ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​កា.ប់​គ្នា​នៅ​សង្កាត់​ទំនប់​ទឹក​ ចាប់បាន​នៅសង្កាត់​ទ​ន្លេ​បា​សាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​២​ក្រុម​គ្រាន់តែ​ជិះ​ម៉ូតូ​វ៉ា​គ្នា​ទៅ​វិញ​ទៅ​មក​សម្លឹងមុខ​ឌឺដង​ដាក់​គ្នា​ក៏​កើត​ជា​ជម្លោះ​ដេញ​តាម​ធាក់​ម៉ូតូ​ផ្តួល ​ហើយ​កា.ប់​ម៉ូតូ​ចំនួន​៤​កាំបិត តែ​មិន​បាន​កា.ប់​មនុស្ស​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤ ​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២២ ​វិច្ឆិកា​ នៅ​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

រាជធានីភ្នំពេញ ៖ យុវជន​២​ក្រុម​គ្រាន់តែ​ជិះ​ម៉ូតូ​វ៉ា​គ្នា​ទៅ​វិញ​ទៅ​មក​សម្លឹងមុខ​ឌឺដង​ដាក់​គ្នា​ក៏​កើត​ជា​ជម្លោះ​ដេញ​តាម​ធាក់​ម៉ូតូ​ផ្តួល ​ហើយ​កាប់​ម៉ូតូ​ចំនួន​៤​កាំបិត តែ​មិន​បាន​កាប់​មនុស្ស​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤ ​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២២ ​វិច្ឆិកា​ នៅ​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន  ។

ជន​បង្ក​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD 6073 បើកបរ​ដោយ​ឈ្មោះ សៅ ពិ​យោ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ វិទ្យាល័យទួល​ស្វាយព្រៃ ស្នាក់​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ អ្នក​រួម​ដំណើរជាមួយ​មានឈ្មោះ ថៃ គឹ​ម​សេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យទួល​ស្វាយព្រៃ ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​ម្នាក់ទៀត​មានឈ្មោះ សេង ណា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ វិទ្យាល័យ ទួល​ស្វាយព្រៃ ស្នាក់​នៅ​ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​បើកបរ​ម៉ូតូ​ដោយ​ឈ្មោះ ហាស់ សោ​ភណ្ឌ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជួយ​លក់ដូរ​ម្តាយ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ និង​មិត្ត​ភ​ក្កិ​ដែល​រួម​ដំណើរ​ជាមួយ​ឈ្មោះ សាន់ និ​រុណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​ដូច​គ្នា ។

បើ​តាម​សម្តី​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​ជិះ​ម៉ូតូ PCX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AY 9569 ជិះ​គ្នា​២​នាក់ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្របគ្នា​ជាមួយ​ម៉ូតូ​បង្ក ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ជិះ​វ៉ាទៅ​វិញ​ទៅ​មក​ ហើយ​សម្លឹងមុខ​ឌឺដង​ដាក់​គ្នា ធ្វើ​ឲ្យ​ជន​បង្ក​ដែល​មានកាំបិត​បុ័ងតោ​នៅ​ជាប់​នឹង​ខ្លួន​បាន​ជិះ​ម៉ូតូ​ដេញ​តាម ​ហើយ ឈ្មោះ សេង ណា​រ៉ា ជា​អ្នក​ធាក់​ផ្តួល​ម៉ូតូ​ជន​រង​គ្រោះ​ ចំណែក​ឈ្មោះ ថៃ គឹ​ម​សេង ជា​អ្នក​ចុះ​ទៅ​កាប់​ម៉ូតូ​ចំនួន​៤​បុ័ងតោ ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ តែ​មិនបាន​កាប់​ជន​រង​គ្រោះ​ ។

ក្រោយ​ពេល​កើតហេតុ​ជន​បង្ក​ប្រញាប់ប្រញាល់​ឡើង​ជិះ​ម៉ូតូ​រត់គេច​ចូល​ទៅ​ក្នុង​កោះ​ពេជ្រ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ជាប់​រហូត​ប្រទះ​ឃើញ​បាន​ប្តឹង​សន្តិសុខ​កោះ​ពេជ្រឲ្យ​ជួយ​ឃាត់ខ្លួន​ជន​បង្ក​ដែល​មាន​លាក់​ទុក​កាំបិត​បុ័ងតោ ទើប​សន្តិសុខ​ប្រទះ​ឃើញកាំបិត​បុ័ងតោ​ក៏​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​យក​ទៅ​សាកសួរ ធ្វើ​កំណត់ហេតុ​ដឹង​ថា ​រឿង​កើតហេតុ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកក៏​បញ្ជូន​ជន​បង្ក​និង​ជនរង​គ្រោះ​ទៅ​ប៉ុស្តិ៍​ទំនប់​ទឹកដោះ​ស្រាយ​បន្ត​ទៀត ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជន​បង្ក​បាន​ហើយ ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​៤០០​ដុល្លារ តែ​ជន​រង​គ្រោះ​សង​២០០​ដុល្លារ ការ​ចរចាគ្នា​​​មិន​ទាន់ត្រូវរ៉ូវ​គ្នា​នៅឡើយ​ទេ ៕