ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

11​ខែ​ដើមឆ្នាំ​2014​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កើនឡើង​14,69%

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ខែវិច្ឆិកា​កន្លង​ទៅ​នេះ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មិនសូវ​មាន​ស្ទុះ​d​ខ្លាំងក្លា​នោះ​ទេ ព្រោះ​ជិត​ដាច់​ឆ្នាំ​បែប​នេះ​ក្រុមហ៊ុន​នីមួយ​ៗ​ជាប់រវល់​នឹង​ការ​បិទ​បញ្ជី​ក្រុមហ៊ុន​របស់​ខ្លួន ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ជា សំ​បាត់ ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ​

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ខែវិច្ឆិកា​កន្លង​ទៅ​នេះ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មិនសូវ​មាន​ស្ទុះ​d​ខ្លាំងក្លា​នោះ​ទេ ព្រោះ​ជិត​ដាច់​ឆ្នាំ​បែប​នេះ​ក្រុមហ៊ុន​នីមួយ​ៗ​ជាប់រវល់​នឹង​ការ​បិទ​បញ្ជី​ក្រុមហ៊ុន​របស់​ខ្លួន ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ជា សំ​បាត់ ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

លោក​បន្ត​ថា ទំនិញ​ឆ្លងកាត់​កំពង់​ផែ​នៅ​វិច្ឆិកា កន្លង​មក នៅ​តែ​ក្សា​បាន​តួលេខ​ប្រហាក់ប្រហែល​កាលពី​ខែតុលា​កន្លង​មក​ដែរ ។ តួយ៉ាង​គិត​ត្រឹម​១១​ខែ​ក្នុង​ឆ្នាំ​២០១៤​នេះ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​កើនឡើង​ប្រមាណ​១៤,៦៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក​បន្ថែម​ថា នៅ​ខែធ្នូ​នេះ ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ប្រហែល​មិន​អាច​កើនឡើង​លើស​ពី​នេះ​ទៀត​ទេ ព្រោះ​នៅ​ចុងឆ្នាំ​ក្រុមហ៊ុន​ភាគច្រើន​ត្រូវការ​បិទ​ស្តុក​របស់​ខ្លួន តែ​វា​ក៏​អាច​មានការ​ប្រែប្រួល​ដែរ ព្រោះ​នៅ​ឆ្នាំ​កន្លង​មក​យើង​ក៏​ធ្លាប់​បាន​ជួប​ប្រទះ​ម្តងម្កាល​ដែរ ។

យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​បង្ហាញ​ថា គិត​ត្រឹម​១១​ខែ​ដើមឆ្នាំ​២០១៤ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​មាន​ចំនួន​៣.១២៩.១៨២​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ មាន​ចំនួន​២.៧២៨.៣២២​តោន ពោល​គឺ​កើនឡើង​ប្រមាណ​១៤,៦៩% ។ ក្នុង​នោះ​ទំនិញ​ជា​កុងតឺន័រ​កើនឡើង​១៨,២៣% ទំនិញ​ទូទៅ​កើនឡើង​១១,២២% និង​ទំនិញ​ជា​ប្រេង​កើនឡើង​៨,៧៣% ។ ដោយឡែក​ចំពោះ​មុខទំនិញ​នាំ​ចូល​ដូច​ជា​សម្ភារ​ផ្សេង​ៗ​ធ្លាក់​ចុះ​ប្រមាណ​២៥,៤៨% គ្រឿងចក្រ​ធ្លាក់​ចុះ​១៤,៦០% លោហៈធាតុ​ធ្លាក់​ចុះ​៣២,៦៧% តែ​ទំនិញ​ជា​ធ្យូងថ្ម​បាន​កើនឡើង​៧៤,៣៣%​។ រីឯ​មុខទំនិញ​នាំ​ចេញ​ដូច​ជា ដំឡូង​មី​កើនឡើង​១៣៤,៤៣% ទំនិញ​ទូទៅ​ធ្លាក់​ចុះ​៥៨,៣០% អង្ករ​ដាក់​ក្នុង​កុងតឺន័រ​ធ្លាក់​ចុះ​១០,៨៨% នេះ​បើ​ធៀប​រយៈពេល​១១​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ៕