ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាអនុម័ត​សេចក្តីស្នើវិសោធនកម្ម​ជំពូក១២ ប្រការ៤៨ថ្មី(ពីរ) ​នៃបទបញ្ជាផ្ទៃក្នុងសភា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ​៖ សមាជិកសមាជិកា​រដ្ឋសភា១០២រូបលើ១០២រូប ​បានលើកដៃគំាទ្រ​សេចក្តីស្នើវិសោធនកម្មជំពូក១២ ​ប្រការ៤៨ថ្មី(ពីរ) ​ទៅប្រការ៤៨ថ្មី​(បី)​ នៃបទបញ្ជាផ្ទៃ​ក្នុងរដ្ឋសភា ។

រាជធានីភ្នំពេញ​ ​៖ សមាជិកសមាជិកា​រដ្ឋសភា១០២រូបលើ១០២រូប ​បានលើកដៃគំាទ្រ​សេចក្តីស្នើវិសោធនកម្មជំពូក១២ ​ប្រការ៤៨ថ្មី(ពីរ) ​ទៅប្រការ៤៨ថ្មី​(បី)​ នៃបទបញ្ជាផ្ទៃ​ក្នុងរដ្ឋសភា ។

គួរបញ្ជាក់ដែរថា​ សម័យប្រជុំសភាលើកទី៣​ នីតិកាលទី៥ ​នាព្រឹកថ្ងៃទី១៩​ ធ្នូ ២០១៤ ​ប្រព្រឹត្តទៅក្រោម​អធិបតីភាពសម្តេច ​ហេង សំរិន​ ប្រធានរដ្ឋសភា និង​ មានវត្តមានមេបក្សប្រឆាំងទំាងពីររូប​ (លោក សម រង្ស៊ី និង​ លោក កឹម សុខា ) ​និង ​កូរ៉ុមសរុប១០២រូប ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​បន្ទាប់សមាជិកសមាជិការដ្ឋសភា បានអនុម័តសេចក្តី​ស្នើវិសោធនកម្ម​ជំពូក១២ ប្រការ​​៤៨ថ្មី(ពីរ) ​ទៅប្រការ៤៨ថ្មី(បី)​ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភនោះរួចមក​ សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន​ ក៍បាន​ប្រកាសផ្អាកសម័យ​ប្រជុំ​សភា​នៅម៉ោង៨និង៤៥នាទី​ព្រឹកថ្ងៃសុក្រ​ដដែលនេះ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕