ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក មាជ សុវណ្ណារ៉ា ​និងមនុស្ស១០នាក់ទៀត ​តុលាការបន្តសវនាការ​នៅរសៀលនេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៥ ​ធ្នូ ២០១៤នេះ ​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ​លោក តំាង ស៊ុនឡាយ ​បានប្រកាស​លើក​​​ពេលសវនាការសំណុំរឿង​ លោក មាជ សុវណ្ណារ៉ា​ ប្រធាននាយកដ្ឋាន​ប្រព័ន្ឋផ្សព្វផ្សាយ​ព័ត៌មាននៃគណបក្សសង្គ្រោះជាតិ ​និងមនុស្ស​១០នាក់ផ្សេង​ទៀត នឹងបន្តសវនាការ​សុំនៅក្រៅឃុំរបស់​សកម្មជនបក្សប្រឆាំងទាំង១១នាក់ ​នៅម៉ោងរសៀល​ថ្ងៃព្រហស្បតិ៍ដដែលនេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព ​សំណុំរឿងខាងលើនេះ​ តុលាការនឹងបើកសវនាការ​រយៈពេល៣ថ្ងៃ ​មុននឹងសម្រេចថាតើអនុញ្ញាត​ឲ្យនៅ​ក្រៅឃុំ ឬ​អត់នោះ ។

គួរបញ្ជាក់ថា​ លោក មាជ សុវណ្ណារ៉ា ​ដែលជាអនុប្រធានក្រុមការងារ​ចុះជួយខេត្តបន្ទាយមានជ័យផងនោះ​ និង មនុស្ស១០នាក់ផ្សេងទៀត ​(៦នាក់នៅក្រៅ​ឃុំបណ្តោះអាសន្ន)​ ​ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីខែវិច្ឆិកា​ ២០១៤ ​ពាក់ព័ន្ឋនឹងអំពើហិង្សា​នៅទីលានប្រជាធិបតេយ្យ​ ស្ថិតនៅខាង​ក្រោយ​ស្ថាន​ទូតអាមេរិកប្រចំាកម្ពុជា​ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់​ស្រាលជាច្រើននាក់កាលពីថ្ងៃទី១៥ ​កក្កដា​ ២០១៤ ។