ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​សណ្តែកក្រហម​ធ្លាក់​ចុះ រីឯ​តម្លៃ​លើ​ទីផ្សារ​ក៏​ចុះថោក

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កសិករ​ចំនួន​២​ភូមិ​នៅ​ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ដែល​ប្រកប​របរ​ដាំ​សណ្តែកក្រហម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​ត្អូញត្អែ​ថា ឆ្នាំ​នេះ​សណ្តែកក្រហម​របស់​ពួក​គាត់​ទទួល​បាន​ទិន្នផល

ខេត្តព្រៃវែង ៖ កសិករ​ចំនួន​២​ភូមិ​នៅ​ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ដែល​ប្រកប​របរ​ដាំ​សណ្តែកក្រហម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​ត្អូញត្អែ​ថា ឆ្នាំ​នេះ​សណ្តែកក្រហម​របស់​ពួក​គាត់​ទទួល​បាន​ទិន្នផល​តិច​ខ្លាំង​ណាស់ ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ព្រួយបារម្ភ ព្រោះ​ចំណូល​ពី​ការ​បង្កបង្កើន​ផល​មួយ​នេះ​ធ្លាក់​ចុះ​ខ្លាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គាត់ ។

ស្ត្រី​កសិករ​ញ៉ែ​ម យឿ​ន បាន​រៀបរាប់​ថា កសិករ​នៅ​ភូមិ​ស្ទឹង​ស្លូត និង​ភូមិ​ស្ទឹង​សន្តិភាព ពេល​នេះ​កំពុង​មមាញឹក​ប្រមូល​ផល​សណ្តែក ។ គាត់​ថា ឆ្នាំ​មុន​អាកាសធាតុ​អំណោយផល​ធ្វើ​ឱ្យ​សណ្តែក​ចេញ​ផ្កា​បាន​ល្អ និង​ផ្តល់​ទិន្នផល​បាន​ខ្ពស់ ដោយ​គិត​ជា​ធ​ម្យ​ម​ក្នុង​១​ហិ​កតា ទទួលផល​បាន​ជាង​១​តោន ។ ចំណែក​តម្លៃនៅលើទីផ្សារ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៤​ពាន់​រៀល ក្រោយ​ពី​ទូទាត់​ថ្លៃ​ជី ថ្នាំ​បាញ់ និង​ថ្លៃ​កម្មករ​រួច នៅ​សល់​ចំណេញ​ជិត​២​លាន​រៀល​ដែរ គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ប៉ុន្តែ​ឆ្នាំ​នេះ​សណ្តែក​របស់​ពួក​គាត់​មិនសូវ​បាន​ផល​ទេ ដោយសារ​តែ​អាកាសធាតុ​មិនសូវ​អំណោយផល ឯ​តម្លៃ​សណ្តែក​លើ​ទីផ្សារ​ក៏​ចុះថោក​ទៀត​គឺ​ចុះ​ពី​៤.០០០​រៀល មក​នៅ​ត្រឹម​៣.៤០០​រៀល​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ពួក​គាត់​បារម្ភ​ជា​ខ្លាំង​ពី​ជីវភាព​ប្រចាំ​ថ្ងៃ ។

គាត់​បញ្ជាក់​ថា ដំណាំ​សណ្តែកក្រហម​នេះ គេ​ចាប់ផ្ដើម​ដាំ​ក្រោយ​រដូវ​ទឹក​ស្រក គឺ​នៅ​ក្នុង​ខែវិច្ឆិកា ហើយ​អាច​ប្រមូល​ផល​បាន​នៅ​ក្នុង​ខែមករា គឺ​ប្រើ​រយៈពេល​៣​ខែ ។ នៅ​ពេល​សណ្តែក​ទុំ​ម្ចាស់​ចម្ការ​ត្រូវ​ជួល​កម្មករ​ជា​ច្រើន​នាក់​ដើរ​បេះ​ដោយ​ដៃ រួច​ទើប​យក​ផ្លែ​ទៅ​បោក​យក​គ្រាប់ ដោយ​អ្នកខ្លះ​បោក​នឹង​ដៃ ហើយ​អ្នកខ្លះ​ទៀត​គេ​បោក​នឹង​ម៉ាស៊ីន​ទៅ​តាម​ចំនួន​តិច​ឬ​ច្រើន​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដោយសារ​តែ​បញ្ហា​តម្លៃ​សណ្តែក​នៅ​លើ​ទីផ្សារ​ប្រែប្រួល​មិន​នឹងនរ​គួប​ផ្សំ​កត្តា​អាកាសធាតុ​ផង​នោះ ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​បាក់ទឹកចិត្ត​លែង​ចង់​ប្រកប​របរ​នេះ​ទៀត​ហើយ ដោយ​ពួក​គាត់​ងាក​ទៅ​រក​ដាំ​ដំណាំ​ផ្សេង​ៗ​ជំនួស​វិញ ៕