ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច័ន្ទ សុធា​រ័​ត្ន ក្តាប់​ឈ្មោះ​ជា​ថៅកែ​ស្រី​ដល់​ទៅ​២​កន្លែង​នៅ​តែ​មិន​ចោល​សិល្បៈ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​តារា​ម៉ូ​ដែល អ្នក​នាង ច័ន្ទ សុធា​រ័​ត្ន ជាតា​រា​ស្រី​មួយ​ដួង​ដែល​មានសំណាង​គ្រាន់បើ ព្រោះតែ​ស្វាមី​ជា​អ្នកជំនួញ​បាន​ទុកចិត្ត​ឲ្យ​មើល​មុខរបរ​ធំដុំ​ក្នុង​ដៃ​យ៉ាង​ពេញ​អំណាច​អត់​ខ្វល់​លំបាក​ឡើយ ព្រោះតែ​នាង​មាន​មន្ត​ស្នេហ៍​នៃ​ដួងជីវិត​ស្វាមី​ផ្ទាល់ ។ ស្ថិត​ក្នុង​តួនាទី​ជា​ថៅកែ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​តារា​ម៉ូ​ដែល អ្នក​នាង ច័ន្ទ សុធា​រ័​ត្ន ជាតា​រា​ស្រី​មួយ​ដួង​ដែល​មានសំណាង​គ្រាន់បើ ព្រោះតែ​ស្វាមី​ជា​អ្នកជំនួញ​បាន​ទុកចិត្ត​ឲ្យ​មើល​មុខរបរ​ធំដុំ​ក្នុង​ដៃ​យ៉ាង​ពេញ​អំណាច​អត់​ខ្វល់​លំបាក​ឡើយ ព្រោះតែ​នាង​មាន​មន្ត​ស្នេហ៍​នៃ​ដួងជីវិត​ស្វាមី​ផ្ទាល់ ។  ស្ថិត​ក្នុង​តួនាទី​ជា​ថៅកែ​ហាង​ដល់​ទៅ​២​មើល​ខុស​ត្រូវ ច័ន្ទ សុធា​រ័​ត្ន ដែល​បាន​បាត់​មុខ​ពី​សិល្បៈ​ជាង​១​ឆ្នាំ បាន​បង្ហាញ​អារម្មណ៍​នឹកនា​សិល្បៈ​រហូត​នៅ​តែ​ទទួល​សម្តែង​ដូច​មុន ខណៈ​ស្វាមី​ក៏​បាន​បើក​បេះដូង​ព្រម​ទទួលយក​សំណើ​ភរិយា​អត់​បដិសេធ​នោះ​។

អ្នក​នាង​ច័ន្ទ សុធា​រ័​ត្ន បន្ទាប់​ពី​រកបាន​ម្ចាស់​ស្នេហ៍​ជា​ស្វាមី​ចំណាស់ ចេះ​ថ្នមចិត្ត​មក​បាន​រសាត់​បាត់​ពី​សិល្បៈ​មួយ​រយៈ  ដើម្បី​បំពេញ​តួនាទី​ជា​ស្ត្រី​មេផ្ទះ និង​មើលថែ​មុខរបរ​ជំនួញ​ក្នុង​ដៃ​ដែល​ស្ចា​មី​បាន​ផ្តល់​ទំនុកចិត្ត​បើក​សិទ្ធិ​មើលថែ​ទាំ ដោយ​ជំនួញ​ទាំង​២​នោះ​មាន​ហាង​ស្ប៉ា​មួយ​កន្លែង ឈ្មោះ​ថា «​ឡា​ពែ​ក​ស្ប៉ា​» ស្ថិត​នៅ​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​កែង ផ្លូ​ត្រសក់ផ្អែម និង​ភោជនីយដ្ឋាន «MINGO MINGO» ស្ថិត​នៅ​ខាងក្រោយ​ស្ថានទូត​រុ​ស្ស៉ី ដែល​ជា​ហាង​ទំនើប​ទាក់ទាញ​មាន​តារា​ទៅ​ច្រើន និង​ជា​កន្លែង​ដែល​ផលិតកម្ម ព្រមទាំង​ស្ថានីយទូរទស្សន៍​នានា​ឧស្សាហ៍​ចេញ​ថត​ចម្រៀង និង​រឿង​នៅ​ទីនោះ​។ ក្នុង​ចំណង​ស្នេហ៍​ខុស​វ័យ តែ​ប្រកបដោយ​សេចក្តីសុខ​ក្នុង​វិ​ថី​ស្នេហ៍ សុធា​រ័​ត្ន បាន​បន្សល់​ទុក​នូវ​ចំណងដៃ​កូនស្រី​មួយ​ជាមួយ​ម្ចាស់​ចិត្ត​របស់​នាង​ធ្វើ​ឲ្យ​ស្នេហា​មួយ​នេះ​កាន់តែ​រឹង​មាំ​ឡើង​បន្ថែម​ទៀត​។ ព្រោះតែ​ធ្លាប់​ជាប់​ឈ្មោះ​ជា​តារា​សម្តែង និង​ម៉ូ​ដែល អ្នក​នាង ច័ន្ទ សុធា​រ័​ត្ន ទោះជា​ក្លាយជា​ថៅកែ​ហាង​មាន​បុគ្គលិក​ឆ្វេង​ស្តាំ​ឱន​គោរព ក៏​នាង​មិន​បាន​ដកខ្លួន​ឲ្យ​ផុត​ពី​ទឹកចិត្ត​ស្រឡាញ់​អាជីព​សិល្បៈ​នោះ​ឡើយ ហើយ​សន្យា​ថា នឹង​នៅ​តែ​បន្តការងារ​សិល្បៈ​ប្រសិនបើ​នៅ​តែ​មាន​គេ​ត្រូវការ​។
  

ក្នុង​ជំនួប​ផ្តាច់មុខ​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​កាលពី​ពេល​ថ្មី​ៗ ស្ថិត​ទីតាំង​ហាង​ស្ប៉ា​ដែល​រចនា​បែប​បុរាណ​ស្រគត់ស្រគំ​អ្នក​នាង​ច័ន្ទ សុធា​រ័​ត្ន ដែល​បាន​ក្លាយជា​ម្តាយ​របស់​កូនស្រី​មួយ និង​នៅ​តែ​ស្អាត​បាន​រៀប​រ៉ាប់​ថា « បច្ចុប្បន្ន​នេះ នាង​ពិតជា​រវល់​ជាមួយ​មុខរបរ​ទាំង​២​ក្នុង​ដៃ​មើល​គ្រប់គ្រង ដូច​ជា​ហាង​ស្ប៉ា និង​ភោជនីយដ្ឋាន​ដែល​មុខរបរ​ទាំង​២​នេះ សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​។ បើ​និយាយ​ពី​ហាង «​ឡា​ពែ​ក​ស្ប៉ា​» វិញ មាន​ទាំង​ភ្ញៀវ​បរទេស និង​មហាជន​ទូទៅ ព្រមទាំង​តារា​យើង​ក៏​ឧស្សាហ៍​មក​សម្រួល​សរសៃ​នៅ​ទី​នេះ​ដែរ ដូច​ជា​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​, ឌុ​ច លី​ដា​, សួ​ស វី​ហ្សា​, ញឹ​ម ចាន់​ថន​, ត្រកូល​អោ​ក ព្រមទាំង​តារា​ជា​ច្រើន​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព