ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជ​អាជ្ញា​​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​​ចុះ​ឆែក​ឆេរ​ផ្ទះ​​ធ្វើ​នំ​ប៉័ង​សង្ស័យមានលាក់​ឈើ​ប្រណីតរាប់​សិប​តោន តែរក​អស់​មួយព្រឹក​ឃើញ​តែ​ឈើដុំតូចៗទៅ​វិញ

9 ឆ្នាំ មុន

ខេត្ត​​ប៉ៃ​លិន ៖ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​​​ទាំង​ព្រឹក​ព្រលឹម ខណៈ​កម្លាំង​​សម​ត្ថ​កិច្ច​ស្នងការ​នគរ​បាល​ខេត្ត​ប៉ៃលិន​ប្រមាណ​ជាង​២០​​នាក់ ប្រដាប់​​ដោយ​អាវុធ​​គ្រប់​ដៃ ដែល​ដឹកនាំ​ដោយ​​លោក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​​សាលាដំ​បូង បាន​នាំ​គ្នា​សម្រុក​ចូល​​
​ឆែ​ក​ឆេរ​ក្នុងផ្ទះ​​ថៅកែ​​ធ្វើ​​នំប៉័ង​មួយ​កន្លែង ​ដោយ​​សង្ស័យ​ថា មាន​​លាក់​ឈើប្រណីតប្រភេទ​គ្រញូង​រាប់​សិប​​តោន តែ​ដោយ​​ធ្វើកា​រ​

ខេត្ត​​ប៉ៃ​លិន ៖ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​​​ទាំង​ព្រឹក​ព្រលឹម ខណៈ​កម្លាំង​​សម​ត្ថ​កិច្ច​ស្នងការ​នគរ​បាល​ខេត្ត​ប៉ៃលិន​ប្រមាណ​ជាង​២០​​នាក់ ប្រដាប់​​ដោយ​អាវុធ​​គ្រប់​ដៃ ដែល​ដឹកនាំ​ដោយ​​លោក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​​សាលាដំ​បូង បាន​នាំ​គ្នា​សម្រុក​ចូល​​
​ឆែ​ក​ឆេរ​ក្នុងផ្ទះ​​ថៅកែ​​ធ្វើ​​នំប៉័ង​មួយ​កន្លែង ​ដោយ​​សង្ស័យ​ថា មាន​​លាក់​ឈើប្រណីតប្រភេទ​គ្រញូង​រាប់​សិប​​តោន តែ​ដោយ​​ធ្វើកា​រ​ឆែក​ឆេរ​​អស់​រយៈពេល​រាប់​ម៉ោង​​​​រក​មិនឃើញ​​​ គឺ​មាន​តែ​ឈើ​គ្រញូង​​ប៉ុន្មាន​ដុំ​តូច​ៗ ដែល​ម្ចាស់ផ្ទះ​​ទុក​ធ្វើ​ជើង​តុ​ប៉ុណ្ណោះ ។ ​ក្រោ​យ​មក​​ កម្លាំង​សមត្ថកិច្ច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​​ៗ​ខ្លួន​វិញ​​ដោ​យ​ដៃទទេ ហើយ​ទទួល​រង​ការ​​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា នាំកម្លាំង​ធ្វើការ​ឆែកឆេរ​ផ្ទះ​​ប្រជាពលរដ្ឋដោយ​គ្មាន​​ប្រភព​ច្បាស់​លាស់ ។

ហេតុការណ៍​​នេះ ​កើតឡើង​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ២០១៤ ស្ថិត​​នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​​​ពី​ម្ចាស់ផ្ទះ​ឈ្មោះ​ចាន់ សោភា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​អ្នក​ប្រកប​រ​បរ​ធ្វើ​នំប៉័ង រស់នៅ​​ក្នុង​ភូមិ-​សង្កាត់​ខាងលើ បាន​​​​ឱ្យ​ដឹង​ថា នៅ​វេលា​​ព្រឹក​ថ្ងៃ​​កើតហេតុ ខណៈ​មនុស្ស​ម្នា​កំពុង​នៅ​ក្នុង​ផ្ទះ​សុខ​ៗ ស្រាប់តែ​មាន​កងកម្លាំង​​នគរបាល​មួយ​ក្រុម ដែល​មាន​គ្នា​ជាង​២០​នាក់ ប្រដាប់​ដោយ​កាំភ្លើង​វែង​​​ខ្លី​គ្រប់​​ដៃ បាន​រុញ​ទ្វាររបង​ផ្ទះ​របស់​គាត់​​សម្រុក​​ចូលដោយ​មិន​បាន​សួរនាំ​អ្វី​ទាំងអស់ ដូច​ជា​ចោរ​ចូល​​មក​ប្លន់​នៅ​ក្នុងផ្ទះ​របស់​គាត់​អ៊ីចឹង ទើប​ធ្វើ​ឱ្យ​គាត់​មានការ​ភ័យ​ស្លន់ស្លោ​​យ៉ាង​ខ្លាំង​ ។

ស្ត្រី​ម្ចាស់ផ្ទះ​បន្ត​ទៀត​ថា ផ្ទះ​របស់​គាត់​ប្រកប​មុខរបរ​រកស៊ី​ស្រប​ច្បាប់ មិន​ធ្លាប់​មាន​រកស៊ី​បទល្មើស​ឈើប្រណីតខុសច្បាប់​ឡើយ ។ ម្យ៉ាងវិញទៀត បើ​មាន​នរណា​ម្នាក់​រាយការណ៍​ថា មា​នប​ទ​ល្មើស​ឈើប្រណីត ឬអ្វី​ផ្សេង​ៗ ខាង​សមត្ថកិច្ច​គួរតែ​មក​សួរនាំ​ជា​មុន​សិន បើ​សិន​ជា​​​ម្ចាស់ផ្ទះ​មិន​អ​នុ​ញាតឱ្យ​ចូល ទើប​សម​នឹង​សម្រុក​ចូល​ទៅ​ធ្វើការ​ឆែក​ឆរ​​ចុះ ។

ពាក់​ព័ន្ធ​ទៅ​​នឹង​បញ្ហា​នេះ លោក​ជា រ៉ា​វុ​ធ នាយ​រង​ការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​នៃ​ស្នងការ​នគរបាល​​ខេត្ត ដែល​ជា​អ្នក​ដឹកនាំ​កម្លាំងចុះ​ប្រតិបត្តិការ​រឿង​នេះ​ បាន​ប្រាប់​​ឱ្យ​ដឹង​ថា ការ​ចុះ​ទៅ​ឆែកឆេរ​នេះ គឺ​ធ្វើ​ឡើង​ដោយ​មានការ​សង្ស័យ​ថា ផ្ទះ​អ្នក​ធ្វើ​នំប៉័ង​​លក់​ខាងលើ​ មានការ​លាក់ ឬ​ជួញដូរ​ឈើប្រណីត​​ដែល​ខុសច្បាប់ ទើប​កម្លាំង​របស់​លោក ដឹកនាំ​បញ្ជា​​ផ្ទាល់​ពី​លោ​ក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ក្រឡាបញ្ជី​២​រូប​ទៀត ដើម្បី​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​នោះ​តែ​ម្តង ។ ​

ចំណែក​លោក​ឧត្តមសេនីយ៍ត្រីជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​​ប៉ៃលិនបានឱ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​វេលា​ម៉ោង​១០ និង​៣៨​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា នេះ​ថា សមត្ថកិច្ច​លោក​មួយ​​ចំនួន មាន​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កងកម្លាំង​អន្តរាគមន៍ ពិតជា​បានចុះ​ទៅ​ឆែកឆេរ​ផ្ទះ​លក់​នំប៉័ង​មួយ​កន្លែងនោះមែន​ ​ព្រោះ​មាន​គេ​រាយការណ៍​​​ថា នៅ​ក្នុងផ្ទះ​នោះ​មាន​លួចលាក់​ដាក់​ឈើប្រណីត​​ជា​ច្រើន​ដុំ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព