ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀន៣នាក់បញ្ជូនទៅតុលាការ

9 ឆ្នាំ មុន

ខេត្តកំ​ពង់ឆ្នាំង ៖ ជន​សង្ស័យ​ប្រុស​ស្រីចំនូន​៣នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុងកំព​ង់ឆ្នាំង ​សហការ​ជា​មួយន​គរ​បា​លការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ ធ្វើការ​ចាប់ឃាត់​ខ្លួនបាននៅវេលា​៩និង​៣០​នាទី ​ព្រឹក​ថ្ងៃទី ២២​ខែវិច្ឆិកា​ ឆ្នាំ២០១៤​ ខណៈ​ពួកគេ​ទាំង៣​នាក់កំពុង​ប្រើប្រាស់​ និង ចែក​​​ចាយ​ថ្នាំញៀន​ នៅ​ក្នុងផ្ទះ​មួយ​ ក្នុង​ភូមិ

ខេត្តកំ​ពង់ឆ្នាំង ៖ ជន​សង្ស័យ​ប្រុស​ស្រីចំនូន​៣នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុងកំព​ង់ឆ្នាំង ​សហការ​ជា​មួយន​គរ​បា​លការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ ធ្វើការ​ចាប់ឃាត់​ខ្លួនបាននៅវេលា​៩និង​៣០​នាទី ​ព្រឹក​ថ្ងៃទី ២២​ខែវិច្ឆិកា​ ឆ្នាំ២០១៤​ ខណៈ​ពួកគេ​ទាំង៣​នាក់កំពុង​ប្រើប្រាស់​ និង ចែក​​​ចាយ​ថ្នាំញៀន​ នៅ​ក្នុងផ្ទះ​មួយ​ ក្នុង​ភូមិសំរោង​ សង្កាត់កំ​ពង់ឆ្នាំ​ង ក្រុងកំព​ង់ឆ្នាំង ​។

លោក​ ញ៉ោក ​ប៊ុនធី ​អធិការ​រងនគរ​បាល​ក្រុងកំពង់​ឆ្នាំងបាន​និយាយ​ឱ្យ​ដឹងថា ដោយ​មាន​សេចក្តីរាយការណ៍​ល្អ​ ពីប្រ​ជាពលរ​ដ្ឋ ទើប​សមត្ថ​កិច្ចន​គរបាល​ក្រុង​ និង ខេត្ត ​បានសហកា​រគ្នាហើយ​បាន​ចូលទៅ​ចាប់​ខ្លួន​ជនសង្ស័យ​ទាំង៣​នាក់​ខាងលើ​ខណៈ​ដែលពួក​គេកំពុង​ចែកចាយ​និង ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅលើផ្ទះ​តែម្តង​ ។

លោកបាន​បន្តថា ជន​សង្ស័យ​ទាំ៣នាក់​មាន១. ឈ្មោះ  ម៉ៅ  ចំរើន ហៅសី ​ហៅ​ម៉ៅ ​សី ​អាយុ៣០​ឆ្នាំ​ ជាមុខសញ្ញា​ចែកចាយ​ និង ប្រើប្រាស់​ថ្នាំញៀន​ ហើយ​ជាម្ចាស់ផ្ទះ ​២.​ ប៊ុន ​​ច័ន្ទថុល ភេទប្រុស​ អាយុ៣​២ឆ្នាំ មាន​ទីលំ​នៅ​ ភូមិ​ទី៤ ​សង្កាត់​ខ្សាម ​ក្រុងកំពង់​ឆ្នាំង​ និង៣.​ឈ្មោះ ​អ៊ី រតនា​ ភេទ​ស្រី អាយុ​២៣ឆ្នាំ ​មានទីលំ​ភូមិ សំ​រោង​សែន ​ឃុំសំ​រោងសែ​ន ស្រុក​កំពង់​លែង​ ។ វ​ត្ថុតាង​ដែលរឹប​អូសបាន​មាន ​សាច់ជូ១ដុំ ​សម្ភារ​​សម្រាប់ជ​ក់មួយ​ចំនួន​លុយ​៧ម៉ឺន៥ពាន់​រៀល ​និងទូរស័ព្ទ​ដៃ១​គ្រឿង ​។

ជនសង្ស័យ​ខាងលើនេះ​ ត្រូវបា​នមន្ត្រីនគរ​បាល​ខេត្តកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការដើម្បីចាត់​ការតាមនិ​តិវិធី ។