ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​ឡើង​តុលាការ សមាជិក​ចលនា​រណរិស្ស​រំដោះ​ជាតិ​ខ្មែរ​ទាំង​១០នាក់​ត្រូវ​បាន​សាកសួរ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន​១០​នាក់ កាលពី វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ តុលា ត្រូវ​នគរបាល​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​ដល់​សាលាដំបូង​ហើយ ។ ជនជាប់សង្ស័យ​ទាំង​១០​នាក់ ត្រូវ​បាន​នគរបាល​ការិយាល័យ​សន្តិសុខ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន បើក​កិច្ច​ប្រតិបត្តិការ​ចាប់ខ្លួន

​រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន​១០​នាក់ កាលពី វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ តុលា ត្រូវ​នគរបាល​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​ដល់​សាលាដំបូង​ហើយ ។ ជនជាប់សង្ស័យ​ទាំង​១០​នាក់ ត្រូវ​បាន​នគរបាល​ការិយាល័យ​សន្តិសុខ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន បើក​កិច្ច​ប្រតិបត្តិការ​ចាប់ខ្លួន កាលពី​វេលា​យប់​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ តុលា នៅ​ទឹកដី​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន ក្នុង​រាជធានី​ភ្នំពេញ ។

យោង​តាម​គេហទំព័រ​របស់​នគរបាល​ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ដែល​ជា​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា ពួក​គេ​ទាំង​១០​នាក់​គឺជា​សមាជិក​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​បង្កើត​ឡើង ដោយ​ឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀ​ប និង​បក្ខពួក​១​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ។ ចលនា​ក្រុម​នេះ​ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ធ្នូ​២០១២ នៅ​ប្រទេស​ថៃ ។

ក្រុម​នេះ​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​នឹង​ប្រមុខ​រាជរដ្ឋាភិបាល ហ្វឹកហាត់​កម្លាំង​ភេរវកម្ម ដាក់​គ្រឿងផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយ​ដែន​ប្រទេស​ថៃ ។ កសាង​បណ្តាញ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន និង​បញ្ជូន​ព័ត៌មាន​ចេញ​ទៅ​ឱ្យ​មេខ្លោង​របស់​ពួក​គេ​មា​នទី​តាំងនៅ​ក្រៅប្រទេស ដែល​ចលនា​នេះ​មាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ។
ជន​ជាប់​ស​ង្ស​យ័​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដំណើរការ​សាកសួរ​ស្រាវជ្រាវ​រក​បទល្មើស​ចោទប្រកាន់​ជា​ផ្លូវការ សម្រាប់​ប្រគល់​ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ចុង​ក្រោយ ។ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ តុលា ដោយសារ​ការ​សួរ​ចម្លើយ​មិន​ទាន់​ចប់ តុលាការ​ក៏​បាន​ផ្ញើ​ជន​ទាំង​១០​នាក់​នេះ​ទុក​នៅ​កន្លែង​នគរបាល​សិន ហើយ​ត្រូវ​បញ្ជូន​មក​សាលាដំបូង​ម្តងទៀត​នៅ​ថ្ងៃនេះ ។ យោង​តាម​គេហទំព័រ​នគរបាល​បាន​សរសេរ​បញ្ជាក់​ថា លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ដែល​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ថា សមាជិក​រណសិរ្ស​រំដោះជាតិ ដែល​បាន​ត្រូវ​ចាប់ខ្លួន​មាន ៖

១-​ឈ្មោះ ឈុ​ន ណា​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​គ្រូបង្រៀន ។
២-​ឈ្មោះ លីវ យី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កសិករ និង​ធ្វើ​សំណង់ ។
៣-​ឈ្មោះ ឈុ​ន ឆាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​នៅ​ប្រទេស​ថៃ ។
៤-​ឈ្មោះ ច្រាញ់ ម៉ុ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​រដ្ឋបាល​នៃ​សាកលវិទ្យាល័យ​បាត់ដំបង ។
៥-​ឈ្មោះ ឡា​ត់ លី​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កសិករ ។
៦-​ឈ្មោះ ឆាយ វិ​ុ​ច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​គ្រូបង្រៀន ។
៧-​ឈ្មោះ ឈឹ​ម ស្ម័គ្រ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​កសិករ ។
៨-​ឈ្មោះ ចាន់ រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កសិករ ។
៩-​ឈ្មោះ អាន ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កសិករ
១០-​ឈ្មោះ ចាន់ ស្នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កសិករ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ហើយ​សមាជិក​ចលនា​រណសិរ្ស​រំដោះជាតិ​ទាំង​១០​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​និង​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​តុលាការ ។

គួរ​បញ្ជាក់​ថា ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀ​ប និង​បក្សពួក​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ។ ចលនា​នេះ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ​ឆ្នាំ​២០១២​នៅ​ប្រទេស​ថៃ ។

នគរបាល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​សកម្មភាព​ឱ្យ​មេ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀ​ប ជា​សមាជិក​ក្នុង​ចលនា​ខ្លា​រំដោះ (​សោម ឯក ជា​ប្រធាន​) ដែល​បាន​រត់គេច​ខ្លួន បន្ទាប់​ពី​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ដាក់​បង្កៃ​គ្រឿង​បំផ្ទុះ​ក្នុង​សួនច្បារ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មុខ​អតីត​ស្ថានីយទូរទស្សន៍​រាជធានី​ភ្នំពេញ ប៉ុស្តិ៍​លេខ​៣ កាលពីដើម​ឆ្នាំ​២០០៩ និង​សកម្មភាព​ចាប់ជំរិត​ប្លន់​ប្រដាប់​អាវុធ ។

ដោយ​ទ្បែ​ក កាលពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១៣ សមត្ថកិច្ច​នគរបាល​ជាតិ​កម្ពុជា សហការ​ជាមួយ​ភូមិន្ទ​នគរបាល​ជាតិ​ថៃ បាន​ចាប់ខ្លួន​មេខ្លោង​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន​៤​នាក់ រួម​មាន ៖
១-​ឈ្មោះ ថា​ច់ កុង​ភួង ហៅ ថា​ច់ ហ្វា​ង ហៅ ថា​ច់ កុសល ភេទ​ប្រុស អនុប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ ។
២-​ឈ្មោះ កែវ គឹ​ម​យ៉ា​ន ហៅ កែវ គឹ​ម​ស្រុ​៊​ន ហៅ យ៉ា​ន គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស ជានា​យក​ប្រតិបត្តិការ​ទូទៅ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ ។
៣-​ឈ្មោះ យាន យឿ​ប ភេទ​ប្រុស សកម្មជន​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ ។
៤-​ឈ្មោះ ខេ​ម រ៉ា ភេទ​ប្រុស សកម្មជន​រណសិរ្ស​រំដោះជាតិ​ខ្មែរ ៕