ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកគ្រឿងចក្រ​បើក​ទាក់ខ្សែ​ភ្លើង​វាត់ធ្លាក់​លើ​អ្នកដំណើរ​​រងរបួស​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ដឹក​គ្រឿងចក្រមួយគ្រឿង​ ​បើក​ទាក់​ខ្សែភ្លើង​​ដាច់​មួយ​ដុំ​ និង​ទ្រេត​បង្គោល​ភ្លើង​មួយ​ដើម មិនតែប៉ុណ្ណោះ​ពេល​​ដែល​ដាច់​ខ្សែភ្លើង​​រាយ​ប៉ាយ​ពេញ​ផ្លូវនោះ ​បាន​​ធ្លា​ក់វា​ត់ទៅ​លើ​​ប្តី​-ប្រពន្ធ​ និង​កូន​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​​នៅ​ខាង​ក្រោយ​រថយន្ត​

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ដឹក​គ្រឿងចក្រមួយគ្រឿង​ ​បើក​ទាក់​ខ្សែភ្លើង​​ដាច់​មួយ​ដុំ​ និង​ទ្រេត​បង្គោល​ភ្លើង​មួយ​ដើម មិនតែប៉ុណ្ណោះ​ពេល​​ដែល​ដាច់​ខ្សែភ្លើង​​រាយ​ប៉ាយ​ពេញ​ផ្លូវនោះ ​បាន​​ធ្លា​ក់វា​ត់ទៅ​លើ​​ប្តី​-ប្រពន្ធ​ និង​កូន​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​​នៅ​ខាង​ក្រោយ​រថយន្ត​បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​​ កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ២០១៤ ស្ថិតនៅ​មុខ​វិទ្យាល័យ​បាក់​ទូក តាម​ផ្លូវ​លេខ​​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

​ប្រភព​បាន​ឱ្យ​​ដឹង​ថា ខ្សែភ្លើង​មួយ​ដុំ​​ខាងលើ​នេះ​ គឺរយៈពេល​​​កន្លះ​ខែ​មក​ហើយ ​មាន​រថយន្ត​មួយ​គ្រឿង​​បើក​ទាក់​ធ្វើ​ធ្លាក់​យារ​ទាប​មក​លើ​ផ្លូវ​ ដោយសមត្ថកិច្ចបាន​រាយការណ៍​ទៅ​ខាង​អគ្គិសនី​កម្ពុជា តែ​ដោយសារ​តែ​ចាប់​រថយន្ត​​បង្ក​មិន​បាន ​ដើម្បី​ទារ​សំណង​ខាង​អគ្គិស​នី​កម្ពុជា​មិន​បាន​មក​ចង​ទាញ​​ខ្សែភ្លើង​វិញ​ទេ​ ទុក​ឱ្យ​នៅ​ធ្លាក់​យារ​​ពេញ​លើ​ផ្លូវ ។

ប្រភពបន្តថា សមត្ថកិច្ច​ខ្លាច​មាន​រថយន្ត​បើក​ទាក់​ខ្សែភ្លើង​បន្ត​ទៀត ​ក៏​​​នាំ​គ្នា​ឡើង​ចងខ្សែ​ភ្លើង​នោះ​វិញ ​លុះដល់​​យប់​ថ្ងៃកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ពណ៌​លឿង ពាក់​ស្លាក​លេខ AT 14.3.0013 ដឹក​គ្រឿងចក្រ​ច្រ​ង៉េ​ង​​ច្រ​ង៉ាង​មួយ​គ្រឿង ជិះ​គ្នា​៣​នាក់ តៃកុង​និង​ព្រូ​២​នាក់ បើកបរ​ពី​ត្បូង​ជើង​មក ដល់​ចំណុច​ខាងលើ​បាន​ទាក់​ខ្សែភ្លើង​មួយ​ដុំ​ធំ រួម​មាន​ទាំង​ខ្សែភ្លើង ខ្សែកាប ខ្សែ​ទូរស័ព្ទ ជាដើម បាន​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ ​និង​ធ្វើ​ឱ្យ​ទ្រេត​បង្គោល​ខ្សែភ្លើង​អស់​មួយ​ដើម​ទៀតផង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព