ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៣នាក់​​ត្រូវ​យុវជន​២នាក់ជិះ​ម៉ូតូ​ដេញ​វាយ រួច​ចោទ​ថា​ជា​ចោរ​ឆក់កាបូប​ សមត្ថ​កិច្ចឃាត់ខ្លួនសួរនាំទាំង៥នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុ​វជន​៣​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​តាម​ផ្លូវ​ត្រូវ​យុវជន​២នាក់​ទៀត​ជិះ​ម៉ូតូ​ដេញ​តាមវាយ​​និង​បាន​ចោទ​​ថា​ជា​ចោរ​ឆក់​កាបូ​ប​ពីរ​នារី​ម្នាក់ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ត្រូវ​សមត្ថ​កិច្ច​ចេញ​អ្តរាគមន៍​ឃាត់ខ្លួន​ទាំង​៥​នាក់យក​ទៅ​សួរ​នាំ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ យប់ ថ្ងៃ​ទី​១៨​ ធ្នូ ២០១៤ នៅ​ចំណុច​

រាជ​ធានី​ភ្នំ​ពេញ ៖ យុ​វជន​៣​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​តាម​ផ្លូវ​ត្រូវ​យុវជន​២នាក់​ទៀត​ជិះ​ម៉ូតូ​ដេញ​តាមវាយ​​និង​បាន​ចោទ​​ថា​ជា​ចោរ​ឆក់​កាបូ​ប​ពីរ​នារី​ម្នាក់ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់​​សមត្ថ​កិច្ច​ចេញ​អន្តរាគមន៍​ឃាត់ខ្លួន​ទាំង​៥​នាក់យក​ទៅ​សួរ​នាំ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ យប់ ថ្ងៃ​ទី​១៨​ ធ្នូ ២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់​ទឹក​ថ្លា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែ​សុខ ។

យុវជន​៣​នាក់ដែល​គេ​ចោទ​ថា​ជា​ចោរ​ឆក់កាបូបទី១.ឈ្មោះ គង់ ប៉ូឡូ អាយុ១៨ឆ្នាំ ជា​សិស្ស ,ទី២.ឈ្មោះ ប៊ុន ណា អាយុ​១៧​ឆ្នាំ  ជា​អ្នក​សំអាត​អនាម័យ​ និង ទី៣.ឈ្មោះ សុខ ចិត្ត​ អាយុ​១៨ឆ្នាំ ស្នាក់នៅ​សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ។ ដោយ​ឡែក​យុវជន​ពីរ​នាក់ ដែល​ចោទ​គេទី១.ឈ្មោះ ពេជ្រ សត្យា អាយុ២១ឆ្នាំ និង​ទី២.ឈ្មោះ ចាន់ តារា​ អាយុ១៩ឆ្នាំ ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ក្រុម​យុវជន​៣នាក់​ដែល​ត្រូវ​គេចោទ​ប្រកាន់ថា​ជា​ចោរ​ឆក់​កាបូប​បាន​ឱ្យ​ អ្នក​យក​ព័ត៌មាន​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​យុវជន​៣​នាក់ខាង​លើ​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីមសេ១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំពេញ​1BF-3687 ដោយ​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​លេង​នៅ​ខេត្ត​ ដោយ​បាន​បើក​ម៉ូតូ​ឌុប​គ្នា​តាម​ផ្លូវ​ជាតិលេខ​៣ រហូត​មក​ដល់​រង្វង់មូល​ចោម​ចៅ ក៏ត្រូវ​បាន​យុវជន​ពីរ​នាក់​ផ្សេង​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា បាន​បើក​ដេញ​វាយ​​យុវជន​៣​នាក់​នោះ​តាម​ម​ហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី និង​បាន​ចោទ​ថា​យុវជន​ទាំង​៣​នាក់​ជា​ចោរ​ឆក់​កាបូប​ពី​នារីម្នាក់ខណៈមក​ដល់​ចំណុច​កើត​ហេតុ​យុវជន​៣នាក់​បាន​ឈប់ម៉ូតូ​រត់ឱ្យ​គេ​ជួយ​ ។

ដោយ​ឡែក​បើតាម​យុវជន​ពីរ​នាក់ដែលជិះ​ម៉ូតូ​ដេញ​តាម​យុវជន​៣​នាក់​នោះ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ពួក​គេ​បាន​ឃើញ​យុវជន​៣​នាក់​ខាង​លើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា ហើយ​បាន​ធ្វើ​សកម្ម​ភាព​ឆក់កាបូប​ពី​នារី​ម្នាក់​ ឃើញ​ដូច្នេះ​យុវជន​ទាំង​ពី​រ​នាក់ក៏បានជិះ​ម៉ូតូ​ដេញ​តាម​រហូត​ និង​ស្រែក​ថា​ចោរ​ឆក់កាបូប​ដើម្បី​ឱ្យ​គេ​ចេញ​មក​ជួយ​ចាប់​យុវជន​ទាំង​៣​នាក់​ខាង​លើ​នេះ ។

ក្នុង​​ហេតុ​ការណ៍​ខាង​លើនេះ​​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់សមត្ថ​កិច្ចមូលដ្ឋាន​​ចេញ​មក​ពិនិត្យ​និង​ធ្វើ​ការ​អន្តរា​គម​ន៍​ដោយ​ជំហាន​ដំបូង​សមត្ថ​កិច្ច​បាន​ធ្វើការ​​ឃាត់​ខ្លួន​យុវជន​ទាំង​៥​នាក់​ខាង​លើបញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទឹក​ថ្លា​ដើម្បី​ធ្វើការ​សួរនាំ​ថា​ជា​​ករណី​អ្វី​ឱ្យ​ពិត​ប្រាកដ ជា​ករណី​ឆក់កាបូប ឬជា​ករណី​ទំនាស់​ដេញវាយ​គ្នា ។