ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់​មីង និង​ក្មួយ​ប្រុស​លង់​ទឹក​ស្រះជម្រៅ​ជាង​៣ម៉ែត្រ​ស្លា.ប់​ទាំង​២នាក់នៅ​ស្រុក​ព្រៃ​នប់

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ម្តាយ​មីងវ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ និង​ក្មួយ​ប្រុសអាយុ​៥​ឆ្នាំ​​​បាន​លង់​ទឹក​ស្លា.ប់​ទាំង​២នាក់​ ខណៈពួក​គេ​ទៅ​បោក​សំលៀក​បំពាក់​នៅ​ក្បែរ​ស្រះ​ទឹក​(រណ្តៅ​ជីក​យក​អាចម៍​ដី​)ដែល​មានជម្រៅ​ជាង​៣ម៉ែត្រ​។

ខេត្ត​ព្រះ​សីហនុ​ ៖ ម្តាយ​មីងវ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ និង​ក្មួយ​ប្រុសអាយុ​៥​ឆ្នាំ​​​បាន​លង់​ទឹក​ស្លាប់​ទាំង​២នាក់​ ខណៈពួក​គេ​ទៅ​បោក​សំលៀក​បំពាក់​នៅ​ក្បែរ​ស្រះ​ទឹក​(រណ្តៅ​ជីក​យក​អាចម៍​ដី​)ដែល​មានជម្រៅ​ជាង​៣ម៉ែត្រ​។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ កញ្ញា ២០១៤ នៅ​ចំណុច​ស្រះ​ទឹក​ខាង​ក្រោយ​សាលា​ឃុំ​ជើង​គោ ស្ថិត​ក្នុង​ភូមិ​ចំការ​កៅ​ស៊ូ ឃុំជើង​គោ ស្រុក​ព្រៃ​នប់​។

តាម​ប៉ូលិស​ស្រុក​ព្រៃ​នប់​ដែល​ចុះ​ទៅ​ចំណុច​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​លង់​ទឹក​ស្លាប់​ឈ្មោះ​យ៉ា ខ្នេរ អាយុ​៣៩​ឆ្នាំ រី​ឯ​ក្មួយ​ប្រុសបង្កើត​​ដែល​ស្លាប់​ជាមួយ​គ្នា​ដែរ​នោះ​ឈ្មោះ​យ៉ា ណារី អាយុ​៥​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ក្រុម​៤ ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​មាន​ការ​ផ្អើល​ឆោ​ឡោ​ពី​អ្នក​រស់​នៅ​ក្បែរ​កន្លែង​កើតហេតុនោះ​គេ​ឃើញ​ស្ត្រីរង​គ្រោះ និង​ក្មួយ​ប្រុស​យក​សម្លៀក​បំពាក់​ទៅ​បោក​នៅ​មាត់​ស្រះ​ដែល​ជា​កន្លែង​បោក​គក់​រាល់​ដង លុះ​ទៅ​ដល់​មាត់​ស្រះ​បាន​មួយ​សន្ទុះ​ ក្មួយ​ប្រុស​ដែល​ទៅ​ជាមួយ​បាន​ជ្រុះ​ស្បែក​ជើង​ចូល​ក្នុង​ស្រះក៏​ឈោង​ដៃ​យក​ស្រាប់​តែ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្រះ​ ឃើញ​ដូច​នោះ​ស្ត្រី​រង​គ្រោះ​បាន​រត់​មក​ឈោង​ដៃ​ចាប់​ក្មួយ​បុ្រស​ក៏​រអិល​ជើង​ធ្លាក់​ទៅ​ក្នុង​ស្រះ​ទឹក​ដែល​មាន​ជម្រៅ​ជាង​៣​ម៉ែត្រ​ដែរបណ្តាល​ឱ្យ​លង់​ស្លាប់​ទាំង​២​នាក់​មីង​ និង​ក្មួយ​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព