ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ពី​ខណ្ឌចំការ​មន ​នគរបាល​ខណ្ឌ​៧​មក​រា​ ដេញចាប់​បាន​នៅ​ខណ្ឌទួលគោក

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង១០ និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៥ វិ​ច្ឆិកា បាន​ឆក់​កាបូប​អ្នកដំណើរ​នៅ​តាម​ដង​មហាវិថី​ព្រះ​មុនី​វង្ស ជិត​ស្ថានទូត​វៀតណាម ទឹកដី​ខណ្ឌចំការមន ត្រូវ​

រាជ​ធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង១០ និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៥ វិ​ច្ឆិកា បាន​ឆក់​កាបូប​អ្នកដំណើរ​នៅ​តាម​ដង​មហាវិថី​ព្រះ​មុនី​វង្ស ជិត​ស្ថានទូត​វៀតណាម ទឹកដី​ខណ្ឌចំការមន ត្រូវ​កំលាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ដេញ​តាម​ប្រមាញ់​ទៅ​ដល់បុរី​កាំ​កូ​ស៊ី​ធី ក្នុង​ខណ្ឌទួលគោក​ ចាប់​បាន​២​នាក់ ។

យុវជន​ជា​ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ចាប់ខ្លួន​ម្នាក់​ឈ្មោះ​អ៊ុំ សុ​វ​ណ្ណា​រ៉ាត់ អាយុ​១៩ ឆ្នាំ​ស្នាក់​នៅ​ម្តុំ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នឹង​ម្នាក់​ឈ្មោះ​អឿ​ន ណុ​ប អាយុ​២០​ឆ្នាំ ស្នាក់នៅ​ម្តុំ​រ៉ា​ដា ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពួក​គេ​សុទ្ធតែ​ជា​ជន​បោះបង់​ចោលការ​សិក្សារ និងផ្ទះសម្បែង ។

ទាក់ទិន​នឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​កាបូប​ប្រាក់​២​នាក់​ខាងលើ​នេះ លោក​អនុសេនីយ៍ទោ​រស់ ស៊ី​ណា ប្រធាន​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា បានឲ្យ​ដឹង​ថា ក្រោម​ការ​ណែនាំ​ជា​ប្រចាំ​ពី​សំណាក់​លោក​វរៈសេនីយ៍ទោ​នេ​ត ស៊ី​ថុ​ន អធិការ​ខណ្ឌ កំលាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​របស់​លោក​បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​គ្រប់​ច្រកល្ហក​ទាំង​យប់​ទាំង​ថ្ងៃ ជា​ការ​ស្រាវជ្រាវ​នឹង​ស្វែងរក​បទល្មើស ។ ជាក់ស្តែង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ​វិ​ច្ឆិកា កំលាំង​ល្បាត​បាន​ជួប​យុវជន​មួយ​​ក្រុម​មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ឌ្រី​ម​២​គ្រឿង ដោយ​ឃើញ​មាន​ការ​សង្ស័យ​យុវជន​ទាំង​៤​នាក់​នោះ  កំលាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ ដើម្បី​ឃ្លាំមើល​សកម្មភាព​ពួក​គេ ។ លោក​រស់ ស៊ី​ណា បន្ត​ថា ពេល​កំលាំង​យើង​តាម​ជិត​ដល់​ស្ថានទូត​វៀតណាម​ក្នុង​ខណ្ឌចំការមន ស្រាប់តែ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ស្ត្រី​ម្នាក់​ជា​អ្នកដំណើរ ។ ពេល​ឆក់​កាបូប​បាន​ពី​ស្ត្រី​ម្នាក់​នោះ​ភ្លា​ព​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​យ៉ាង​លឿន ខណៈ​ពេល​ជន​រង​គ្រោះ​ស្រែក​រក​សមត្ត​កិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ស្រប​ពេល​នោះកំលាំង​ល្បាត​ដែល​នៅ​ពីក្រោយបាន​ដេញ​តាម​ប្រមាញ់​ជនសង្ស័យ​ពី​ខណ្ឌចំការមន​ជា​កន្លែង​កើតហេតុ​ ទៅ​ដល់​បុរី​កាំ​កូ​ស៊ី​ធី ទើប​ចាប់​បាន​២​នាក់ នឹង​ដកហូត​បាន​កាបូប​ជន​រង​គ្រោះ​មក​វិញ ។ នៅ​ក្នុង​ការ​បូ​ប​នោះ​មាន​ប្រាក់​១​ម៉ឺន​រៀល ទូរ​សព្ទ័​១​គ្រឿង និង​ឯកសារ​មួយ​ចំនួន ហើយ​ត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ ។ ជនសង្ស័យ​នឹង​ត្រូវ​កសាង​សំណុំ​រឿ​ប​ញ្ជួ​ន​ទៅ​កាន់​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ ៕