ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​សមាជិក​គណៈកម្មការ​វត្ត​ម្នាក់​​ត្រូវ​ស្ត្រី​​វ័យ​កណ្តាល​​ចោទ​ពី​បទ​​រំលោ.ភ ​តែ​ជន​សង្ស័យ​​ថា ​ជា​ការ​​ព្រមព្រៀង

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ បុរស​វ័យ​៦០​ប្លាយ​ឆ្នាំ​ម្នាក់ ដែល​មាន​តួនាទី​ជា​សមាជិក​គណៈកម្មការ​វត្ត​ផង ត្រូវ​បាន​ស្ត្រី​ចុងភៅ​ប្រចាំ​វត្ត​ម្នាក់​ ប្ដឹង​ចោទប្រកាន់​ពី​បទ ​«​រំលោ.ភ​សេព​ស​ន្ថ​វៈ» កាលពី​ស​ប្ដា​ហ៏​មុន

ខេត្តបាត់ដំបង​ ៖ បុរស​វ័យ​៦០​ប្លាយ​ឆ្នាំ​ម្នាក់ ដែល​មាន​តួនាទី​ជា​សមាជិក​គណៈកម្មការ​វត្ត​ផង ត្រូវ​បាន​ស្ត្រី​ចុងភៅ​ប្រចាំ​វត្ត​ម្នាក់​ ប្ដឹង​ចោទប្រកាន់​ពី​បទ ​«​រំលោភ​សេព​ស​ន្ថ​វៈ» កាលពី​ស​ប្ដា​ហ៏​មុន នៅ​ភូមិ​បឹង​ប្រី ឃុំ​ស្នឹង ស្រុក​បាណ​ន់ បន្ទាប់ពី​រឿងអាស្រូវ​នេះ​បែកធ្លាយ​ដោយសារ​តែ​តា​គណៈកម្មការ​វត្ត​រូប​នេះ​ រពឹសមាត់​ដើរ​និយាយ​ផ្ដេសផ្ដាស ក្រោយ​ពី​បាន​ឡើង​ឋាន​សួ​គ៏​ជាមួយ​គ្នា​រួច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២១​ធ្នូ ២០១៤ ក្រោយ​ពី​សមត្ថកិច្ច​ទ​ទូល​ពាក្យបណ្ដឹង​ពី​ស្ត្រី​រង​គ្រោះ​ ។

លោក​សន លុ​ច នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​មិន សា​រុន ហៅ​លន អាយុ​៦៦​ឆ្នាំ ជា​សមាជិក​គណៈកម្មការ​ នៅ​វត្ត​បឹង​ប្រី នៅ​ភូមិ ឃុំ​ខាងលើ រីឯ​ស្ត្រី​ដែល​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះនោះមានអាយុ​៤៧​ឆ្នាំ ខ្លួន​ត្រូវ​តា​គណៈកម្មការ​វត្ត​ឈ្មោះ​លន ចាប់រំលោភ​ នៅ​ម៉ោងជាង​១១​យប់ ​ថ្ងៃ​ទី​១៦​ធ្នូ ២០១៤ តែ​មិន​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ភា្ល​ម​ៗ​ទេ លុះ​ប៉ុន្មាន​ថ្ងៃក្រោយ​រឿង​នេះ​បែកធ្លាយ​ដល់​ប្ដី និង​បែក​ខ្ចរខ្ចាយ​ស្អុយ​ពេញ​ភូមិ​ ទើប​ស្ត្រី​​រូប​នេះ​ ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ ដោយ​ចោទ​តា​គណៈកម្មការ​វត្ត​នោះ​ថា បាន​ចាប់រំលោភ​ខ្លួន​ ។

លោក​សន លុ​ច បានបន្តថា តា​គណៈកម្មការ​វត្ត​បឹង​ប្រី បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់ខាងលើ ប៉ុន្តែ​គាត់​បាន​សារភាព​ថា ពិតជា​បាន​រួមមេត្រី​ជាមួយ​ស្រ្តី​នោះ​មែន តែ​ជា​ការ​ព្រមព្រៀង​គ្នា​ជា​មុន​។
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព