ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​៣០គ្រួសារ​តវ៉ា​រឿង​ធ្វើរបងបិទផ្លូវ​សាធារណៈ​​ក្នុង​ភូមិបាលិលេយ្យ​២​

9 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖​ ប្រជាពលរដ្ឋ​​​ក្នុង​ភូមិ​បាលិលេយ្យ​២ ចំនួន​៣០​គ្រួសារ កាលពីវេលាព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ២០១៤ នេះ​ បាន​នាំ​គ្នា​​ធ្វើ​ការ​​​តវ៉ា​​​​​ចំពោះ​បុគ្គ​ល​ម្នាក់​ឈ្មោឱប សុផាន ដែល​ធ្វើ​របង​បិទផ្លូវ​លើ​ដី​សាធារណៈ​ ព្រោះពួកគាត់​មិន​ចង់ឱ្យមាន​បិទផ្លូវ​ ដោយ​ទុក​

ក្រុងប៉ោយប៉ែត ៖​ ប្រជាពលរដ្ឋ​​​ក្នុង​ភូមិ​បាលិលេយ្យ​២ ចំនួន​៣០​គ្រួសារ កាលពីវេលាព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ២០១៤ នេះ​ បាន​នាំ​គ្នា​​ធ្វើ​ការ​​​តវ៉ា​​​​​ចំពោះ​បុគ្គ​ល​ម្នាក់​ឈ្មោឱប សុផាន ដែល​ធ្វើ​របង​បិទផ្លូវ​លើ​ដី​សាធារណៈ​ ព្រោះពួកគាត់​មិន​ចង់ឱ្យមាន​បិទផ្លូវ​ ដោយ​ទុក​សម្រាប់​ពួក​គាត់​​ធ្វើ​ដំណើរ​ទៅមក ។

ប្រភព​ពីប្រជាពលរដ្ឋ​បានឱ្យ​ដឹងថា កន្លងមក​បុគ្គលខាងលើ ​​ធ្លាប់​បានយក​ម៉ាស៊ីន​បុក​គ្រឹះរបង​ម្តងហើយ ដែល​ពួកគាត់ធ្លាប់​​នាំគ្នា​​​តវ៉ា​ដែរ ព្រោះពួក​គាត់​ចង់ឱ្យ​ធ្វើត្រឹម​តែដី​របស់ខ្លួន​បានហើយ ។

ចំណែក​លោក​ឱប សុផាន បានឱ្យដឹងដែរថា រាល់ការធ្វើនេះ គឺ​គាត់បានសុំ​លិខិត​ពី​លោក​នុន លី ចៅសង្កាត់ប៉ោយប៉ែត​ហើយ ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព