ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេចរន្តអគ្គិ​សនី​បង្ក​ជា​អគ្គិ​ភ័យ​លេប​ត្រ​បាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន​៣៣​ខ្នង​នៅ​សង្កាត់​ទួលសង្កែ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ អគ្គិ​ភ័យ​ដែល​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់ទួល​សង្កែកាល​ពី​វេលាម៉ោង​ជាង​៦​ល្ងាច​ល្ងាច​ថ្ងៃ​ទី ២០ ធ្នូ ២០១៤ នេះ​មក​ដល់​ពេល​នេះ​បាន​រលត់ទៅវិញ​ទាំង​ស្រុង​ហើយ​។ គ្រោះ​អគ្គិ​ភ័យ​នេះ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ទាំង​ស្រុង​ចំនួន​៣៣​ខ្នង​ ដែល​ភាគ​ច្រើន​សាងសង់ឡើង​ពី​ឈើ​និង​

រាជ​ធានី​ភ្នំ​ពេញ ៖ អគ្គិ​ភ័យ​ដែល​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់ទួល​សង្កែកាល​ពី​វេលាម៉ោង​ជាង​៦​ល្ងាច​​​ថ្ងៃ​ទី ២០ ធ្នូ ២០១៤ នេះ​មក​ដល់​ពេល​នេះ​បាន​រលត់ទៅវិញ​ទាំង​ស្រុង​ហើយ​។ គ្រោះ​អគ្គិ​ភ័យ​នេះ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ទាំង​ស្រុង​ចំនួន​៣៣​ខ្នង​ ដែល​ភាគ​ច្រើន​សាងសង់ឡើង​ពី​ឈើ​និង​ដំបូល​ប្រក់​សង្ក័សី​ ។ 

ក្នុង​ករណី​គ្រោះ​អគ្គិ​ភ័យ​នេះ​ផងដែរស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិ​ភ័យចំនួន១៦​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គរ​ភ្នំពេញ​មួយ​គ្រឿង​ដែល​សរុប​ទាំង​អស់​១៧​គ្រឿង​ បាន​ចេញ​អន្តរាគមន៍​បាញ់បង្រា្កប​នូវ​អំណាច​ភ្លើង​ដ៍សន្ធោសន្ធៅ​ រហូត​បាន​រលត់​អស់​ទាំង​ស្រុង​ទៅវិញ ។ បើ​ទោះ​ជារថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​​មិន​អាច​ជួយ​សង្រ្គោះ​ផ្ទះ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​​ខាង​លើ​បាន​ ក៏ប៉ុន្តែ​ការ​អន្តរាគមន៍​នេះ​បាន​ជួយ​បាញ់ការ​ពារ​មិន​ឱ្យ​មាន​ការ​ឆាបឆេះ​ឆ្លង​រាល​ដាល​ទៅ​លំនៅ​ឋាន​ដ៍ទៃ​ទៀត ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះ​មហន្តរាយ​កាន់តែខ្លាំង ។

បើតាម​សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ​បាន​ប្រាប់ឱ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ខាង​លើ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង​ដែល​ផ្តើម​ចេញ​ពី​ផ្ទះ​ប្រជា​ពលរដ្ឋ​ឈ្មោះ​រិទ្ធី​ លក់ចាប់ហួយ​ ខណៈដែល​ម្ចាស់​​​មិន​បាន​នៅ​ផ្ទះ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​