ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​ទម្ងន់៤៣គីឡូក្រាម​ រួបសម្លា.ប់ជ្រូក​៣ក្បាលទម្ងន់​សរុបជិត២០០គីឡូក្រាម

9 ឆ្នាំ មុន

ខេត្តកំពត ៖ ​ពស់ថ្លាន់ដ៍ធំមួយ​ក្បាលមានទម្ងន់៤៣គីឡូក្រាម​ បានវារចូលទៅ​រួបសត្វជ្រូក​០៣ក្បាល​របស់ប្រជាពលរដ្ឋ​ចិញ្ចឹមក្នុងទ្រុង​បណ្តាលឲ្យងាប់​ ដែលសរុបជ្រូកទំាង​៣ក្បាលទម្ងន់​ជិត២០០គីឡូក្រាម ។

ហេតុការណ៍នេះ ​បានកើតឡើង​កាលពីម៉ោង​១២និង២៥នាទី​រំលងអធ្រាត្រឈាន​ចូលថ្ងៃទី១៦​ កញ្ញា ២០១៤​ នៅក្នុងភូមិអណ្តូងជីម៉ឺន​ ឃុំកំពង់ត្រែង ​ស្រុកទឹកឈូ ។

ប្រភពពីម្ចាស់ជ្រូក​ឈ្មោះ អាង ធី ​ភេទប្រុស​ អាយុ៣៣ឆ្នំា​ មានប្រពន្ឋឈ្មោះ​ លាង ស្រីមុំ ​អាយុ២៩ឆ្នាំ ​រ​ស់នៅភូមិកើតហេតុខាងលើ​បានឲ្យដឹងថា​ រូបគាត់មិនដឹងថា ​ពស់ថ្លាន់ដ៍ធំមួយ​ក្បាលនេះ ​ចូលរួបជ្រូកគាត់​តំាងពីពេលណា​មកទេ តែនៅ​ម៉ោងជាង១២រំលងអធ្រាត្រ​ថ្ងៃអង្គារនេះ ​គាត់ឮសូរសំឡេងជ្រូកស្រែក​ ពេលនោះរូបគាត់ទំាងពីរ​នាក់ប្តីប្រពន្ឋ ​ក៍កាន់ពិលចុចមើល ​ស្រាប់តែឃើញ​ពស់ថ្លាន់កំពុងតែរួប​ជ្រូកទំាង០៣ក្បាល ​ពេលនោះងាប់អស់០២ក្បាល​ នៅសល់​០១ក្បាល​ទៀត​​មិនទាន់ងាប់ ​ប៉ុន្តែត្រដរខ្យល់ហៀប​នឹងងាប់ដែរ​ កំពុងតែស្រែក ។

ដោយឃើញ​សភាពបែបនេះ​ រូបគាត់ទំាងពីរនាក់​ក៍បានស្រែកហៅ​ប្រជាពលរដ្ឋជិតខាង​ឲ្យមកជួយអន្តរាគមន៍ ​ប៉ុន្តែទំារំាអ្នកជិតខាងមក​ រូបគាត់ទំាងពីរនាក់​បានយករំពាត់វ៉ៃពស់ ​ដើម្បីឲ្យវាលាចង្វាយ​ចេញពីជ្រូក ​ទើបគាត់យកខ្សែ​មកទាក់កវា និង បានអ្នកជិតខាងជួយ​ទាញពស់ថ្លាន់នោះចេញ​ តែជ្រូក០១ក្បាល​ចុងក្រោយនេះ​ក៍ផុតដង្ហើមដែរ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕