ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិហ្វាំងឡង់ម្នាក់ពុល​ចំណី​ស្លា.ប់​ក្នុង​ផ្ទះ​សំណាក់ «ប៉ាប៉ាកាយោ» នៅក្រុងព្រះសីហនុ​

9 ឆ្នាំ មុន

ខេត្ត​​ព្រះ​​សីហ​​នុ ៖ ​បុរស​​ជនជាតិ​​ហ្វាំងឡង់ម្នាក់​ដេក​ស្លា.ប់​ក្នុង​​ភាព​​អាក្រាត​​កាយ និង​ពោ​រពេញ​ដោយ​លា​មក​​នៅ​ក្បែរ​​ខ្លួន​​ ត្រូវ​គេ​ប្រទះ​

ខេត្ត​​ព្រះ​​សីហ​​នុ ៖ ​បុរស​​ជនជាតិ​​ហ្វាំងឡង់ម្នាក់​ដេក​ស្លាប់​ក្នុង​​ភាព​​អាក្រាត​​កាយ និង​ពោ​រពេញ​ដោយ​លា​មក​​នៅ​ក្បែរ​​ខ្លួន​​ ត្រូវ​គេ​ប្រទះ​ឃើញ​ និងភ្ញាក់​ផ្អើល​កាល​ពី​​​វេលា​ម៉ោង​១០​ និង​៣០​ព្រឹក​​ថ្ងៃ​ទី​២២​ មក​រា ២០១៥ ស្ថិត​​នៅ​ក្នុងផ្ទះ​​សំណាក់​យីហោ «ប៉ា ប៉ា កា​យោ​»​ស្ថិត​​​ក្នុង​ក្រុម​ទី​១៧ ​ភូមិ​៤ សង្កាត់​​លេខ​​៤ ក្រុង​ព្រះ​សីហ​នុ ​​​។

​ជុំវិញ​​ករណី​​​នេះ សមត្ថ​កិច្ច​មូលដ្ឋាន​បានឱ្យ​​ដឹង​ថា ជនបរទេស​​ដែល​​​ដេក​ស្លាប់​​មានឈ្មោះថី​រ៉ូ​នី​ន ហេ​ន​រី ចូ​ហា​នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជា​តិ​​ហ្វាំ​ង​ឡង់ កាន់​លិខិតឆ្លងដែន​លេខ PP8093451 ​ជា​ភ្ញៀវ​ទេសចរ​ ចូល​មក​ស្នាក់​នៅ​កាលពី​ថ្ងៃ​ទី​១៤ ​ធ្នូ ​ឆ្នាំ​២០១៤ ហើយ​បាន​ស្លាប់​​ក្នុង​អំឡុង​យប់​ថ្ងៃ​ទី​២១​ មក​រា ​២០១៥​ ។

​យោង​តាម​​ប្រភព​ពី​​លោក​វេជ្ជបណ្ឌិត​សែ​ជូ សុ​រិ​ទ្ធ​​ជោតិ អនុប្រធាន​មន្ទី​សុខាភិបាល​​ខេត្ត​ព្រះ​​សីហ​នុ ទទួល​បន្ទុក​ពិនិត្យ​​សាក​សព បាន​អះអាង​ថា ជនបរទេស​នេះ​ដេក​ស្លាប់ ដោយសារ​​ពុល​ចំណី ព្រោះ​នៅ​លើ​ខ្លួន​សាក​សព​មាន​ស្នាម​ជាំ និង​លាមក​រាក​ពេញ​​ឥដ្ឋ​​ការ៉ូ​​ក្នុង​បន្ទប់មានន័យ​ថា មុន​ស្លាប់​​​សព​អាច​​បរិភោគ​ចំណីអាហារ​​ខុស ទើប​បណ្តាល​​​​រាក​រហូត​ដល់​ស្លាប់​បែប​​នេះ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព