ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​៣២​ចូល​រួម​សន្និសីទ​អន្តរ​ជាតិ​​ស្តីពី «​ការ​អភិវឌ្ឍន៍​សហគមន៍​តាមរយៈ​វិស័យ​ទេសចរណ៍»

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កម្ពុជា​​ទេសចរណ៍នា​ពេល​នេះ​ ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​​រៀបចំ​នូវ​សន្និសីទ​​អន្តរជាតិ​​ស្តី​ពីការ​អភិវឌ្ឍ​ន៍​សហគមន៍​តាម​​រយៈ​វិស័យ​ទេស​ចរណ៍ ខណៈ​ដែល​ប្រទេសចំនួន​​៣២ ​បាន​ចូលរួម​ក្នុង​ស​ន្និ​សីទ​នេះ​ ។​

ស​ន្និ​សីទ​ដេ​ល​មាន​សារសំខាន់​នេះ​ រៀបចំ​ឡើង​​ដើម្បី​ជា​ការ​ផ្តល់​នូវ​វេទិកា​​ដ៏​មាន​អត្ថន័យ​មួយ​​ដល់​ផ្នែក​ពាក់ព័ន្ធ​ធ្វើការ​​ជជែក​ពិភាក្សា​គ្នា​ពី​ការ​អភិវឌ្ឍ​ន៏​សហគមន៍​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​ន៍​បរិស្ថាន​ប្រកបដោយ​ចី​រ​ភាព​។ ស​ន្និ​សីទ​ខាងលើ​នេះ​ ត្រូវ​​​រៀបចំ​ឡើង​នៅ​សណ្ឋា​​គា​សូ​ហ្វី​តែ​ល ​រាជធានី​ភ្នំពេញ​ រយៈ​​ពេល​២​ថ្ងៃ ​គឺ​ថ្ងៃ​ទី​១៦ និង១៧​ កញ្ញា ​២០១៤ ។

ថ្លែង​ក្នុង​ពិធី​​សន្និសីទ​អន្តរជាតិ​ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ទេសចរណ៍​ផ្អែក​លើ​​សហគមន៍ គឺជា​​ទម្រង់​នៃសំឡេង បរិស្ថាន និង​ការ​ជា​ទទួលខុសត្រូវ ក្នុង​ការ​ចូលរួម​ចំ​ណែ​កអភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរ​ភាព ។ ហើយ​វា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​សង្គម និង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​នៅ​តាម​ស​ហគមន៍​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព