ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​សង្ស័យ​ជំងឺ​សរសៃប្រសាទរើឡើង​ យក​កាំបិតចិត​ត្នោត​​ចាក់ប្រពន្ធ​រងរបួសធ្ងន់

9 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ​៖​ ​បុរស​​វ័យ​ចំណាស់​ម្នាក់​​ត្រូវប៉ូ​លិ​​ស​​ប៉ុស្ដិ៍​​រដ្ឋបាល​​​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពីបាន​ប្រើ​​ហិ​ង្សា​​ចាក់​ប្រពន្ធ​១កាំបិត​​ត្នោត​បណ្ដាល​​ឱ្យ​​រង​របួសធ្ងន់ ​ខណៈ​​កំពុង​បេះ​ស្លឹក​​បាស់​​នៅ​ក្បែរ​របង​ផ្ទះ​

ខេត្ត​ពោធិ៍​សាត់ ​៖​ ​បុរស​​វ័យ​ចំណាស់​ម្នាក់​​ត្រូវប៉ូ​លិ​​ស​​ប៉ុស្ដិ៍​​រដ្ឋបាល​​​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពីបាន​ប្រើ​​ហិ​ង្សា​​ចាក់​ប្រពន្ធ​១កាំបិត​​ត្នោត​បណ្ដាល​​ឱ្យ​​រង​របួសធ្ងន់ ​ខណៈ​​កំពុង​បេះ​ស្លឹក​​បាស់​​នៅ​ក្បែរ​របង​ផ្ទះ​ ដើម្បី​យក​ទៅ​​ស្ល​ ​កាលពី​វេលា​​ម៉ោង​១០​​ព្រឹក​​ថ្ងៃ​ទី​៣០ ធ្នូ​ ២០១៤​ស្ថិត​នៅ​ភូមិ​លាវ​ សង្កាត់​ចំរើន​ផល​ ក្រុង​ពោធិ៍សាត់​ ។​

ប្រភព​បានឱ្យ​ដឹងថា បុរស​ដែល​​ចាក់​ប្រពន្ធ​នេះ​​ឈ្មោះ​សោម ប៉ុន​ អាយុ​៥១​​ឆ្នាំ​ ចំណែកឯ​ប្រពន្ធ​រង​គ្រោះ​​ឈ្មោះ​វ៉​ន មី ​អាយុ​៥២​ឆ្នាំ​មាន​កូន​​​ក្នុង​បន្ទុក​ចំនួន​​៧​នាក់ ​រស់នៅ​​ក្នុងភូមិ​-សង្កាត់​កើតហេតុ​​ខាង​លើ​ ។

បើ​តាម​​​ស្ត្រី​ជា​ប្រពន្ធ​​បាន​ឱ្យ​ដឹង​ថា ​ប្ដី​របស់​គាត់​ធ្លាប់​​មាន​ជំងឺសរសៃ​ប្រសាទ​ ប៉ុន្តែ​បាត់​យូរ​ឆ្នាំមក​ហើយ ​មិន​ដែល​ធ្វើ​អ្វី​ខុស​ប្រក្រតី​ ឬ​បង្ក​បញ្ហា​ដល់គាត់ និង​កូន ហើយ​​និង​អ្នក​ដទៃ​​ទេ​ ។​ លុះនៅ​ព្រឹក​ថ្ងៃ​កើតហេតុ ​គាត់​បាន​ទៅ​បេះ​ស្លឹក​បាស់​​នៅ​តាម​របង​ក្បែរ​ផ្ទះ​ ដើម្បី​យក​មក​ស្ល​ ខណៈ​​កំពុង​បេះ​ ស្រាប់តែ​ប្ដី​របស់​គាត់​កាន់​កាំបិត​ចិត​ត្នោត​​ដើរទៅ​ឈរ​ពីក្រោយ​ ​គាត់​ងាក​​​ក៏កាប់តែម្តង​ ​បណ្ដាល​ឱ្យ​មុត​ដៃ​ហើយ​ប្ដី​របស់​គាត់​ចាក់​​ចំពោះ​មួយ​កាំបិត​ទៀត ​​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព