ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការ​ិនីរោងច​ក្រ លូ​ថៃដួល​សន្លប់​ជិត២០នាក់​នៅក្រុង​ស្វាយរៀង

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​មាន​កម្មការនី​ប្រមាណ​២០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​មូល​ហេតុ​ខ្វះ​ខ្យល់​អុក​ស៊ីសែ​ន​ដែល​មន្រ្តី​មន្ទីរការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវះ​ខេត្ត​និយាយ​ថា ក្នុង​អាគារ​រោង​ចក្រ​រៀប​ចំ​មិន​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​បណ្តាល​ឲ្យខ្វះ​ខ្យល់​អុក​ស៊ីសែន​ ។ ​ករណីកម្ម​ការនីដួល​សន្លប់​នេះ​បាន​កើត​ឡើង​កាល​ពី​

ខេត្ត​ស្វាយ​រៀង ៖ ​មាន​កម្មការិនី​ប្រមាណ​២០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​មូល​ហេតុ​ខ្វះ​ខ្យល់​អុក​ស៊ីសែ​ន​ដែល​មន្រ្តី​មន្ទីរការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវះ​ខេត្ត​និយាយ​ថា ក្នុង​អាគារ​រោង​ចក្រ​រៀប​ចំ​មិន​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​បណ្តាល​ឲ្យខ្វះ​ខ្យល់​អុក​ស៊ីសែន​ ។ ​ករណីកម្ម​ការិនីដួល​សន្លប់​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លាម៉ោង៩ព្រឹក ថ្ងៃទី១៧ កញ្ញា ២០១៤ នៅ​រោងច​ក្រលូ​ថៃ ដែល​ជា​រោង​ចក្រ​បង្កើត​ថ្មីមិន​ទាន់​សុំ​ច្បាប់​ធ្វើ​អា​ជីវកម្ម​នៅឡើយ ​រោង​ចក្រ​កាត់​ដេ​សម្លៀក​បំពាក់​ស្ថិត​នៅភូមិ​ស្វាយ​តឿ​ សង្កាត់​​​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

បើ​តាម​នារី​រ​ង​គ្រោះ​​ឈ្មោះ ​សួស រាជនី អាយុ២១ឆ្នាំ ជាកម្មការិនី​រោងចក្រ​លូថៃ​មាន​ទីលំ​នៅ​ភូមិ​ស្វាយ​ធំ​ ឃុំ​ស្វាយរំ​ពារ​ ស្រុក​ស្វាយ​ទាប បាន​ឲ្យដឹងថា​ មុន​ពេល​​កើតហេតុ​រូ​បនាង​​និងមិត្តរួ​​មការងារ​​បាន​​ចូល​​ធ្វើការ​ធម្ម​តា​លុះ​ម៉ោង​ប្រមាណ៩​ព្រឹក ស្រាប់​តែមាន​អាការៈ​វិលមុខ​ពិបាក​​ដកដង្ហើម​ក៏ដួល​សន្លប់​តែម្តង​។ រីឯកម្ម​ការិនី​ផ្សេង​ៗ​ទៀត​​ក៏ចាប់​ផ្តើមវិល​មុខ​ដួល​សន្លប់​ជាបន្ត​បន្ទា​ប់ដែរ រហូត​២០នាក់​ទើប​បុគ្គលិក​ថៅ​កែ​រោង​ចក្រ​ហៅ​រថយន្ត​សា​មុយ​ដឹក​កម្ម​ការនី​រោង​ចក្រ១០នា​ក់ទៅ​មន្ទីរពេទ្យ​ខេត្ត​និង១០​នាក់មក​គ្លី​និកផា​សុខភាព ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​