ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ផ្ទេរ និង​ប្រកាស​តែងតាំង​អគ្គ​លេខាធិការ​​អាជ្ញាធរ​មីន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​​ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ជា​​អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន អម​ដំណើរ​ដោយ​លោក​​សេរី កុសល ទេស​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី​២ ​អាជ្ញាធរ​មីន បានអញ្ជើញ​​ជា​អធិបតី​​​ក្នុង​ពិធី​ផ្ទេរ ​និង​ចូល​​កាន់​តំណែង​អគ្គ​លេខាធិការ​​អាជ្ញាធរ​មីន​ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​​២២ ​តុលា ​​២០១៤​ ដែលរៀបចំ​នៅ​សាល​ប្រជុំ​អាជ្ញាធរ​​មីន ។

​រាជ​ធានី​ភ្នំពេញ ៖ លោក​​ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ជា​​អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន អម​ដំណើរ​ដោយ​លោក​​សេរី កុសល ទេស​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី​២ ​អាជ្ញាធរ​មីន បានអញ្ជើញ​​ជា​អធិបតី​​​ក្នុង​ពិធី​ផ្ទេរ ​និង​ចូល​​កាន់​តំណែង​អគ្គ​លេខាធិការ​​អាជ្ញាធរ​មីន​ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​​២២ ​តុលា ​​២០១៤​ ដែលរៀបចំ​នៅ​សាល​ប្រជុំ​អាជ្ញាធរ​​មីន ។

​​ក្នុង​ពិធី​នោះ​ លោក​​ជុំ ប៊ុន​​​​រ៉ុ​ង ដែល​​ត្រូវ​ផ្លាស់​​ចេញពី​​អគ្គលេខាធិការ​​អាជ្ញាធរ​មី​ន​​បាន​ឱ្យ​ដឹងថា​ អស់​រយៈ​​ពេល​​ជាង​៦​ឆ្នាំ​មក​​ហើយ​តាំង​ពី​លោក​បាន​ធ្វើការ​​នៅ​អាជ្ញាធរ​មីន​ ក្នុង​នាម​ជា​អគ្គលេខាធិការ​ ហើយ​លោក​មិន​គិត​ថា ​ជា​រយៈ​​ពេល​យូរ​នោះ​​ទេ ។ ហេតុផល​យ៉ាង​សាមញ្ញ​សម្រាប់​លោក ​គឺ​ពួក​យើង​បាន​ស្ថិត​​នៅ​លើ​ខ្សែជីវិត​តែ​មួយ​ និង​បាន​រួម​ជាមួយ​គ្នា​យ៉ាង​ល្អ​ប្រសើរ ​នៅ​លើ​វិ​ថី​តែ​មួយ​ឆ្ពោះទៅ​រក​​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​រួម​​ក្នុង​អារម្មណ៍​ដ៏​កក់ក្តៅ​បំផុត ជាមួយនិង​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ជឿជាក់ ។

ចំណែក​​លោក​ព្រំ សុភម​ង្គល ដែល​ទើបតែ​ទទួល​តំណែង​ថ្មី​ ជា​អគ្គលេខាធិការ​​អាជ្ញាធរ​មីន​បាន​ឱ្យ​ដឹង​ដែរ​​ថា ​លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ ដែល​ទទួល​បាន​នូវ​ទំនុកចិត្ត​ និង​ភាព​ជឿជាក់​ខ្ពស់​ ពី​សំណាក់​រាជរដ្ឋាភិបាល​ ដែល​បាន​អនុញ្ញាត​ឱ្យ​​លោក​មានឱកាសបម្រើជាតិ​យ៉ាង​ពេញលេញ​ ​តាម​រយៈ​ការ​តែងតាំង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិកា​ដោយសារ​មីន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព