ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ល័​រ ស្វ៊ី​ស ទទួល​ពានរង្វាន់​តន្ត្រី​អា​មេ​រិ​ក​2014

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស Billboad ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារាចម្រៀង និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​អា​មេ​រិ​ក វ័យ​២៤​ឆ្នាំ នាង​ថៃ​ល័​រ ស្វ៊ី​ស ទទួល​ពានរង្វាន់ Dick Clark Award For Excellence ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​តន្ត្រី​អា​មេ​រិ​ក​ឆ្នាំ​២០១៤ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា

យោង​តាម​គេហទំព័រ​បរទេស Billboad ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារាចម្រៀង និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​អា​មេ​រិ​ក វ័យ​២៤​ឆ្នាំ នាង​ថៃ​ល័​រ ស្វ៊ី​ស ទទួល​ពានរង្វាន់ Dick Clark Award For Excellence ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​តន្ត្រី​អា​មេ​រិ​ក​ឆ្នាំ​២០១៤ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ នៅ​សាល​មហោស្រព ក្នុង​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

គ្រង​ឈុត​សម្លៀក​បំពាក់​ពណ៌​បៃតងខ្ចី​រចនា​ម៉ូ​ដ​ស្រស់​ស្អាត​ពេល​ទទួល​ពានរង្វាន់ ថៃ​ល័​រ​ស្វ៊ី​ស និយាយ​ថា «​នេះ​ជា​លើក​ទី​១ សម្រាប់​នាង​ខ្ញុំ​ដែល​ទទួល​ពានរង្វាន់​តារាចម្រៀង​ឆ្នើម​ប្រចាំឆ្នាំ​» ។

បទ​ចម្រៀង​ថ្មី​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​របស់​នាង​ថៃ​ល័​រ ស្វ៊ី​ស គឺ​បទ «​ឆ្នាំ​១៩៨៩» និង​បទ «Out of Woods» ។ ក្រៅពី​វត្តមាន​នាង​ថៃ​ល័​រ ស្វ៊ី​ស ក៏​មាន​តារា​ល្បី​ជា​ច្រើន​រូប​ទៀត​ទទួល​ពានរង្វាន់​ផង​ដែរ រួម​មាន​ក្រុម​ចម្រៀង​ឆ្នើម​ប្រចាំឆ្នាំ​២០១៤ បាន​ទៅ​លើ​ក្រុម​ចម្រៀង​អង់គ្លេស​បុរស One Direction និង​តារាចម្រៀង​រ៉ុ​ក​គឺ​នាង Katy Perry ។

ថៃ​ល័​រ ស្វ៊ី​ស កើត​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​១៩៨៩ នៅ​សហរដ្ឋអាមេរិក មាន​កម្ពស់​១,៧៨​ម៉ែត្រ ។ នាង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​២០០៤ និង​ល្បីល្បាញ​មក​ដល់​ពេល​បច្ចុប្បន្ន ៕