ​ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០១៥ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រួម​នឹង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ភូមិ​អណ្តូង ដែល​ទើប​បង្កើត​ថ្មី​ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ក្នុង​បំណង​ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​សាងសង់​ឲ្យ​បាន​លឿន និង​មានគុណ​ភាព​តាម​ស្តង់ដារ​បច្ចេក​ទេស។

មន្ត្រី​សាលា​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ថា «​ដោយសារ​តែ​ស្ថានភាព​រស់នៅ​មានការ​លំបាក និង​មាន​ភាព​ចង្អៀត​ណែន​ក្នុង​សហគមន៍​អណ្តូង​ទាំង​៦ អាជ្ញា​ធរ​​រាជធានី​ភ្នំពេញ​បាន​សាងសង់​លំនៅ​ដ្ឋា​ន​ថ្មី​មួយទៀត​ដែល​នៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​គ្នា ដើម្បី​យក​ពលរដ្ឋ​ក្រីក្រ​ចំនួន​៥១៧​គ្រួសារ​ទៅ​រស់នៅ​ក្នុង​តំបន់​សហគមន៍​ថ្មី​នោះ ដែល​មាន​គំរោង​សាងសង់​លំនៅ​ដ្ឋា​ន​ចំនួន​៥០០​ខ្នង តែ​បច្ចុប្បន្ន​សាងសង់​ទើបតែ​បាន​ចំនួន​៣៣០​ខ្នង​ប៉ុណ្ណោះ ដោយ​គ្រោង​ឲ្យ​រួច​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ហើយ​ការ​អភិវឌ្ឍន៍​នៅ​សហគមន៍​អណ្តូង​នេះ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្រោម​កិច្ចសហការ​ជួយ​ឧបត្ថម្ភ​ពី​ទីក្រុង​ក្លេ​វេ ឡេ​ន រដ្ឋ​ថេ​ន​ណេ​ស៊ី​សហរដ្ឋអាមេរិក និង​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​អភិវឌ្ឍន៍​សហ​គម​អណ្តូង​ពី​ទី​១ ដល់ទី​៦ ដោយ​បង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ដូច​ជា ផ្លូវ​, លូ​, ទឹក​, ភ្លើង​, មណ្ឌល​សុខភាព​, សាលារៀន និង​ទីផ្សារ​ជាដើម​» ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព