ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​មិត្តភក្តិមកចូល​រួមខួបកំណើត​សង្សារ​​សង្ឃឹមថា​ សប្យាយ​​បែរក្លាយ​​ជាទុក្ខ​ត្រូវ​​ក្រុម​​ក្មេង​ស្ទាវ​ព្រួត​វាយ​​ទ្រម​ខ្លួន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​នាំ​មិត្ត​ភក្តិ​២​នាក់​ទៀត​មក​ចូល​រួម​កម្ម​វិធី​ខួប​កំណើត​​សង្សារ​របស់ខ្លួន​ ដោយ​សង្ឃឹម​ថា​នឹង​បាន​សប្យាយ ប៉ុន្តែបាន​ក្លាយ​ជាទុក្ខទៅវិញ បន្ទាប់ពីបុរស​រូប​នេះ​​អន់ចិត្ត​ជាមួយ​នារី​ជាសង្សារ មិន​សូវ​រវីរវល់​ជាមួយ​ រហូត​ឈាន​ទៅ​មាន​ជម្លោះ​គ្នា​ជាមួយ​ភ្ញៀវ​ដែលចូល​រួមក្នុង​ពិធី ហើយ​ត្រូវ​គូជម្លោះ​ព្រួត​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​នាំ​មិត្ត​ភក្តិ​២​នាក់​ទៀត​មក​ចូល​រួម​កម្ម​វិធី​ខួប​កំណើត​​សង្សារ​របស់ខ្លួន​ ដោយ​សង្ឃឹម​ថា​នឹង​បាន​សប្យាយ ប៉ុន្តែបាន​ក្លាយ​ជាទុក្ខទៅវិញ បន្ទាប់ពីបុរស​រូប​នេះ​​អន់ចិត្ត​ជាមួយ​នារី​ជាសង្សារ មិន​សូវ​រវីរវល់​ជាមួយ​ រហូត​ឈាន​ទៅ​មាន​ជម្លោះ​គ្នា​ជាមួយ​ភ្ញៀវ​ដែលចូល​រួមក្នុង​ពិធី ហើយ​ត្រូវ​គូជម្លោះ​ព្រួត​គ្នា​វាយ​យ៉ាង​ដំណំ ។ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១ និង ២០ នាទី​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ តុលា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​​ ហេង ហេង ផ្លូវ​២២១កែង និង​ផ្លូវ​លេខ​១១២ ស្ថិត​ក្នុង​សង្កាត់​ផ្សារដេប៉ូ៣ ខណ្ឌទួល​គោក​។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​គេឃើញបុរស​ម្នាក់ ដែល​ជា​សង្សារ​ម្ចាស់​ខួប កំណើត​បាន​នាំបុរស​ពីរ​នាក់ទៀត​ដែល​ជា​មិត្ត​ភក្តិ​របស់ខ្លួន​ ដើម្បីមក​ចូល​រួម​ក្នុង​ពិធីខួប​កំណើត​សង្សារ​របស់ខ្លូន ដោយ​នាំគ្នា​​ផឹកស៊ីសប្បាយ​ជុំគ្នាតាំង​ពីម៉ោង​​៩យប់ រហូត​មក​ដល់​ម៉ោង​កើត​ហេតុ​ ។ ពេល​នោះ​បុរស​ជាសង្សារ​ម្ចាស់ខួបកំណើតមាន​ការ​អន់ចិត្ត​ជាមួយ​នារី​ជាសង្សារ ដោយ​មិន​សូវ​មក​រវីរវល់មកជល់កែវ​ស្រា​ជា​មួយ​គេ​​ទើប​បុរស​រូប​នោះ​ខឹងក៏បាន​បោក​កែវ​ស្រាលាន់ប្រាវ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​ដល់​ភ្ញៀវ ​ដែល​ម្ចាស់​ខួប​បាន​អញ្ជើញ​​មក​ចូលរួម​ហើយក៏ឈាន​ទៅ​មាន​​ជម្លោះ​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​ចូល​រួម​ក្នុង​ពិធីនោះផងដែរ។

បើតាម​លោក​អនុសេនីយ៍ទោ ផាន សារ៉ាត់ នាយប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ផ្សារដេប៉ូ៣​ដែល​ដឹក​នាំកម្លាំង​ចុះអន្ត​រាគមន៍ផ្ទាល់​បាន​ឱ្យ​ដឹង​ថា ដោយ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ គឺបន្ទាប់ពីឈ្លោះប្រកែក​គ្នា​ជាមួយ និង​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ហើយ​នោះ បុរស​រង​គ្រោះ​ទាំង​បី​នាក់​នាំ​គ្នា​ដើរចេញ​ពី​ក្នុង​ហាង​ដើម្បី​យក​ម៉ូតូ​ជិះ​ត្រឡប់ទៅផ្ទះ ព្រោះភាគី​ជម្លោះ​គេ​មាន​គ្នា​ច្រើន ។ ខណៈជិះ​ម៉ូតូ​ចេញ​បាន​ប្រហែល​១០​ម៉ែត្រ​ពី​កន្លែង​ធ្វើ​ពីធី​ខួប​កំណើត​ ស្រាប់តែដួលម៉ូតូ​ដោយសារ​អ្នក​បើក​ភ័យ​ខ្លាចក្រុមក្មេង​​ស្ទាវ​ដេញ​វាយ ពេល​នោះ​ហើយ​ក្រុម​ក្មេង​ស្ទាវ​ដែល​ជា​គូជម្លោះ​ឃើញ​ឱកាសល្អ ក៏នាំ​គ្នា​ព្រួត​គ្នា​វាយ​បុរស​ទាំង​បី​នាក់​រង​របួស​យ៉ាង​ដំណំហើយ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​របសលោកមក​ជួយ​អន្តរាគមន៍​ ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​-ស្រី៤​នាក់ ។

ក្រោយពេល​កើត​ហេតុ​ជនរង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ ចំណែក​ជន​សង្ស័យ​ប្រុស-ស្រី ៤​នាក់ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​គឺត្រូវ​បាន​នាំទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋាបាល​ផ្សារ​ដេប៉ូ៣ ។