ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​ស្នួល បង្ក្រាប​ទីតាំង​សង្វៀនមាន់ និង​អាប៉ោង​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ប៉ូលិស​ស្រុក​ស្នួល កាលពី​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា បាន​ឆ្មក់​បង្ក្រាប ទីតាំង​សង្វៀន​បញ្ជល់មាន់ មាន​បង្កប់​ល្បែង​អាប៉ោង​មួយ​កន្លែង​ដែល​បាន​លួច​ធ្វើ​សកម្មភាព​លេង​ភ្នាល់​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ខាងក្រោយ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។

យ៉ាងណា​ក៏​ដោយ​ប៉ូ​លិ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​នេះ គឺ​សមត្ថកិច្ច​ពុំ​បាន​ចាប់​ឃាត់ខ្លួន​ជន​ណា​ម្នាក់​នោះ​ទេ ដោយ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងអស់​បាន​រត់គេច​ខ្លួន​ក្រោយ​ពី​ដឹងខ្លួន​ទាន់ បន្សល់​ទុក​តែ​សម្ភារ​សម្រាប់​បំរើ​ឲ្យ​ការ​លេង​ភ្នាល់​មួយ​ចំនួន ដូច​ជា មាន់​អា​គក​មួយ​ចំនួន និង​តុ​សម្រាប់​បាញ់អាប៉ោង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត គឺ​ត្រូវ​កម្លាំង​នគរបាល​រឹបអូស​ទាំងអស់​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព