ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ខ្ពស់កប់ពពក​នៃ​ការ​ធានា​រ៉ា​ប់រង​រាង​កាយរបស់​តារា​និង​កីឡាករ​ល្បី​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​តារា និង​កីឡាករ​បរទេស​ល្បី​១០​នាក់ ដែល​មាន​តម្លៃ​ធានា​រ៉ា​ប់រង​លើ​រាង​កាយ​ខ្ពស់កប់ពពក​យោង​តាម​គេហទំព័រ​បរទេស The Richest ។

កោះសន្តិភាព​សូម​បង្ហាញ​តារា និង​កីឡាករ​បរទេស​ល្បី​១០​នាក់ ដែល​មាន​តម្លៃ​ធានា​រ៉ា​ប់រង​លើ​រាង​កាយ​ខ្ពស់កប់ពពក​យោង​តាម​គេហទំព័រ​បរទេស The Richest ។

១-​នាង​ម៉ា​រៀ ខា​រី
ជើង​ដ៏​ស្រ​ឡូ​ន​ទាំង​គូ​របស់​តារាចម្រៀង និង​សម្តែង​អា​មេ​រិ​ក វ័យ​៤៤​ឆ្នាំ នាង​មា​៉​រៀ ខា​រី មាន​តម្លៃ​១​ពាន់​លាន​ដុល្លារ ។

២-​នាង​ឃី​លី មី​ណូ​ក
ត្រគាក​របស់​តារាចម្រៀង និង​សម្តែង​អូស្ត្រាលី​វ័យ​៤៦​ឆ្នាំ នាង​ឃី​លី មី​ណូ​ក មាន​តម្លៃ​៥​លាន​ដុល្លារ ។

៣-​នាង​ហូ​លី ម៉ា​ឌី​សុ​ន
សុដន់​របស់​តារា​ម៉ូ​ដែល​អា​មេ​រិ​ក​វ័យ​៣៤​ឆ្នាំ នាង​ហូ​លី ម៉ា​ឌី​សុ​ន មាន​តម្លៃ​១​លាន​ដុល្លារ ។

៤-​នាង​ក្លូ​ឌៀ ស៊ីស​ហ្វើ​រ
ផ្ទៃមុខ​របស់​តារា​ម៉ូ​ដែល​អា​ល្លឺ​ម៉​ង់​វ័យ​៤៤​ឆ្នាំ នាង ក្លូ​ឌៀ ស៊ី​ស​ហ្វើ​រ មាន​តម្លៃ​១​លាន​ដុល្លារ ។

៥-​លោក​ដេ​វី​ដ លី​រ៉ូ​ត
មេជី​វិត​របស់​តារាចម្រៀង​រ៉ុ​ក​អា​មេ​រិ​ក វ័យ​៦០​ឆ្នាំ លោក​ដេ​វី​ដ លី​រ៉ូ​ត មាន​តម្លៃ​១​លាន​ដុល្លារ ។

៦-​លោក​ដេ​វី​ដ បេ​ក​ខាំ
ជើង​របស់​តារាបាល់ទាត់​អង់គ្លេស​វ័យ​៣៩​ឆ្នាំ មាន​តម្លៃ​៧០​លាន​ដុល្លារ ។

៧-​លោក​ដា​នី​ញែ​ល ក្រេ​ក ហៅ​ជេ​ម​ស្ប៊​ន
តារា​សម្តែង​អង់គ្លេស​វ័យ​៤៦​ឆ្នាំ លោក​ដា​នី​ញែ​ល ក្រេ​ក ហៅ​ជេ​ម​ស្ប៊​ន រាង​កាយ​របស់​លោក​ទាំងមូល​មាន​តម្លៃ​៨​លាន​ដុល្លារ ។

៨-​នាង​គី​ម កា​ដា​សៀន
ត្រគាក​របស់​តារា​ម៉ូ​ដែល និង​តារា​សម្តែង​អា​មេ​រិ​ក វ័យ​៣៤​ឆ្នាំ នាង​គី​ម កា​ដា​សៀន មាន​តម្លៃ​២១​លាន​ដុល្លារ ។

៩-​នាង​ម៉ី​លី ស៊ី​រូស
អណ្តាត​របស់​តារាចម្រៀង​អា​មេ​រិ​ក វ័យ​២២​ឆ្នាំ នាង​មី​ុ​លី ស៊ី​រូស មាន​តម្លៃ​១​លាន​ដុល្លារ ។

១០-​នាង​រី​ហាន​ណា
ជើង​របស់​តារាចម្រៀង​បា​បា​ដុស វ័យ​២៦​ឆ្នាំ នាង​រី​ហាន​ណា មាន​តម្លៃ​១​លាន​ដុល្លារ ៕