ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​មុខ​សាលា​ឃុំ​ទាម​ទារ​ឱ្យ​លុប​ចោល​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ទាំង​៦

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ជិត​៣០០​នាក់​មក​ពី​៧​ភូមិ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្មអហិ.ង្សា​មួយ​នៅ​មុខ​សាលា​ឃុំ​ប៊ូ​ស្រា កាលពី​ថ្ងៃ​ទី​១៥ កញ្ញា តវ៉ា​ឱ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ក្រុមហ៊ុន​សម្បទាន ដែល​ធ្វើទុក្ខបុកម្នេញ​រំលោ.ភសិទ្ធិ​ជនជាតិ​ដើម ។ ក្នុង​សកម្មភាព​នោះ​គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នក​ភូមិ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ដំណោះស្រាយ​ពិតប្រាកដ ទើប​ពួក គាត់​បញ្ឈប់​ការ​តវ៉ា ។

ខេត្តមណ្ឌលគិរី ៖ ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ជិត​៣០០​នាក់​មក​ពី​៧​ភូមិ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្មអហិង្សា​មួយ​នៅ​មុខ​សាលា​ឃុំ​ប៊ូ​ស្រា  កាលពី​ថ្ងៃ​ទី​១៥ កញ្ញា តវ៉ា​ឱ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ក្រុមហ៊ុន​សម្បទាន ដែល​ធ្វើទុក្ខបុកម្នេញ​រំលោភសិទ្ធិ​ជនជាតិ​ដើម ។ ក្នុង​សកម្មភាព​នោះ​គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នក​ភូមិ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ដំណោះស្រាយ​ពិតប្រាកដ ទើប​ពួក គាត់​បញ្ឈប់​ការ​តវ៉ា ។

ប្រជាពលរដ្ឋ​បាន​លើក​បដា និង​ថ្លែង​ថ្កោលទោស​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​ពី​ការ​រំលោភសិទ្ធិ​ដីធ្លី ព្រៃឈើ​ធនធានធម្មជាតិ ការ​ប្រើប្រាស់​កង​សន្តិសុខ​ក្រុមហ៊ុន​ប្រដាប់​ដោយ​អាវុធ​បាញ់​គំរាមកំហែង​ពលរដ្ឋ និង​ជីក​ប្រឡាយ​បិទផ្លូវ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ចូល​ព្រៃ​រក​អនុ​ផល​ព្រៃឈើ រួម​ទាំង​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​មាន​ប្រសិទ្ធភាព ។ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ជាង​២០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​បាតុកម្ម ក៏​ប៉ុន្តែ​មិន​មានការ​រារាំង ឬ​ប៉ះទង្គិច​ណាមួយ​រវាង​កងកម្លាំង និង​អ្នក​តវ៉ា​នោះ​ទេ ហើយ​លោក​អភិបាលស្រុក និង​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក ព្រមទាំង​ក្រុមប្រឹក្សា​ឃុ​ុំ ក៏​បាន​ចូលរួម​ស្ដាប់​ការ​តវ៉ា​នោះ​ដែរ ។

ឆ្លើយ​តប​ភា្ល​ម​ៗ​ចំពោះ​អ្នក​តវ៉ា អភិបាលស្រុក​ពេ​ជ្រា​ដា លោក នួន សា​រ៉​ន មាន​ប្រសាសន៍​ថា សំណូមពរ​ប្រជាពលរដ្ឋ​ទាក់ទិន​បញ្ហា​ជីក​ប្រឡាយ​បិទផ្លូវ គឺ​អាជ្ញាធរ​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​លុប​ប្រឡាយ​នោះ​វិញ​ហើយ​។ ដោយឡែក​បញ្ហា​សន្តិសុខ​ក្រុមហ៊ុន​ដែល​បាញ់​បង្ក​របួស​ស្នាម​ប្រជាពលរដ្ឋ អាជ្ញាធរ​បាន​ចាត់វិធានការ​តាម​ចាប់ខ្លួន​ហើយ​ដែរ ។ ចំណែក​បញ្ហា​ទាមទារ​ឱ្យ​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន លោក​អភិបាលស្រុក​សន្យា​ថា នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បន្ត​។ ជាមួយ​នោះ​ដែរ លោក​ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់ រង់ចាំ​ដំណោះស្រាយ​ចៀសវាង​ប្រព្រឹត្ត​អំពើ​អ្វី​ធ្វើ​ឱ្យ​ប៉ះពាល់​វិធានការ​ច្បាប់​ទាក់ទិន​ការ​ធ្វើ​បាតុកម្ម ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​១២ កញ្ញា សហគមន៍​ឃុំ​ប៊ូ​ស្រា បាន​ធ្វើ​លិខិត​ជូនដំណឹង​មក​អាជ្ញាធរ​ឃុំ ស្រុក ស្ដី​ពី​ការ​ធ្វើ​បាតុកម្មអហិង្សា​នៅ​មុខ​សាលាឃុំ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​៣០ កញ្ញា តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥ រួម​មាន ក្រុមហ៊ុន​អិ​ល​.​ខេ​.​អិ​ល (LKL) ក្រុមហ៊ុន​ខេ​.​ហ្វើ​ស (K-First) ក្រុមហ៊ុនមេ​ហ្គា ហ្វើ​ស (Mega-First) ក្រុមហ៊ុន​សុខ​ហ្វី​ន (Socfin) និង​ក្រុមហ៊ុន​ដាក់​ឡាក់ (Daclak) ។

រហូត​មក​ដល់​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ដដែល (​ថ្ងៃ​ទី​១៥ កញ្ញា​) ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​រំសាយ​ចាក​ចេញពី​កន្លែង​តវ៉ា ។ បុ​៉​ន្តែ​ពួក​គេ​បាន​អះអាង​ថា បើសិនជា​ការ​ទាមទារ​មិន​បាន​សម្រេច​ទេ គេ​មាន​គម្រោង​ធ្វើ​បាតុកម្ម​បិទផ្លូវ​តំបន់​ទេសចរណ៍​ទឹកជ្រោះ​ប៊ូ​ស្រា រួម​ទាំង​នាំ​គ្នា​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​ការដ្ឋាន​ក្រុមហ៊ុន និង​មុខ​សាលាស្រុក​បន្ត​ទៀត រហូត​ទទួល​បាន​ដំណោះស្រាយ​ដែល​អាច​ទទួលយក​បាន ៕