ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ប្តី​ស្លា.ប់​ ស្ត្រី និង​កូន​រង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​ពី​សំណាក់​គ្រួសារ​ខាង​ប្តី​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ កុយ កឹ​ម​ទ្បេ​ង អាយុ​៣៩​ឆ្នាំ និង​កូនស្រី​តូច​ម្នាក់ មាន​ទីលំនៅ​ក្នុងភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បាន​ត្រូវ​បងប្អូន​ខាង​ប្តី​បណ្តេញ​ចេញពីផ្ទះ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ កុយ កឹ​ម​ទ្បេ​ង អាយុ​៣៩​ឆ្នាំ និង​កូនស្រី​តូច​ម្នាក់ មាន​ទីលំនៅ​ក្នុងភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បាន​ត្រូវ​បងប្អូន​ខាង​ប្តី​បណ្តេញ​ចេញពីផ្ទះ បន្ទាប់​ពី​ប្តី​របស់​នាង​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា កន្លង​មក ។ ករណី​នេះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក ណុ​ប ផា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ ចុះ​សម្របសម្រួល​បើក​សោ​ទ្វារផ្ទះ​ឱ្យ​ស្ត្រី​រូប​នេះ​និង​កូនស្រី បាន​ចូល​ស្នាក់​នៅ​វិញ នា​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ។

តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ​នេះ បានឱ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ កុយ កឹ​ម​ទ្បេ​ង បាន​ស្រ​ទ្បា​ញ់​គ្នា​ជាមួយ​ឈ្មោះ ស៊ុំ សុ​ផៃ តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ដោយ​មាន​លិខិតបញ្ជាក់​ដឹង​ឮ​ពី​ភូមិ​-​សង្កាត់​ត្រឹមត្រូវ ប៉ុន្តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ទ្បើ​យ ។ ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា ប្តី​ប្រពន្ធ​នេះ​បង្កើត​បានកូន​ស្រី​ម្នាក់​ឈ្មោះ ផៃ សុចិ​ន្តា ដែល​មក​ដល់​ពេល​នេះ មាន​អាយុ​៦​ឆ្នាំ ហើយ​រស់នៅ​ក្នុង​លំនៅ​ឋាន​មួយ​កន្លែង ក្នុង​ដី​ទ្បូ​ត៍របស់​ខាង​ប្តី ។ លុះ​មក​ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មកនេះ បុរស​ឈ្មោះ ស៊ុំ សុ​ផៃ ជា​ប្តី​បាន​ទទួលមរណភាព ហើយ​ក្រោយមក​ស្រាប់តែ​បងប្អូន​បង្កើត​របស់​ឈ្មោះ ស៊ុំ សុ​ផៃ នាំ​គ្នា​ប្តឹង​ទៅ​អាជ្ញាធរ និង​បណ្តេញ​នាង កុយ កឹ​ម​ទ្បេ​ង និង​កូនស្រី​ម្នាក់​ឱ្យ​ចេញពីផ្ទះ ដោយ​សំអាង​ទៅ​លើ​ប័ណ្ណ​សុំ​កាន់កាប់​ដី ដែល​សព​ឈ្មោះ ស៊ុំ សុ​ផៃ និង​នាង កុយ កឹ​ម​ទ្បេ​ង ស្នាក់​នៅ​ជុំ​គ្នា​កន្លង​មក​នោះ ជា​កម្មសិទ្ធិ​ឪពុក​របស់​ឈ្មោះ ស៊ុំ សុ​ផៃ ។

តាម​រយៈ​រឿងរ៉ាវ​ខាងលើ​នេះ ស្ត្រី​ឈ្មោះ កុយ កឹ​ម​ទ្បេ​ង បាន​ប្តឹង​ទាមទារ​សុំ​រស់នៅ​លើ​ផ្ទះ ដែល​ធ្លាប់​រស់នៅ​ជាមួយ​ប្តី​នោះ តាំងពី​ក្រោយ​ពេល​ប្តី​គាត់​ស្លាប់​មក​ម្ល៉េះ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​សម្របសម្រួល​ឱ្យ​ទ្បើ​យ ដោយ​សំអាង​ថា ប្លង់​ដី​ខាងលើ​នេះ មិនមែន​ជា​កម្មសិទ្ធិ​របស់នាង ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ចាក់សោ​ទ្វារផ្ទះ​មិន​ឱ្យ​នាង កុយ កឹ​ម​ទ្បេ​ង និង​កូនស្រី បាន​ចូល​នៅ​ក្នុង​លំនៅ​ឋាន​ខាងលើ​ទ្បើ​យ តែ​ដោយសារ​នាង​បាន​ពឹងពាក់​លោក​មេធាវី អ៊ូ វុ​ធ ឱ្យ​ជួយ​សម្របសម្រួល​បញ្ហា​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា អាជ្ញាធរ​មូលដ្ឋាន​បាន​ទៅ​បើកទ្វារ​ឱ្យ​នាង​ចេញចូល​ក្នុង​លំនៅ​ឋាន ទាំង​ការ​ភ័យ​ខ្លាច​សាច់ញាតិ​ខាង​ប្តី និង​កូន​ប្រពន្ធដើម ។ សូម​បញ្ជាក់​ថា ប្តី​ដែល​ស្លាប់​នោះ​ធ្លាប់​មាន​ប្រពន្ធ​ម្តង​ហើយ តែ​ប្រពន្ធ​មុន​នោះ​បាន​ស្លាប់​យូរ​ឆ្នាំ​មក​ហើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ស៊ុំ សំអាត អនុប្រធាន​ការិយាល័យ​ភូមិបាល និង​សំណង់​ស្រុក​កៀនស្វាយ ដែល​ជាដើម​បណ្តឹង​ក្នុង​រឿង​នេះ និយាយ​ថា លោក​មិន​ទទួលស្គាល់​ឈ្មោះ កុយ កឹ​ម​ទ្បេ​ង ជា​ប្រពន្ធ​សព​បងប្រុស​របស់​ខ្លួន​ឈ្មោះ ស៊ុំ សុ​ផៃ ទ្បើ​យ ហើយ​ករណី​នេះ លោក​ត្រូវ​តែ​ប្តឹង​ទាមទារ​យក​ដី​របស់​លោក ដែល​មានឈ្មោះ​ឪពុក​លោក​ជា​ម្ចាស់​កម្មសិទ្ធិ ដើម្បី​ទុក​ចែក​បងប្អូន​បង្កើត​របស់​លោក ។ យោង​តាម​ច្បាប់​ទាយាទ​បានឱ្យ​ដឹង​ថា កុមារី​ឈ្មោះ ផៃ សុចិ​ន្តា និង​ស្ត្រី​ឈ្មោះ កុយ កឹ​ម​ទ្បេ​ង ត្រូវ​តែ​មាន​ចំណែក​ទទួល​បាន​កេរ​មរតក ពី​សព​ឈ្មោះ ស៊ុំ សុ​ផៃ ជា​ប្តី​និង​ជា​ឪពុក ។ ប៉ុន្តែ​ករណី​នេះ ចាំ​មើល​អាជ្ញាធរ​មូលដ្ឋាន និង​សាលាដំបូង​រាជធានី​ភ្នំពេញ វិនិច្ឆ័យ​លើ​រឿង​រដ្ឋប្បវេណី​នេះ ជូន​ក្មេង​ស្រី​ម្នាក់ និង​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ តាម​របៀប​ណា ?