ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំបាយរួចដើរទៅ​លេងផ្ទះម្តាយមិនពន្លត់ភ្លើងជាមុន ត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​និង​សម្ភារអស់ទាំង​ស្រុង​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ផ្ទះ​ពីរ​ខ្នង​មាន​ចំនួន​៣​ល្វែង​ ធ្វើ​អំពី​ឈើ​ប្រក់​សង្ក័សី​ ជញ្ជាំង​ក្តារ​មាន​ទំហំ ៩ម៉ែត្រ គុណ ៧​ម៉ែត្រ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្រ​បាក់​អស់​ទាំង​ស្រុង រួម​ទាំង​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ផង​ដែរ​ ។ ហេតុ​ការ​ណ៍នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ ស្ថិត​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ផ្ទះ​ពីរ​ខ្នង​មាន​ចំនួន​៣​ល្វែង​ ធ្វើ​អំពី​ឈើ​ប្រក់​សង្ក័សី​ ជញ្ជាំង​ក្តារ​មាន​ទំហំ ៩ម៉ែត្រ គុណ ៧​ម៉ែត្រ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្រ​បាក់​អស់​ទាំង​ស្រុង រួម​ទាំង​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ផង​ដែរ​ ។ ហេតុ​ការ​ណ៍នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ១៩ កញ្ញា ២០១៤  ស្ថិត​ក្នុង​ភូមិ​គោក​វល្លិយាវ​ស្រែល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ ។

តាម​នគរ​បាល​ស្រុក​ថ្មពួក​បាន​ប្រាប់ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ដែល​ត្រូវ​អគ្គិ​ភ័យ​លេប​ត្រ​បាក់នេះ​មាន​ឈ្មោះ  ថាប់ លាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​នឹង​កន្លែង​កើត​ហេតុ ។ តាម​ការ​រៀប​រាប់​ពី​ឈ្មោះ ព្រឿង សំណាង អាយុ​២៩​ឆ្នាំ ជា​ប្រពន្ធរបស់​ម្ចាស់​ផ្ទះ​ខាង​លើ​ បាន​ប្រាប់សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​បាន​ដាំ​បាយ​ និង​រៀប​ចំ​ហូប​ជា​មួយ​ក្រុម​គ្រួសារ បន្ទាប់​ពី​ហូប​បាយ​រួច​ប្តី របស់​គាត់​បានទៅបាញ់​ថ្នាំ​ដំឡូង ហើយ​រូប​នាង​បាន​នាំ​​កូន​ទៅលេង​ផ្ទះ​ម្តាយ​ដែលនៅ​ចម្ងាយ​ពី​គ្នា​២០០ម៉ែ​ត្រ ដែល​មិន​បាន​ពន្លត់​អុស​​នៅ​ក្នុង​ចង្រ្កាន​នោះទេ ដែលធ្វើ​ឱ្យ​ភ្លើង​ឆេះ​ធ្លាក់មក​ខាង​ក្រោម​ផ្ទះ​ បណ្តាល​ឱ្យ​ឆាបឆេះ​ពំនូក​ឈើ​ទុក​ក្រោម​ផ្ទះ​ក្លាយ​ទៅ​ជា​អគ្គិ​ភ័យ​តែម្តង សូម្បី​តែសម្ភារ​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ត្រូវ​អគ្គិ​ភ័យ​លេប​ត្រ​បាក់​អស់​គ្មាន​សល់​។