ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់យក​កាំភ្លើង​វាយ​នារីបំរើការ​នៅ​ក្នុងហាង​ខារ៉ាអូរខេ​ឌីយ៉ាម៉ង់រង​របួស​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ឃាត់ខ្លួន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​​ រួមជាមួយ​នារី​ម្នាក់​​បាននាំ​គ្នា​​ចូល​ទៅ​ច្រៀង​នៅ​ក្នុង​​ខារ៉ាអូរខេ​ឌីយ៉ា​ម៉ង់​បន្ទាប់ម​ក​បានដក​កាំ​ភ្លើង​វាយ​ទៅ​លើ​នារី​ម្នាក់​ដែល​បំរើការ​ងារ​ក្នុង​ហាង​ខារ៉ាអូខេ​ខាង​លើ​បណ្តាល​ឱ្យ​រង​របួស​បែក​ចិញ្ចើម​ខាង​ស្តាំ​​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​ ៨ និង​៣០ នាទី​យប់ ថ្ងៃ​ទី​២៣ តុលា ២០១៤

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​​ រួមជាមួយ​នារី​ម្នាក់​​បាននាំ​គ្នា​​ចូល​ទៅ​ច្រៀង​នៅ​ក្នុង​​ហាងខារ៉ាអូរខេ​ឌីយ៉ា​ម៉ង់​បន្ទាប់​ម​ក​បានដក​កាំ​ភ្លើង​វាយ​ទៅ​លើ​នារី​ម្នាក់​ដែល​បំរើការ​ងារ​ក្នុង​ហាង​ខារ៉ាអូរខេ​ខាង​លើ​បណ្តាល​ឱ្យ​រង​របួស​​បែក​ចិញ្ចើម​​ខាង​ស្តាំ​​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​ ៨ និង​៣០ នាទី​យប់ ថ្ងៃ​ទី​២៣ តុលា ២០១៤ នៅ​ក្នុង​ហាង​ខារ៉ាអូរខេ​ឌីយ៉ាម៉ង់​ស្ថិត​តាម​ផ្លូវ​២៧១ ក្នុង​សង្កាត់ទឹក​ល្អក់​ទី៣ ខណ្ឌ​ទួល​គោក ។​

ជន​សង្ស័យបង្ក​របួស​ស្នាម​ឈ្មោះ ហ៊ាន គឹម​ហួត ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជាមន្រ្តី​រា​ជ​ការ ចំណែក​នារី​ដែល​បង្ក​ហេតុ​ឈ្មោះ​លី សិលា អាយុ​២៧ឆ្នាំ ។ នារីរង​គ្រោះ​មាន​ឈ្មោះ នាថ នីតា​ ភេទស្រី អាយុ២៣ឆ្នាំ បំរើការ​ការ​ងារ​ក្នុង​ខារ៉ាអូរ​ខេ ខាង​លើ​ និង​ស្នាក់​នៅ​ក្នុង​សង្កាត់ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក ។​

ប្រ​ភព​ព័តពត៌មាន​ពី​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក​ដែល​បានចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាន​ឱ្យដឹង​ថា​ មុន​នឹង​ធ្វើការ​​ឃាត់ខ្លួន​បុរស​បង្ក​របួស​ស្នាម​ខាង​លើ ក៏​ដោយ​សារ​តែបុរស​រូប​នេះ​ប្រើ​ប្រាស់​កាំ​ភ្លើង​​វាយ​ទៅ​លើ​នារី​ម្នាក់បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ហូរឈាម ។ ដោយឡែក​បើតាម​ប្រ​ភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​វិញ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នាង​ត្រូវ​មេការហៅ​ឱ្យ​ទៅ​អង្គុយបំរើភ្ញៀវនៅ​បន្ទប់​ភ្នំ​ធី ខណៈនោះ​ស្រាប់តែ​នារី​ឈ្មោះ​លី សិលា​ដែល​ជា​ភ្ញៀវ​មិន​ដឹង​ជា​យ៉ាង​ម៉េច​បាន​យក​កែវ​ស្រា​មក​ជះ​លើ​ខ្លួន បង្ក​ទៅ​ជា​ទំនាស់​កើត​ឡើង​។ បន្ទាប់មក​បុរស​សង្ស័យ​បានដក​កាំ​ភ្លើង​ខ្លី​មក​វាយ​លើ​នាង​បណ្តាលឱ្យ​បែក​ចិញ្ចើម​ខាង​ស្តាំ​ហូរ​ឈាម​។

នារីរង​គ្រោះ​​បាន​ប្រាប់ទៅ​មេ​ការ​ឱ្យ​ជួយ​ដោះ​ស្រាយ​ ហើយ​មេ​ការក៏បាន​​ក៏​បាន​ហៅ​បុរស​បង្ក​របួស​ស្នាម​ខាង​លើមក​សម្រប​សម្រួល​គ្នា បែរជា​ធ្វើ​ឱ្យ​បុរស​នោះ​​ខឹង​ក៏ ដើរ​មក​ទះ​កំផ្លៀង​នារី​រង​គ្រោះ​ចំនួ​ន​២​កំផ្លៀង​ទៀត​តែនារី​រង​គ្រោះនៅ​ស្ងៀម​​មិន​មានការតប​ត​នោះ​ទេ​ ហើយ​បុរស​បង្ក​បាន​ស្រែលកឡូឡា ពេញ​តែ​ក្នុង​ហាង​ដោយ​សំអាង​ខ្លួន​ឯង​ជាមន្រ្តី​រាជា​ការ ។ ដោយ​ឃើញ​សភាពដូច​នេះ​ម្ចាស់​ទី​តាំង​ខារ៉ាអូរ​ខេ​ឌីយ៉ាម៉ង់ ក៏បាន​រាយ​ការណ៍​ទៅ​កាន់កម្លាំង​កង​រាជ​អាវុធ​ហត្ថខណ្ឌ​ទួល​គោក​ឱ្យ​ចេញ​អន្តរាគមន៍ ។អ្នក​យក​ព័ត៌មានព្យាយាម​សាក​សួរ​ព័ត៌មាន​ទៅ​បុរស​សង្ស័យ​ខាង​លើ​តែ​បុរស​ខាង​លើ​បដិ​សេធ​មិន​ឆ្លើយ​សំនួរ​។

ក្រោយពេល​កើត​ហេតុ​ជន​សង្ស័យ​បង្ក​របួស​ស្នាម​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​​នាំខ្លួន​ទៅ​សាក​សួរ​ នៅ​អធិការដ្ឋាន​ខណ្ឌ​ទួល​គោក ដើម្បី​ដោះ​ស្រាយ​តាម​និតិ​វិធី​ច្បាប់