ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចប៉ូ​លិសឃាត់​ខ្លួនជន​សង្ស័យ​លួយ​​ម៉ូតូម្នាក់​នៅស្រុក​ម៉ាឡៃ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ​ ៖ ​កម្លាំង​សមត្ថកិច្ច​​ប៉ូលិសនៃអធិការ​ដ្ឋាន​ស្រុក​ម៉ាឡៃ​​ បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាប់ព័​ន្ធនិង​សកម្មភា​ព លួច​ម៉ូតូ​កាលពី​វេលាម៉ោ​​ង៧និង៤៥​នាទី ​យប់​ថ្ងៃទី២៥ ​​វិច្ឆិកា ២០១៤ ​នៅចំ​ណុចផ្លូវ​លេខ៥៩​ ស្ថិតក្នុង​ភូមិសង្កែ ​ឃុំបឹង​បែង ​ស្រុកម៉ា​ឡៃ ​ខេត្តបន្ទាយ​មានជ័យ ។​ លោក ​សៅ ប៊ុន​ អធិការ​ស្រុក

ខេត្ត​បន្ទាយមាន​ជ័យ​  ៖ ​កម្លាំង​សមត្ថកិច្ច​​ប៉ូលិសនៃអធិការ​ដ្ឋាន​ស្រុក​ម៉ាឡៃ​​ បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាប់ព័​ន្ធនិង​សកម្មភា​ព លួច​ម៉ូតូ​កាលពី​វេលាម៉ោ​​ង៧និង៤៥​នាទី ​យប់​ថ្ងៃទី២៥ ​​វិច្ឆិកា ២០១៤ ​នៅចំ​ណុចផ្លូវ​លេខ៥៩​ ស្ថិតក្នុង​ភូមិសង្កែ ​ឃុំបឹង​បែង ​ស្រុកម៉ា​ឡៃ ​ខេត្តបន្ទាយ​មានជ័យ ។​ លោក ​សៅ ប៊ុន​ អធិការ​ស្រុកម៉ាឡៃ​បាន​ឱ្យដឹងថា​ ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួនឈ្មោះ ​ចាន់ ​ថា ភេទ​ប្រុស ​អាយុ២៣​ឆ្នាំ ​ស្នាក់​នៅភូមិ​កើត​ហេតុ​ខាងលើ ​។

លោក​ សៅ ​ប៊ុន អធិការ​បានបន្ត​​ទៀតថា ជនសង្ស័យ​រូបនេះ​ បាន​ធ្វើសកម្មភាព​លួចម៉ូតូរ​បស់ជន​រង​គ្រោះ ឈ្មោះ ​ទឹម រ័ត្ន ​ភេទប្រុស​ អាយុ៣៥ឆ្នាំ ​រស់​នៅភូមិ​ជាមួយ​គ្នា ​ខណៈ​ពេលដែល​កូនរបស់​ម្ចាស់ ​ម៉ូតូ​ចេញ ពី​សាលា​រៀន​ ហើយក​ម៉ូតូ ​មកចត​នៅចិញ្ចើម​ផ្លូវមុខផ្ទះ​ក៏ត្រូវជន​សង្ស័យ​រូបនេះ​ធ្វើសកម្មភាព​លួច​យក​តែម្តង ។​លោក ​សៅ ប៊ុន ​បានបញ្ជាក់​ទៀតថា ​ពាក់ព័ន្ធ​និង​ករណីលួច​ម៉ូតូ ​ខាងលើ​នេះ ក្រោយ​ពី ទទួលព័​ត៌មាន​ពី ម្ចាស់​​ម៉ូតូភ្លាមនោះ កម្លាំង​នគរបាល​របស់លោក ​សហការជាមួ​យ​កម្លាំងកង​រាជអាវុធហត្ថ​ស្រុក​និងនគរ​បាល ព្រំដែន​ដែនគោក​លេខ៨១៥ ​ចុះទៅជួយ​អន្តរាគមន៍​ភ្លាមៗ​ដើម្បីទប់​ស្កាត់បទ​ល្មើស​លុះ៣០​នាទីក្រោយ​មក កកម្លាំង​ចម្រុះ​ឃាត់​ចាប់យក​បានម៉ូតូ ​របស់ជន​រងគ្រោះ ​មករក្សា​នៅស្នាក់ការ​សន្តិសុខ៩៩៩​ របស់​រាជអា​វុធ ស្រុក​ម៉ាឡៃ ​រី​ឯចំណែក​ជនសង្ស័យ​ បាន​រត់គេច​ខ្លួនបាត់​ ។

លោក សៅ ប៊ុន ​បានបញ្ជាក់​ថា ក្រោយ​ពីមានការ​ណែនាំពី​សំណាក់​លោកឧត្តមសេ​​នីយ៍ត្រីស្នងការ​នគ​របាលខេត្ត និង​ប្រើវិធាន​ការ​​ជំនាញរួចមក​លុះដល់​ថ្ងៃទី២៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៤ វេ​លា​ម៉ោង​០៩​និង៤៥នាទី ​ព្រឹក​ទើបកម្លាំង​របស់​​លោក សហការ​ជាមួយ​នគរបាល​ព្រំដែន​៨១៥ ​បាន​ឃាត់​ខ្លួនជន​សង្ស័យ​ នៅចណុច ​ភូមិអូរ​សំព័រ ឃុំអូរសំព័រ​ ស្រុក​ម៉ាឡៃ ​ហើយ​បញ្ជូន​មកកាន់អធិ​ការដ្ឋាន​នគរ​បាល​ស្រុក​ដើម្បីសួនាំរួច​រៀបចំកសាង​សំណុំរឿង បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន ​នគរបាល​ខេត្តបន្ទាយ​មានជ័យ​ ដើម្បី​ចាត់ការ​បន្តតាម​និតិវិធីច្បាប់​តែម្តង ។ ដោយឡែក​ម៉ូតូរបស់ជ​នរងគ្រោះ​ត្រូវបាន​សម​ត្ថកិច្ច​ ប្រគល់​ជូនម្ចាស់​វិញផងែរ។