ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កំពុង​សិក្សា​សម្លេង​ថោ​ង សា​រ៉ាត់ ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​បែងចែក​កម្លាំង​តាម​ចាប់ខ្លួន​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ (​ឧក្រិដ្ឋ និង​ម​ជ្ឍឹ​ម​) របស់​ក្រសួងមហាផ្ទៃ​ដែល​មាន​នាយកដ្ឋាន​៥​ចំណុះ​ឲ្យ នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​មាន​លោក​ឧម​ត្តម​សេនីយ៍​ឯក ម៉ក់ ជី​តូ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ (​ឧក្រិដ្ឋ និង​ម​ជ្ឍឹ​ម​) របស់​ក្រសួងមហាផ្ទៃ​ដែល​មាន​នាយកដ្ឋាន​៥​ចំណុះ​ឲ្យ នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​មាន​លោក​ឧម​ត្តម​សេនីយ៍​ឯក ម៉ក់ ជី​តូ ជា​ប្រធាន​បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​តាម​ចាប់ខ្លួន​មេខ្លោង​ឧក្រិដ្ឋជន​ដែល​ជាប់​ពាក់ព័ន្ធ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជី បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន អង្គរក្ស​៤​នាក់ ដាក់​ពន្ធនាគារ​រួច​ហើយ​នោះ ដែល​មេខ្លោង​កំពុង​គេចខ្លួន ហើយ​ថែម​ទាំង​បង្ហោះ​ពាក្យ​សំដី​តាម​សង្គម​ហេ្វ​ស​ប៊ុ​ក និង​គេហទំព័​រវេ​ប​សាយ​មួយ​ចំនួន​ទៀត​ផង​។

ប្រភព​បន្ត​ថា លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​បទបញ្ជា​ទៅ​គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​ឲ្យ​ធ្វើ​ការងារ​នេះ ឲ្យ​ខាង​តែ​បាន ពោល​គឺ​ចាប់ខ្លួន​មេខ្លោង​នៅ​ពីក្រោយ​ឃាតកម្ម​ដ៏​សាហាវ ។ កិច្ចប្រជុំ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​ក្នុង​គណៈកម្មការ​នោះ​ឲ្យ​ដឹង​ថា ខ្លឹមសារ​សំខាន់​មាន​៣​ចំណុច ១-​ស្រាវជ្រាវ​ពាក្យ​សំដី​ដែល​អះអាង​ថា លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ បាន​វាយប្រហារ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័​រវេ​ប​សាយ ២​លើក​មក​ហើយ​នោះ ដែល​សមត្ថកិច្ច​មាន​ជំនឿ​ថា ជា​សំដី​ពិតតែ​៥០​ភាគរយ​ប៉ុណ្ណោះ​ទេ ២-​បែងចែក​កម្លាំង​ស្វែងរក​ចាប់ខ្លួន​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ឲ្យ​ខាង​តែ​បាន និង​៣-​បើ​តាម​ការ​ស្រាវជ្រាវ​លោក​ឧកញ៉ា ថោ​ង ស​រ៉ាត់ មិន​បាន​ចេញ​ទៅ​ក្រៅប្រទេស​ទេ បានជា​មានការ​អះអាង​ដូច្នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​តាម​ច្រកព្រំដែន​ប្រទេស​ជិតខាង​មិន​មានឈ្មោះ​ថោ​ង សា​រ៉ាត់ ចេញ​ទៅ​ក្រៅ​ឡើយ លើកលែង​តាម​ច្រករបៀង ។ គណៈ​ការ​បង្ក្រាប​បទល្មើស​បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​សំដៅ​សំខាន់​លើ​ពាក្យ​ពេជ្រ​ដែល​បង្ហោះ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​២​លើក គឺ​វា​មានការ​ខុស​គ្នា​នឹង​សម្លេង​គ្នា ដែល​សមត្ថកិច្ច​បាន​ដាក់​ជំនឿ​តែ​៥០​ភាគរយ​ប៉ុណ្ណោះ ជា​សំដី​ឧកញ៉ា ថោ​ង សា​ត៉ា​ត់ ។