ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​វៀត​ណាម​ប្តេជ្ញា​ជំរុញ​ផ្នែក​ពាណិជ្ជ​កម្ម​ឱ្យ​បាន​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋមន្ត្រី លោក​ទ្រឿ​ង តិ​ន​សាង

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋមន្ត្រី លោក​ទ្រឿ​ង តិ​ន​សាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​ប្រសាសន៍​ថា ទាំង​គណបក្ស ទាំង​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម សូម​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

ការ​រីក​ចម្រើន​ទាំងនេះ​បាន​មក​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​-​ព្រឹទ្ធសភា រដ្ឋសភា ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ជា​កម្លាំង​ស្នូល​ក្នុង​ការ​នាំ​មក​នូវ​លទ្ធផល​ដ៏​ធំធេង​របស់​កម្ពុជា ក្នុង​ដំណាក់កាល​បច្ចុប្បន្ន ។ លោក​ប្រធាន​រដ្ឋ​វៀតណាម បាន​មាន​ប្រសាសន៍​ចូលរួម​អបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​កែទម្រង់​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​គឺជា​កត្តា​នាំ​ទៅ​ដល់​ប្រជាជន​កម្ពុជា​មាន​ជំនឿ​ទុកចិត្ត​ក្នុង​ការ​ជំរុញ​កម្ពុជា​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព  ។ លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​នាំ​កម្ពុជា​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ពេល​អនាគត ។ ជាមួយ​នេះ សម្តែង​នូវ​ការ​រីករាយ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ពិសេស​លើ​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​តាម​ទិស​ដៅ​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​បាន​យល់​ស្របគ្នា ។

លោក ទ្រឿ​ង តិ​ន​សាង មាន​ប្រសាសន៍​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ផ្តល់​នូវ​លក្ខណៈ​ពិសេស​ដល់​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​វិនិយោគ ពោល​គឺ​បាន​ទទួល​នូវ​លទ្ធផល​ផ្លែ​ផ្លា និង​គួរ​ជាទី​មោទនភាព​បំផុត ។ តាម​រយៈ​នេះ លោក​ស្នើ​សុំ​ឱ្យ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ផ្តល់​នូវ​អនុសាសន៍​យ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥​ដូច​បាន​កំណត់​ទុក ។ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​របស់​ប្រទេស​វៀតណាម​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ពោល​គឺ​បញ្ហា​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​យើង​ត្រូវ​តែ​សម្រេច​ឱ្យ​បាន​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ប្រទេស​ទាំង​ពីរ​គប្បី​ជំរុញ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា​នឹង​គ្នា ដោយ​មិន​មាន​ដាក់​របាំង​ខាង​ប្រើប្រាស់​រូបិយប័ណ្ណ​របស់​ប្រទេស​ណា​ឡើយ​។ ជា​ពិសេស​ទៅ​ទៀត​នោះ ដើម្បី​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ គប្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ពោល​គឺ​កាលពី​ឆ្នាំ​២០១៣​កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​វៀតណាម​ប្រមាណ​៨៥​ម៉ឺន​នាក់ ហើយ​ការ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​វៀតណាម​ក​កាន់​កម្ពុជា​នោះ គឺជា​កត្តា​មួយ​ចូលរួម​ចំណែក​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ទាំង​ពីរ​ដែល​បាន​គាំទ្រ​គ្នា​ទាំង​នៅ​ក្នុង​បញ្ហា​តំបន់​និង​អន្តរជាតិ ៕