ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​​ដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​​ក្រសួង​មហា​ផ្ទៃ ឃាត់​ខ្លួន​យុវជនម្នាក់​​ពីបទ​​រំលោ.ភ​សេពសន្ថ​​វៈ​កុមារី​​អាយុ​៣​​ឆ្នាំ​​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នាយក​ដ្ឋាន​​នគរបាល​ព្រហ្មទណ្ឌក្រសួង​មហា​ផ្ទៃ ដឹកនាំ​ដោយ​លោក​​វរសេនីយ៍​ទោ ស៊ី ផល្លា កាល​​ពី​វេលាព្រឹក​ថ្ងៃទី​១៧ កញ្ញា បាន​ឃាត់​ខ្លួន​យុវជនម្នាក់​ពីបទ​​រំលោ.ភ​សេពសន្ថវៈ​​កុ​មារី​អាយុ​​៣ឆ្នាំ នៅ​​ភូមិ​ហាងសាំង សង្កាត់​គីឡូម៉ែត្រលេខ​​៦ ខណ្ឌប្ញស្សីកែវ ។

រាជធានី​ភ្នំ​ពេញ ៖ នាយក​ដ្ឋាន​​នគរបាល​ព្រហ្មទណ្ឌក្រសួង​មហា​ផ្ទៃ ដឹកនាំ​ដោយ​លោក​​វរសេនីយ៍​ទោ ស៊ី ផល្លា កាល​​ពី​វេលាព្រឹក​ថ្ងៃទី​១៧ កញ្ញា បាន​ឃាត់​ខ្លួន​យុវជនម្នាក់​ពីបទ​​រំលោភ​សេពសន្ថវៈ​​កុ​មារី​អាយុ​​៣ឆ្នាំ នៅ​​ភូមិ​ហាងសាំង សង្កាត់​គីឡូម៉ែត្រលេខ​​៦ ខណ្ឌប្ញស្សីកែវ ។

យុវជន​ជាប់​​ចោទ​​ឈ្មោះ គង់​ សុធិ ហៅ​អាប៉ូយ​​ អាយុ​​១៥​​ឆ្នាំ មាន​លំនៅ​​ភូមិ​ដំណាក់​​មាន​ជ័យ ឃុំ​ព្រះ​និព្វាន​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់ស្ពឺ​​ ។

តាម​ពាក្យបណ្តឹង​​ឱ្យដឹង​ថា កាល​ពី​ថ្ងៃទី​​២ ធ្នូ ២០១៣ វេលាម៉ោង​​៧យប់​​ ជន​​សង្ស័យ​​បាន​​អង្គុយ​លេង​​នៅលើ​​គ្រែ​​មុខ​ផ្ទះ​​ ពេល​នោះ​ឃើញ​​កុមារី​​រងគ្រោះ​​ដើរ​កាត់​​ ក៏​បក់​​ដៃ​​ហៅ​ចូល​លេង ហើយ​​ចាប់​កុមារី​រងគ្រោះ​​រំលោភ​​នៅ​លើ​គ្រែ​​រហូត​​បានសម្រេច​​ រួច​​រត់​គេ​​ច​បាត់ស្រមោល រហូត​​ដល់​​ថ្ងៃ​​ខាងលើ សមត្ថកិច្ច​​នាយក​ដ្ឋាន​​នគរបាល​ព្រហ្មទណ្ឌក្រសួង​មហា​ផ្ទៃ សហការជាមួយ​អង្គភាព​​​​ការពារ​កុមារ(CPU)ស្រាវជ្រាវ​​ឃាត់​ខ្លួន​បាន​តែម្តង ។

ក្រោយពី​ឃាត់​ខ្លួន ​ជន​សង្ស័យបាន​ប្រគល់​ជូន​​ទៅ​នគរបាល​ខេត្ត​កំពង់​ស្ពឺ ចាត់ការ​​តាម​​នីតិវិធី ៕

ព័ត៌មាន​​​លម្អិតនឹង​មានផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព