ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​ម្នាក់​យំ​ប្រាប់ភ្នាក់ងារកោះសន្តិភាពអោយ​ជួយ​ចុះ​ផ្សាយរក​កូនស្រី ​សង្ស័យគេ​នាំ​នាង​យក​ទៅ​លក់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖ ស្ត្រី​ម្នាក់​បាន​មក​ទ្រហោយំ​រៀបរាប់​ប្រាប់​ភ្នាក់​ងារ​កោះសន្តិភាព​ដើម្បី​អោយ​ជួយ​ដល់កូនស្រីគាត់ផង ព្រោះ​គាត់​គ្មាន​ប្រាក់​កាក់​សម្រាប់​រក​កូនស្រី​ដែល​បាន​បាត់​ចេញពីផ្ទះ​ដោយការ​ចាញ់បោក​គេ​នោះ​ទេ ណាមួយ​ប្តី​បាន​គម្រាម​ថា

ខេត្តកំពង់ឆ្នាំង ​៖ ស្ត្រី​ម្នាក់​បាន​មក​ទ្រហោយំ​រៀបរាប់​ប្រាប់​ភ្នាក់​ងារ​កោះសន្តិភាព​ដើម្បី​អោយ​ជួយ​ដល់កូនស្រីគាត់ផង ព្រោះ​គាត់​គ្មាន​ប្រាក់​កាក់​សម្រាប់​រក​កូនស្រី​ដែល​បាន​បាត់​ចេញពីផ្ទះ​ដោយការ​ចាញ់បោក​គេ​នោះ​ទេ ណាមួយ​ប្តី​បាន​គម្រាម​ថា ​និង​លែងលះ​គ្នា​បើសិន​គាត់​រក​កូនស្រី​មិនឃើញ​ទេនោះ​។ គាត់​បាន​ប្រាប់​ថា កូន​គាត់​បាន​បាត់​ចេញពីផ្ទះ​ចំនួន​២០​ថ្ងៃ​ហើយ ​សង្ស័យ​ចាញ់បោក​គេ​យក​ទៅលក់​ ។

ស្ត្រី​ជា​ម្តាយ​ឈ្មោះលាវ ពៅ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ មានយុវជន​ម្នាក់​នៅ​ក្នុងភូមិ​ជាមួយគ្នា​បបួល​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ហើយ​ក៏​បាន​បាត់​ដំណឹង​ឈឹង​រយៈពេល​២០​ថ្ងៃ​ហើយ ពុំ​អាច​ទំនាកទំនង​គ្នា​តាម​ទូរស័ព្ទ​បានឡើយ ធ្វើ​អោយ​គាត់​មានការ​ព្រួយ​បារ​ម្ម​ណ៏​ជា​ខ្លាំង ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា គាត់​មាន​ប្តី​ឈ្មោះឈឺ​ន នៅ អាយុ​៤៨​ឆ្នាំ ប្រកប​របរ​នេសាទ​ត្រី ពួក​គាត់មានកូន​៥​នាក់ កូនស្រី​រង​គ្រោះ​មានឈ្មោះ ឈឺ​ន ឆដា អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​ធ្វើ​ទឹក​សុទ្ធ​អោយ​សិប្បកម្មមួយ​កន្លែង​ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ​។ ​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ យុវជន​ម្នាក់​ឈ្មោះ ឡាំ  អាយុ ប្រមា​ណ១៨​ឆ្នាំ បាន​លួងលោម​បបួល​កូនស្រី​របស់​គាត់​ថា បើ​ព្រមទៅ​ធ្វើការ​នៅ​ក្រុងភ្នំពេញ គេ​មានកន្លែង​មួយគេ​អោយ​ប្រាក់ខែ​២០០​ដុល្លារ ​។​ដោយសារ​ជីវភាព​ក្រុម​គ្រួសារ​ក្រីក្រ​ ឪពុក​ម្តាយ​ជួល​ផ្ទះ​គេ​នៅ ណា​មួយឈ្មោះ​ឡាំ​ នេះ​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ផង  គាត់​ជា​ម្តាយ​ក៏​បាន​យល់ព្រម​អោយ ឈ្មោះឡាំ នាំ​កូនស្រីទៅ​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ ។

ពេល​ទៅ​ធ្វើការ​ក្នុង​រយះ​ពេល​៥​ថ្ងៃ​ដំបូង គាត់​បាន​ទូ​រស័ព្ទទៅ​កូនស្រី​គាត់ តែ​ឈ្មោះ​ឡាំ ជា​អ្នកលើ​ទូរ​សព្ទ័​ជំនួស​កូនស្រី​គាត់ គាត់​មិន​បាន​ជួប​ផ្ទាល់មាត់​កូនស្រី​គាត់​ឡើយ ដោយ​គ្រាន់តែ​ដឹង​តាម​កូនរយៈ​ឈ្មោះ ឡាំ ថា​កូនស្រី​គាត់​សុខ​សប្បាយ​ជា​ធម្មតា​ទេ ហើយ​ទូរស័ព្ទ​ទៅ​លើក​ណា ក៏​ជួប​តែ​ឈ្មោះ​ឡាំ ដែរ​ ។ ក្រោយមក​ក៏​បាត់​ដំណឹង​ឈឹង​និង​ទូរ​សព្ទ័​លែង​ចូល​តែ​ម្តង ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ម៉ោង​៣​និង​៣០​នាទី​ល្ងាច  ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ គាត់​បានទូរ​សព្ទ័​ចូល ​ទូរស័ព្ទ​របស់កូន​គាត់​ម្តងទៀត ដោយត្រូវ​បុរស​ម្នាក់​លើកនិយាយ​ថា គាត់​ឈ្មោះ ម៉ាក់ ជា​បងប្រុសរបស់​ឈ្មោះ ឡាំ ហើយ​បាន​និយាយ​ទៀតថា ​​នៅ​ថ្ងៃ​ទី​០៨ វិច្ឆិកា គាត់( ឈ្មោះ ម៉ាក់ ) បាន​ទៅ ទទួលយក​នារី​ឈ្មោះ ឈឺ​ន ឆដា ពី​បេនឡាន​សូ​រិ​យា​ក្រុងភ្នំពេញ​មែន ប៉ុន្តែ​នាង​នៅ​បាន​តែ​២​ថ្ងៃ​ទេ ក៏​បានវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ ។

​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​បាន​និយាយទាំង​ទឹកភ្នែក​រហាម​ថា គាត់​សង្ស័យ​ថា​ កូនស្រី​គាត់​ត្រូវ​គេ​បោក​យកទៅលក់នៅ​កន្លែង​ណាមួយ ​ទើប​នាង​មិន​អាច​ទូរ​សព្ទ័​មក​ប្រាប់​ឪពុក​ម្តាយ​បាន ​។ ចំណែក​ក្រុម​គ្រួសារគាត់​ក្រីក្រ​ណាស់ ​គ្មាន​លុយកាក់​ប្តឹងផ្តល់​សមត្ថកិច្ច​អោយ​ជួយរ​កកូន​គាត់​បាន​ទេ ហេតុនេះ​សំណូមពរ ដល់​សារ​ព័ត៌​មាន​កោះសន្តិភាព មេត្តា​ជួយ​ផ្សាយ​ព័ត៌មានរ​កកូន​អោយ​គាត់​ផង ​។ ​គាត់​បាន​អំពាវនាវ​ដល់​​អា​ជា្ញ​ធរ​គ្រប់​ទីកន្លែង បើសិន​បានឃើញ​នារី​ដូច​មាន​ក្នុង​រូបថត​នេះ ​សូម​មេត្តា​ជួយ​ផ្តល់ដំណឹង​អោយ​គាត់​ផង ឬ​បើ​កូនស្រី​បាន​ទទួល​ដំណឹង​នេះ​ សូម​កូន​ទូរ​សព្ទ័​មក​អោយ​អ្នក​ផ្ទះ​ផង​ដើម្បីកុំអោយ​មានការ​ព្រួយ​បារ​ម្ម​ណ៏ ។

នៅព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំ​ងបាន​រាយការ​ណ៏​ករណី​ខាងលើ​នេះ​ ជូន​លោក​ឧត្តម​សេនី​យ៏​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត ដើម្បី​អោយ​ជួយ​អន្តរា​គម​ហើយ លោក​បាន​សំណូមពរ​អោយ​ម្តាយ​នារី​រង​គ្រោះ​មក ដាក់ពាក្យបណ្តឹង នៅ​ការិយាល័យ​នគរបាល​ប្រឆាំងការ​ជូ​ញ​ដូរ​ខេត្តនៅ​​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ ការ​ដាក់​ពាក្យ​ប្តឹង​មិន​ត្រូវ​បាន​គេ​ទារប្រាក់​អ្វី​ឡើយ ហើយលោកស្នងការ​និយាយ​ថា លោក​នឹង​អន្តរា​គម​អោយ​លោកនាយ​ការិយាល័យ ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាប់ក្នុង​រឿង​ខាងលើ​នេះមិន​ទុក​អោយ​យូរ​ឡើយ​ ៕