ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាលចុះចាប់​ល្បែង​កន្ទុយលេខ​ដុះស្លែ ​នៅផ្សារ​សាមគ្គី ​​សង្កាត់ត្រពាំង​ក្រសាំង ​បានមេ២​នាក់អ្នក​ចាក់២នាក់​ លុយ​ច្រកបាវ​សង្ស័យ​ជ្រុះខ្លះ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ សមត្ថ​កិច្ចន​គរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​រាជធានីភ្នំពេញ ​កាល​ពីព្រល​ប់ ថ្ងៃ​ទី២០​ វិច្ឆិ​កា ​បាន​​ប្រើប្រាស់​កម្លាំង​​ទ្រង់ទា្រយ​ធំចុះ​ទៅចាប់​អ្នកបើក​លេង​ល្បែង​កន្ទុយ​លេ​ខដុះ​ស្លែ នៅ​ផ្សារ​សាមគ្គី​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ ឃាត់​មេវង់​២នាក់​ នឹង​អ្នក​ចាក់២​នាក់ដ​កហូត​លុយ​ច្រក​

រាជ​ធានី​ភ្នំ​ពេញ ៖ សមត្ថ​កិច្ចន​គរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​រាជធានីភ្នំពេញ ​កាល​ពីព្រល​ប់ ថ្ងៃ​ទី២០​ វិច្ឆិ​កា ​បាន​​ប្រើប្រាស់​កម្លាំង​​ទ្រង់ទា្រយ​ធំចុះ​ទៅចាប់​អ្នកបើក​លេង​ល្បែង​កន្ទុយ​លេ​ខដុះ​ស្លែ នៅ​ផ្សារ​សាមគ្គី​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ ឃាត់​មេវង់​២នាក់​ នឹង​អ្នក​ចាក់២​នាក់ដ​កហូត​លុយ​ច្រក​បាវ នឹងវត្ថុតាង​ពាក់​ព័ន្ធ​បទ​ល្មើស​មួយចំនួ​នទៀត ​។

មនុស្ស​៤នាក់​ដែលនគរ​បាល​ព្រហ្មទ​ណ្ឌកម្រិត​ស្រាល​ឃាត់ខ្លួន១.​ឈ្មោះ វួច លា ​ ភេទ​ស្រី អាយុ៣៧ឆ្នាំ​(មេ​កន្ទុ​យលេខ) ២. ​ឈ្មោះ សុខ រតនា​ ភេទ​ប្រុស​ អាយុ៣​៩ឆ្នាំ (មេកន្ទុយ​លេខ) ៣.ឈ្មោះ សុខ ​លី ភេទស្រី​អាយុ​៣២​ឆ្នាំ​ (អ្នកទៅចាក់) ​នឹង៤.​ឈ្មោះ ចាន់ ថន ​ភេទប្រុស អាយុ​៣៩ឆ្នាំ ​(អ្នកទៅចាក់) ​។

ប្រភ​​ព័ត៌មាន​ពី​អាជីវករ​លក់ដូរ​នៅផ្សារ​សាមគ្គី​ឲ្យដឹង​ថា ទី​តាំង​បើក​លេង​ល្បែង​កន្ទុយ​លេខ​ខាង​លើនេះ កើត​មាន​កាន់ឆ្នាំមក​​ហើយមិន​ដែល​​ឃើញសមត្ថ​កិច្ចណា​ចុះបង្ក្រាប​ទេ ​។ ​មេលេង​យកលុយ​ពី អ្នកចាក់​ច្រក​បាវ​ក្នុង​​១ថ្ងៃៗ ដោយ​មានកូន​កញ្ច្រែង​ដើរប្រមូល​តាមផ្ទះ​ផងដែរ  ​។ សក​ម្មភាព​នេះ ​ល្បីល្បាញ​យូ​ហើយ តែមិន​ត្រូវ​បាន​អាជ្ញាធរ​ ឬកា​រិយាល័យ​ជំនាញ​ព្រហ្មទ​ណ្ឌមើល​ឃើញ​ទេ បើកុំ​តែមាន​ការចង្អុល​បង្ហាញ​ណែនាំ​ពីសំ​ណាក់​លោក​ឧត្តមសេ​នីយ៍ត្រី ជួន​ ណារិន្ទ ​ ស្នងកា​ររង និង​ជាប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ ​បញ្ចេញ​កណ្តាប់​ដៃ​ឲ្យចុះ​ទៅបង្រ្កាប​ម្លោះទីតាំង​បើក​​លេងល្បែង​កន្ទុយ​លេខ​នៅផ្សារ​សាមគ្គី សង្កាត់​ត្រពាំង​ក្រ​សាំង ដែល​មានមេ​២នាក់​ប្តីប្រ​ពន្ធរូបនោះប្រមូល​ប្រាក់​សង់​វីឡា​ចំណែក​កូនៗ​វិច​លុយ​ទៅ​ចាក់ ​បានត្រឹម​ទឹកភ្នែក​ជួតក្បាល​ជង្គង់​គ្រប់គ្នា ​លក់ស្រែ ​​លក់ស្រូ​វអស់ហើយ​នឹងទ្រព្យ​សម្បត្តិ​អស់​ហើយ​ ។

មនុស្ស​៤នាក់​ក្នុងនោះ​មានមេ​បើកទីតាំង​លេងល្បែង​ស៊ីសង​កន្ទុយលេខ​២នាក់​ប្តីប្រ ពន្ធ​ផង​នៅមិន​ទាន់​ដឹង​ថាស​មត្តកិច្ច​មានចំណាត់​ការបន្ត​យ៉ាង​ណានោះ​ឡើយ​ ។