ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​សម្តែង​​បញ្ញា សិទ្ធិ កញ្ជ្រោល​ចង់​ទៅ​សម្តែង​នៅ​​អា​មេ​រិ​ក សុខចិត្ត​យក​ប្លង់​ដី​​ឪពុក​ដាក់​ធានា​ខ្លួន​​នៅ​ស្ថាន​ទូត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ តារា​សម្តែង និង​តារាចម្រៀង​បញ្ញា សិទ្ធិ នៅ​មិន​ទាន់​ស្ថានទូត​អា​មេ​រិ​ក​ផ្តល់​ទិដ្ឋាការ​ឱ្យ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​នៅឡើយ​ទេ បន្ទាប់​ពី​រាំងស្ទះ​៣​ខែ មក​ហើយ ។ ការ​រាំងស្ទះ​ដំណើរ​នោះ​ព្រោះតែ​ស្ថានទូត​មិន​ទុកចិត្ត​បន្ទាប់​ពី​មាន​តារា​ខ្មែរ​គេច​មិន​ត្រឡប់​មក​ស្រុក​វិញ​ពេល​ទៅ​សម្តែង​នៅ​អា​មេ រិ​ក ។ ដោយសារ​តែ​ចង់ឱ្យ​ស្ថានទូត​ទុកចិត្ត លោក​បញ្ញា សិទ្ធិ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ តារា​សម្តែង និង​តារាចម្រៀង​បញ្ញា សិទ្ធិ នៅ​មិន​ទាន់​ស្ថានទូត​អា​មេ​រិ​ក​ផ្តល់​ទិដ្ឋាការ​ឱ្យ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​នៅឡើយ​ទេ បន្ទាប់​ពី​រាំងស្ទះ​៣​ខែ មក​ហើយ ។ ការ​រាំងស្ទះ​ដំណើរ​នោះ​ព្រោះតែ​ស្ថានទូត​មិន​ទុកចិត្ត​បន្ទាប់​ពី​មាន​តារា​ខ្មែរ​គេច​មិន​ត្រឡប់​មក​ស្រុក​វិញ​ពេល​ទៅ​សម្តែង​នៅ​អា​មេ រិ​ក ។ ដោយសារ​តែ​ចង់ឱ្យ​ស្ថានទូត​ទុកចិត្ត លោក​បញ្ញា សិទ្ធិ យក​ប្លង់​ដី ប្លង់​ផ្ទះ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ទៅ​រក្សា​ទុក​នៅ​ស្ថានទូត ដើម្បី​ធានា​ខ្លួន ។

រយៈពេល​ប៉ុន្មាន​លើក​មក​ហើយ ស្ថានទូត​អា​មេ​រិ​ក ណាត់​សម្ភាសន៍​តារា​សម្តែង និង​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ក្លា​សី​ុ​ក លោក​បញ្ញា សិទ្ធិ តែ​បរាជ័យ​រហូត​ធ្វើ​ឱ្យ​លោក​ល្វីងមុខ​។ បន្ទាប់​ពី​សម្ភាសន៍​ធ្លាក់​លើក​ទី​មួយ​មក លោក​បញ្ញា សិទ្ធិ បាន​រក​អ្នក​ជួយ​ធានា​ជា​ម្ចាស់​ក្លឹ​ប​កម្សាន្ត​ល្បី​មួយ និង​អគ្គនាយក​ស្ថានីយទូរទស្សន៍​មួយ តែ​នៅ​តែ​មិន​ទទួលលទ្ធផល​ល្អ​ឡើយ ។

ឱ្យ​តែ​មាន​អ្នក​សួរនាំ​រឿង​ទៅ​អា​មេ​រិ​ក លោក​បញ្ញា សិទ្ធិ មាន​អារម្មណ៍​ខឹង​សិល្បករ​មួយ​ចំនួន​ដែល​គេច​មិន​ត្រឡប់​មក​ស្រុក​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នកសិល្បៈ​ផ្សេង​ទៀត​រាប់​ទាំង​រូប​លោក​ផង ។ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​នេះ បញ្ញា សិទ្ធិ ដែល​ចូលរួម​ថត​ចម្រៀង​កាយវិការ​ឱ្យ​ផលិតកម្ម​សាន់​ដេ បាន​និយាយ​ថា ដំណើរ​ចេញ​ទៅ​អា​មេ​រិ​ក​ដើម្បី​សម្តែង​របស់​លោក​ដាច់ខាត​លោក​មិន​បោះបង់​ឡើយ ព្រោះ​លោក​បាន​ព្យាយាម​រត់ការ​ពឹង​គេ​ឱ្យ​ជួយ​បន្ត​ពី​មួយ​ទៅ​មួយ រាប់​ទាំង​មេ​នៅ​កន្លែងធ្វើការ​ទៀត​ផង ។

លោក​សិទ្ធិ បាន​ទៅ​ស្ថានទូត​អា​មេ​រិ​ក​សម្ភាសន៍​ច្រើន​លើក​ហើយ តែ​នៅ​តែ​មិន​ទាន់​បាន​សិទ្ធិ​ដោយ​គេ​ថា ខ្វះ​នេះ ខ្វះ​នោះ ។ លោក​សិទ្ធិ យល់​ថា ស្ថានទូត​តឹងតែង ព្រោះតែ​មាន​អ្នក​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​មិន​ត្រឡប់​មក​ស្រុក​វិញ ដែល​ជា​គំរូ​អាក្រក់​។ លោក​បញ្ញា​សិទ្ធិ និយាយ​ទាំង​ខឹង​ថា «​ការ​សម្ភាស​មិនជា​លំបាក​ទេ គេ​សួរ ធម្មតា​ៗ​ដូច​ជា​ទៅ​ប៉ុន្មាន​ខែ0x017d7 ចូល​សិល្បៈ​យូរ ឬ​នៅ? ធ្លាប់​សម្តែង​នៅ​បរទេស​ច្រើន​ដង ឬទេ0x017d7 លុះ​សួរនាំ​ចប់​បែរជា​អត់​ទាន់​មាន​ភ្លើង​ខៀវ​ម្តង​ហើយ​ម្តងទៀត ។ ម្ល៉ោះហើយ ដើម្បី​ឱ្យ​គេ​ជឿជាក់​ខ្ញុំ​បាន​យក​ប្លង់​ដី​ប្លង់​ផ្ទះ​ដាក់​នៅ​ទូត​តម្កល់​ទុក​ឱ្យ​ណា​ណី​ម្តង ដើម្បី​ឱ្យ​គេ​ជឿ​ថា ខ្ញុំ​គ្មាន​បំណងរ​ត់ទៅ​ណា​ទេ ព្រោះ​ប្លង់​ទាំងនោះ​គិត​ជា​ដុល្លារ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ រឿង​អី​ខ្ញុំ​រត់​ចោល ទទេ​ៗ» ។ ប្លង់​ដី ប្លង់​ផ្ទះ​នោះ​ជា​របស់​ឪពុក​លោក​បញ្ញា​សិទ្ធិ នៅ​ខេត្តបាត់ដំបង សម្រាប់​ធានា​ខ្លួន ព្រោះតែ​លោក​ចង់​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក ។

ក្រៅពី​លោក​បញ្ញា សិទ្ធិ តារាចម្រៀង កញ្ញា​អេ​នី​ហ្សា​ម របស់​ផលិតកម្ម​ថោ​ន ក៏​បាន​យក​ប្លង់​ដី ប្លង់​ផ្ទះ​ដាក់​តម្កល់​នៅ​ស្ថានទូត​អា​មេ​រិ​ក​ដែរ ដើម្បី​ធានា​ខ្លួន​បាន​ទៅ​អា​មេ​រិ​ក ។ លោក​បញ្ញា សិទ្ធិ ឱ្យ​ដឹង​ថា ស្ថានទូត​អា​មេ​រិ​ក នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​លោក​ទៅ​អា​មេ​រិ​ក​ដោយសារ​តែ​លោក​ឮ​ថា​គេ​កំពុង​តែ​ពិនិត្យ​មើល​ឈ្មោះ​អ្នកសិល្បៈ​ដែល​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក ហើយ​អត់​បាន​មក​វិញ​ដើម្បី​ចាត់ការ​ឱ្យ​រួចរាល់​សិន ។

ក្នុង​អំឡុង​ពេ​េ​ល​មិន​ទាន់​មាន​សិទ្ធិ​ទៅ​អា​មេ​រិ​ក​នេះ លោក​បញ្ញា សិទ្ធិ ទទួលយក​ការងារ​សិល្បៈ​ជា​បន្តបន្ទាប់ ពិសេស​ក្នុង​ពិធីបុណ្យ​អុំទូក​នា​ពេល​ខាង​មុខ​នេះ លោក​មាន​កម្មវិធី​សម្តែង​ឱ្យ​ទូរទស្សន៍ និង​ក្រុមហ៊ុន​មួយ​ចំនួន ៕