ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ Oktoberfest កម្ពុជា ២០១៤ កម្មវិធី​ជប់លៀង​ដ៏​ធំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ចាប់ផ្តើម នៅ​ថ្ងៃ​ទី​២៣ តុលា នេះ

9 ឆ្នាំ មុន

ប្រទេស​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០១៤ ៖ នៅ​ក្នុង​រយៈពេល​ជាង​៦​ឆ្នាំ​នេះ ពិធីបុណ្យ Oktoberfest កម្ពុជា​បាន​ក្លាយទៅជា​ពិធីបុណ្យ​ស្រា​បៀរ​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​អ្នកចូលរួម​ជាង​៣.០០០​នាក់ នៅ​ក្នុង​រយៈពេល​២​ថ្ងៃ​។ ដោយសារ​តែ​មានការ​ចូលរួម​គាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវ​អញ្ជើញ​ចូលរួម ទើប​ធ្វើ​ឱ្យ​ពិធីបុណ្យ Oktoberfest កម្ពុជា​បាន​បន្ថែម​១​ថ្ងៃ​ទៀត គឺ​សរុប​មាន​រយៈពេល​៣​ថ្ងៃ ។ កម្មវិធី​ផ្ដើម​ធ្វើ​ឡើង​ដោយ​សមាគម​ពាណិជ្ជកម្ម​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា

ប្រទេស​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០១៤ ៖ នៅ​ក្នុង​រយៈពេល​ជាង​៦​ឆ្នាំ​នេះ ពិធីបុណ្យ Oktoberfest កម្ពុជា​បាន​ក្លាយទៅជា​ពិធីបុណ្យ​ស្រា​បៀរ​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​អ្នកចូលរួម​ជាង​៣.០០០​នាក់ នៅ​ក្នុង​រយៈពេល​២​ថ្ងៃ​។ ដោយសារ​តែ​មានការ​ចូលរួម​គាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវ​អញ្ជើញ​ចូលរួម ទើប​ធ្វើ​ឱ្យ​ពិធីបុណ្យ Oktoberfest កម្ពុជា​បាន​បន្ថែម​១​ថ្ងៃ​ទៀត គឺ​សរុប​មាន​រយៈពេល​៣​ថ្ងៃ ។ កម្មវិធី​ផ្ដើម​ធ្វើ​ឡើង​ដោយ​សមាគម​ពាណិជ្ជកម្ម​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា (ADW) និង​គាំទ្រ​ដោយ EuroCham កម្ពុជា​។ ពិធីបុណ្យ Oktoberfest នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៣ ខែតុលា នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ក្នុង​នោះ​ឯកអគ្គរាជទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា លោក Joachim Freiherr Marschall von Bieberstein នឹង​ចូលរួម​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ពិធីបុណ្យ Oktoberfest លើក​ទី​៦ ប្រចាំ​នៅ​កម្ពុជា ។

លោក Tassilo Brinzer ប្រធាន​សមាគម​ពាណិជ្ជកម្ម​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ពិធីបុណ្យ Oktoberfest កម្ពុជា​បាន​ក្លាយទៅជា​កម្ម​ពិធី​ប្រចាំឆ្នាំ​មួយ​ដែល​ត្រូវ​បាន​ចាត់ទុកជា​អ្វី​ដែល​គួរ​ធ្វើ​សម្រាប់​ប្រជាជន​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ វា​គឺជា​ពិធីបុណ្យ​ដែល​បង្ហាញ​ពី​វប្បធម៌​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​ជូន​នូវ​ភាព​កម្សាន្ត អាហារ​រសជាតិ​បែប​អា​ល្លឺ​ម៉​ង់ រួម​ជាមួយនឹង​ការ​ក្រេប​នូវ​ស្រា​បៀរ​ដ៏​សម្បូរ​បែប​។

ពិធីបុណ្យ Oktoberfest កម្ពុជា ទទួល​ស្វាគមន៍​ស្រា​បៀរ​គ្រប់​កម្រិត ទាំង​ស្រា​បៀរ​ផលិត​ក្នុងស្រុក និង​ស្រា​បៀរ​គ្រប់​ម៉ាក​ដែល​នាំ​ចូល​មក​ពី​បរទេស​ឱ្យ​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​ផ្នែក​គុណភាព​ស្រា​បៀរ​នៅ​កម្ពុជា ។

ភ្ញៀវ​អញ្ជើញ​ចូលរួម​ភ្លក​រសជាតិ​ជម្រើស​ស្រា​បៀរ​ជា​ច្រើន​ដូច​ជា Carlsberg (Denmark), Hoegaarden (Belgium), Beck’s and Hofbrau München Original (Germany) ។ នៅ​ក្នុង​នោះ​ដែរ ក៏​មាន​វត្តមាន​ស្រា​បៀរ​នៅ​ក្នុងស្រុក​ដូច​ជា ស្រា​បៀរ​អង្គរ ដែល​ជា​ស្រា​បៀរ​ប្រចាំ​របស់​ពិធីបុណ្យ Oktoberfest ឆ្នាំ​២០១៤ និង Bruntys ។ ស្រា​បៀរ Cerevisia Craft គឺជា​ស្រា​បៀរ​ប្រចាំ​ទីក្រុង​ភ្នំពេញ និង​ជា​ស្រា​បៀរ​ពិសេស​សម្រាប់​បង្ហាញ​នៅ​ក្នុង​ពិធីបុណ្យ Oktoberfest  ព្រម​ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​ជម្រើស​ស្រា​បៀរ​ជា​ច្រើន​។

ស្ថិត​នៅ​ក្នុង​តង់​ទំហំ​ដែល​ផ្តល់​ជាទី​កន្លែង​ធំ​ទូលាយ​សម្រាប់​ឱ្យ​ភ្ញៀវ​ធ្វើការ​ទទួលទាន​អាហារ និង​ពិសារ​ស្រា​បៀរ ព្រមទាំង​កំសាន្ត​សប្បាយ​ជាមួយនឹង​ការ​សម្តែង​របស់​ក្រុម​តន្ត្រី Gaudiblosn អញ្ជើញ​មក​ពី​ទីក្រុង​ម៉ុ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់​ផង​ដែរ ។ នៅ​ក្នុង​នោះ​ដែរ អ្នកលេង​សៀ​ក Prince Samao ប្រចាំ​ប្រទេស​កម្ពុជា នឹង​បង្ហាញ​ពី​សៀ​ក​រហ័ស​កម្ម​របស់​គាត់​ផ្តល់​ជា​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​កម្ម​វី​ធី​។ រួម​ជាមួយនឹង​ហេ្គ​ម​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត សម្រាប់​ជា​ការ​ទាក់ទាញ​អារម្មណ៍​របស់​ភ្ញៀវ​គ្រប់​គ្នា​ដែល​អញ្ជើញ​ចូលរួម​នៅ​ក្នុង​រាត្រី​នោះ​។ ក្រៅពី​នោះ​ភ្ញៀវ​ចូលរួម​នឹង​មានការ​ប្រកួត​ញ៉ាំ​ហត​ដក​សម្រាប់​ស្វែងរក​អ្នក​ឈ្នះ​រង្វាន់​គូ​ប៉ុង​ចំនួន​៥០​ដុល្លារ ក្នុង​ការ​ទទួលទាន និង​ពិសារ​ភេ​ជ្ជ​សៈនា​នា​។ សូម​អញ្ជើញ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​ជាមួយនឹង​កម្មវិធី​ជប់លៀង​ដ៏​ធំ​ប្រចាំ​៕