ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីយោធា​ម្នាក់ ស្រវឹង​ស្រា​បើក​រថយន្តបុក​រះ​រថយន្តចំនួន​៣​គ្រឿង​ សំណាង​ល្អ​មិន​មានអ្នក​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជាមន្រ្តី​យោ​ធា​នៅកងពល ង៧០ ស្រវឹង​ស្រា​បាន​បើក​រថយន្ត​ទៅ​បុក​រះ​រថយន្ត​៣​គ្រឿង​បន្ត​បន្ទាប់​គ្នា​បណ្តាល​ឱ្យ​រង​ការខូច​ខាត ហើយ​រថយន្ត​បង្ក​នោះ​បាន​ដាច់​កង់ខាង​ឆ្វេង​បើក​ទៅ​មុខ​លែង​រួច​តែសំណាង​ល្អ​នៅ​ក្នុង​ហេតុ​ការណ៍នេះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ទេ ។ ហេតុការណ៍ខាង​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជាមន្រ្តី​យោ​ធា​នៅកងពល ង៧០ ស្រវឹង​ស្រា​បាន​បើក​រថយន្ត​ទៅ​បុក​រះ​រថយន្ត​៣​គ្រឿង​បន្ត​បន្ទាប់​គ្នា​បណ្តាល​ឱ្យ​រង​ការខូច​ខាត ហើយ​រថយន្ត​បង្ក​នោះ​បាន​ដាច់​កង់ខាង​ឆ្វេង​បើក​ទៅ​មុខ​លែង​រួច​តែសំណាង​ល្អ​នៅ​ក្នុង​ហេតុ​ការណ៍នេះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ទេ ។ ហេតុការណ៍ខាង​លើនេះ​កើត​ឡើង នៅ​វេលា​ម៉ោង​៦ ល្ងាច​ ទី​២១ តុលា ២០១៤ នៅ​ទល់​មុខ​ច្រក​ចូល​សាលាឯក​ជន សុវណ្ណ​ភូមិ ស្ថិត​ក្នុង​ភូមិ​ថ្នល់បំបែក សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ឆ្លាម មួយគ្រឿង​ពណ៌ទឹក​មាស  ពាក់ស្លាក​លេខ​ភ្នំ​ពេញ​ 2M-1012 បើក​ដោយ​បុរស​ម្នា​ជា​មន្រ្តីយោ​ ក្នុង​ស្ថាន​ភាព​ស្រវឹង​ស្រា​ដោយ​ធ្វើ​ដំណើរ តាម​ផ្លូវ​ជាតិលរខ៤ ក្នុង​ទិសដៅ​ពីកើត​ទៅ​លិច មក​ដល់​ចំណុច​កើត​ហេតុ​រថយន្តកាមរី​ឆ្លាម​បាន​បើ​បត់ឆ្លង​ផ្លូវ​ក្នុង​លឿន​យ៉ាង​លឿន​ ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ីស RX-330 មួយ​គ្រឿង​ពាក់ស្លា​លេខ​ភ្នំ​ពេញ​2T-6489 ដែល​បើក​បរ​ក្នុង​ទិសដៅ​ណី​លិច ទៅ​កើត បណ្តាល​ឱ្យ​ខូច​ខាត​ចំហៀង​ខាង​ឆ្វេង ។ បន្ទាប់មក​ក៏បានជ្រុល​ទៅបុក​រថយន្តកូរ៉ូឡា ពណ៌ទឹកមាស ពាក់ស្លាកលរខ​ភ្នំពេញ2U-6891 ដែលបើកស្រប​ទិសគ្នា​ជាមួយ​រថយន្តឡិច ស៊ីស បណ្តាល​ឱ្យ​ខូចខាត​គូទ​ខាង​ក្រោយ ហើយ​រថយន្តមិន​ទាន់អស់ល្បឿន ក៏​ជ្រុល​ទៅបុលក​រថយន្តវីហ្គោ​ ពណ៌ទឹក​ប្រាក់មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រថយន្ត​កាមរីឆ្លាម​​ខាង​លើ​ដាច់​កង់​ខាង​ឆ្វេង​ទៅមុខ​លែង​រួច​តែម្តង ។

បន្ទាប់ពីបើក​បុក​រថយន្តគេឯង​ហើយ​គេឃើញ​បុរស​បើក​រថយន្ត​បង្ក​ដែល​ជាមន្រ្តីយោធា​ចុះមក​ក្នុង​ស្ថាន​ភាព​ស្រវឹង​មក​និយាយ​រក​រឿងដល់​​ភាគី​រង​គ្រោះ ។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​យក​រថយន្តទាំង​៤​គ្រឿង​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌពោធិ៍សែន​ជ័យ​ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​តាម​និតិ​វិធីច្បាប់ ។