ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​បញ្ជូនទៅ​សាលា​ដំបូង​ពាក់ព័ន្ធពីបទ​ឆបោក​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​​​សមត្ថ​កិច្ច​នគរ​បាល​កា​រិ​យា​ល័យ​កម្រិត​​ធ្ងន់នាយក​ដ្ឋា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើ​ការ​ឃាត់ខ្លួន
ប​ញ្ជួ​ន​ទៅ​កាន់​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​​ថ្ងៃ​ទី​១៨ ​កញ្ញា ២០១៤ ​ដែល​ជាប់ចោទ​​ពីបទ​​ឆបោក​​រថយន្ត១​គ្រឿង​យក​ទៅ​លក់​​ ។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​ស​ង្ស​យ័​ឈ្មោះច​ន សារៈ​ម៉ូ​ឌី អាយុ២៩​ឆ្នាំ ​​ស្នាក់​នៅ​មិន​ពិតប្រាកដ ហើយរូបគេ​ទើប​ចេញពី​ពន្ធនាគារ​​​ខែ​កក្កដា ២០១៤ នេះ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ឯក​​ឱ្យដឹងថា ដើមបណ្តឹង​ក្នុង​រឿង​នេះ ​ឈ្មោះ​យឹ​ម ឆៃ​ហូ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ។ លោក​បន្ត​ថា យោង​តាម​បណ្តឹង​​ កាលពីវេលា​ម៉ោង​៣​រសៀលថ្ងៃទី​២០ សីហា​ ២០១៤ កន្លងមក ឈ្មោះ​យឹ​ម ឆៃ​ហូ (ដើម​បណ្តឹង​) បាន​ទៅ​ស​ណ្ឋាគារ​អេ​វ័ន ស្ថិត​នៅ​ផ្លូវ​លេខ​២១៥ សង្កាត់​មិត្តភាព ​ខណ្ឌ​៧​មក​រា រាជធានីភ្នំពេញ បាន​ជួប​ឈ្មោះ​ច​ន សារៈ​ម៉ូ​ឌី ហៅ​ចិ​ត្រា ដែល​ជា​មនុស្ស​ធ្លាប់ស្គាល់គ្នា​ ។

ពេល​នោះ​ឈ្មោះចិ​ត្រា បាន​ប្រើ​ល្បិច​​​ខ្ចី​រថយន្ត​១គ្រឿង​ម៉ាក​ LEXUS RX៣០០ ព​ណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២.U 0393 ពីឈ្មោះ​យឹ​ម ឆៃ​ហូ ថា ​ដឹក​ប្រពន្ធ​ទៅ​ផ្ទះ ​ព្រោះ​ប្រពន្ធ​ឈឺពោះ  ឈ្មោះ​យឹ​ម ឆៃ​ហូ ក៏​បាន​ឱ្យរថយន្ត​នោះ​ទៅ ស្រាប់តែ​ទៅ​បាត់​រហូត​ ។ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព