ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​តុបតែង និង​ផ្លាស់​ប្តូរ​ទង់ជាតិ​ថ្មី​អបអរ​​ព្រះរាជ​ពិធីបុណ្យ​អុំទូក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​មួយ​សប្តា​ហ៍កន្លង​មកនេះ គេ​សង្កេត​ឃើញ​មន្ត្រី​ពាក់​ព​ន្ធ័​នានា ជា​ពិសេស​មន្ត្រី​គណៈកម្មាធិការ​បុណ្យ​ជាតិ មន្ត្រី​រាជរដ្ឋាភិបាល និង​មន្ត្រី​ស្ទើរ​គ្រប់​ផ្នែក​ក្រោម​ឱ​វាទ​សាលា​រាជធានី​ភ្នំពេញ​បាននិង​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ តុបតែងទៅ​តាម​ផែនការ ឬ​មុខព្រួញ​រៀង​ៗ​ខ្លួនឲ្យ​មាន​សោ​ភណ័ភាព​ ជា​ពិសេស​នៅ​តាម​តំបន់​ដែល​ត្រូវ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​នា​ពេល​ខាង​មុខក៏​ដូចជា​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៦១ ថ្ងៃ​ទី៩ ​វិច្ឆិកា​ ១៩៥៣-៩ ​វិច្ឆិកា​ ២០១៤ ដែល​នឹង​ធ្វើ​ជា​បន្តបន្ទាប់​គ្នា​នេះ​ផង​ដែរ ។

ជាក់ស្តែង​នៅ​ពេល​នេះ​ដោយ​មានការ​ណែនាំ​ពី​លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​មួយ​ក្រុម​ទទួល​ប​ន្ទុ​ក​ផ្នែក​ទង់ជាតិ បាន​នាំ​គ្នា​សស្រាក់សស្រាំ​ធ្វើការ​ផ្លាស់​ប្តូរ​ទង់ជាតិ​តំណាង​ប្រទេស​មួយ​ចំនួន​នៅ​តាម​មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង និង​ការ​តុបតែង​ដោយ​ចង​ទង់ជ្វាលា និង​ទង់​សាស​នាជាដើម​នៅ​តាម​សួនច្បារ និង​ទី​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​លើកកំពស់​សោ​ភ​ណ័​ភាព​រាជធានី​ដែល​ជា​មុខមាត់​ប្រទេស​ជាតិ​ទាំងមូល​ផង​ដែរ ៕