ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេខ្សែភ្លើង​ឆេះ​បន្ទប់​ធ្វើ​ការរបស់ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ផ្សារ​កណ្តាល​១ ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​អធ្រាត្រ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មាន​ហេតុ​ការណ៍​ទុស្សេ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​របស់​ប៉ុស្តិ៍នគរ​បាល​រដ្ឋបាល​ផ្សារ​កណ្តាល​១ បង្ក​ទៅ​ជា​អណ្តាត​ភ្លើង​ និង​ផ្សែង​ខ្មួល​ខ្មាញ់​ទៅ​លើ​អាកាស​ទាំង​យប់ ធ្វើ​ឱ្យ​មាន​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថ​កិច្ច និងប្រជា​ពល​រដ្ឋ​នាំ​គ្នា​យក​បំពង់ឧស្ម័នពន្លត់​អគ្គិ​ភ័យ​ មក​បា.ញ់​ពន្លត់​​​ ប៉ុន្តែមិន​រលត់​ ក៏បាន​ហៅ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​មក​ជួួយ​អន្តរា​គមន៍ ទើប​ភ្លើង​បាន​រលត់​ទាំង​ស្រុង មិន​ឆេះ​រាល​ដល់បន្ត​ ។​​

រាជ​ធានី​ភ្នំ​ពេញ ៖ មាន​ហេតុ​ការណ៍​ទុស្សេ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​របស់​ប៉ុស្តិ៍នគរ​បាល​រដ្ឋបាល​ផ្សារ​កណ្តាល​១ បង្ក​ទៅ​ជា​អណ្តាត​ភ្លើង​ និង​ផ្សែង​ខ្មួល​ខ្មាញ់​ទៅ​លើ​អាកាស​ទាំង​យប់ ធ្វើ​ឱ្យ​មាន​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថ​កិច្ច និងប្រជា​ពល​រដ្ឋ​នាំ​គ្នា​យក​បំពង់ឧស្ម័នពន្លត់​អគ្គិ​ភ័យ​ មក​បាញ់​ពន្លត់​​​ ប៉ុន្តែមិន​រលត់​ ក៏បាន​ហៅ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​មក​ជួួយ​អន្តរា​គមន៍ ទើប​ភ្លើង​បាន​រលត់​ទាំង​ស្រុង មិន​ឆេះ​រាល​ដល់បន្ត​ ។​​

ហេតុការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង២និង​៥០​នាទី​រំលង​អ​ធ្រាត្រ ថ្ងៃ​ទី​៣១ តុលា ២០១៤ នៅ​ចំណុច​ប៉ុស្តិ៍​នរ​បាល​រដ្ឋបាល​ផ្សារ​កណ្តាល​មួយ​១ ស្ថិត​ក្នុង​សង្កាត់ផ្សារ​កណ្តាល​១ ខណ្ឌដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ផ្សែង​ហុយ​ចេញ​ពីបន្ទប់​ខាង​លើ នៃ​អគារ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​កណ្តាល​ទី​១ ដែល​បានចាក់សោជាប់​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថ​កិច្ច និងប្រ​ជា​ពលរដ្ឋនាំ​គ្នា​ទម្លុះ​ទ្វារ​បន្ទប់ និង​បាន​យក​បំពង់ពន្លត់អគ្គិ​ភ័យ​ប្រមាណ​ជិត​១០បំពង់មក​បាញ់ពន្លត់​តែមិន​រលត់​ ហើយ​ពេល​នោះ​សមត្ថ​កិច្ច​បាន​រាយ​ការណ៍​ឱ្យ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​មក​ជួយបាញ់​ពន្លត់​​​អស់​ទឹក​មួយ​រថយន្ត ទើប​ភ្លើង​រលត់​ទាំង​ស្រុង​តែម្តង ។