ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​បងប្រុស​រួមជា​មួយ​ពូនារី​ជាសង្សារ​ព្រួត​គ្នា​វាយ​រង​របួស​ព្រោះ​តែរឿង​មិន​ពេញ​ចិត្ត​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​​ត្រូវ​បង​និង​ពូ​នារី​ជា​សង្សារ​​​ព្រួត​គ្នា​វាយហើយ​​គប់​​នឹង​ដុំ​ថ្ម​បណ្តាល​ឱ្យរង​របួស​ត្រង់ចង្ការ និង​សៀ​ត​ផ្កា​ខាង​ឆ្វេង​ ខណៈ​បុរស​រូប​នេះ​មក​ទទួលនារី​ជា​សង្សារ​ទៅ​លេ​ង​ផ្ទះ​និង​ក្រុម​គ្រួសារ​របស់​ខ្លួន ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​ ៩និង​៥០​នាទី​នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ​វត្ត​សន្សំ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​​ត្រូវ​បង​និង​ពូ​នារី​ជា​សង្សារ​​​ព្រួត​គ្នា​វាយហើយ​​គប់​​នឹង​ដុំ​ថ្ម​បណ្តាល​ឱ្យរង​របួស​ត្រង់ចង្ការ និង​សៀ​ត​ផ្កា​ខាង​ឆ្វេង​ ខណៈ​បុរស​រូប​នេះ​មក​ទទួលនារី​ជា​សង្សារ​ទៅ​លេ​ង​ផ្ទះ​និង​ក្រុម​គ្រួសារ​របស់​ខ្លួន ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​ ៩និង​៥០​នាទី​ យប់ថ្ងៃ​ទី​២៤ វិចិ្ឆកា​ ២០១៤​ នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ​វត្ត​សន្សំ​កុសល តាម​ផ្លូវ​BT ស្ថិត​ក្នុង​ភូមិ​សន្សំ​កុសល​២ សង្កាត់បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

បុរស​រង​គ្រោះ​មាន​ឈ្មោះ អ៊ូ សំបាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​រសនៅ​ក្នុង​ភូមិ​-សង្កាត់ កើត​ហេតុ ។

ប្រ​ភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ និង​នារី​ជា​សង្សារស្រលាញ់​គ្នា​ និង​បាន​រស់នៅ​ជាមួយ​គ្នា​ម្តង​ម្កាល​ដូច​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ គ្រាន់តែអ្នក​ទាំង​ពីរមិនបាន​រៀប​ការ​តាម​ផ្លូវ​ច្បាប់ ហើយ​បង​ប្អូន​សាច់​ញាតិ​ខាង​នារី​ជា​សង្សារ​​មិន​ពេញចិត្ត​បុរស​រង​គ្រោះ​នោះ​ទេ ​។ ប្រ​ភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ នារី​ជា​សង្សារ​បាន​ទូរស័ព្ទ​ឱ្យ​បុរស​រង​គ្រោះ​​ ​​យក​ម៉ូតូ​មក​ឌុបនាង​​ទៅ​លេង​ក្រុម​គ្រួសារ​បុរស​រង​គ្រោះ​ដែល​រស់នៅ​ក្នុង​ភូមិ-សង្កាត់​ជា​មួយ​គ្នា ​បន្ទាបពីទទួល​ទូរស័ព្ទ​នារី​ជា​សង្សារ​ប្រាប់ថា​ឱ្យ​មក​ទទួល​យក​មក​លេង​ផ្ទះ​របស់​ខ្លួន​នោះ បុរស​រង​គ្រោះ​ក៏បាន​ទាញ​ម៉ូតូ​ជិះ​ទៅ​ឌុប​នារី​ជា​សង្សារ​ភ្លាមៗ​តែម្តង ។ ខណៈបុរស​រង​គ្រោះ​ជិះ​មក​ដល់​មុខ​ផ្ទះ​ជួលដែល​នារី​ជា​សង្សារ​ជួល​ស្នាក់​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​នោះ ក៏​ស្រាប់​តែត្រូវ​បងប្រុស រួម​ជាមួយ​ ពូរបស់នារី​ជាសង្សារ ដែលមិន​ពេញ​ចិត្ត​បុរស​រង​គ្រោះ​ផង​នោះ​ បាន​ចេញ​មក​មក​វាយ និងយក​ដុំ​ថ្ម​ គប់បុរស​រង​គ្រោះ​ បណ្តាល​ឱ្យ​រង​របួស​ចំចង្ការ និង សៀត​ផ្កា​ខាង​ឆ្វេង ។ ឃើញ​ដូច្នេះ​យាយ​រ​ប​ស់​​នារី​រង​គ្រោះ​បាន​ចេញ​មក​ឃាត់​កុំ​ឱ្យ​វាយ​តប់គ្នា ក៍បណ្តាល​ឱ្យ​រង​របួស​ដៃ ផង​ដែរ ។

ក្រោយពេល​កើត​ហេតុលោក​យាយ​របស់នារី​ជា​សង្សារ​ត្រូវ​ក្រុ​ម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​របួស បន្ទាប់​មក​គេឃើញ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះមក​ពិនិត្យ​កន្លែង​កើត​ហេតុ និង​បាន​សួរ​នាំ​ទើប​ដឹង​ថា​ជា​រឿង​ទំនាស់​ក្នុង​គ្រួ​សារ​ ហើយ​សមត្ថ​កិច្ច​ក៏បាន​ប្រាប់ទៅ​បុរស​រង​គ្រោះ​ចាំ​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ព្រឹក​ស្អែក ក្នុង​នោះ​នារី​ជា​សង្សារ​ថា​នាង​និង​សហការ​ជា​មួយ​បុរស​ជា​សង្សារ​ដោយ​មិន​ឱ្យ​រឿង​នេះ​ជាប់​ដោយគ្មាន​ដំណោះស្រាយ​នោះទេ​ ។