ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​បាត់​ពី​ផ្ទះ​ច្រើន​ថ្ងៃ​​ត្រឡប់​​មក​​វិញ​​ដេញ​​កា.ប់​ប្តី​​ចាក់​​សោ​បិទ​ទ្វា​រ​ផ្ទះ​សម្ងំ​​ផឹក​ថ្នាំ​​ប៉ុន​ប៉ង​​សម្លា.ប់​​ខ្លួន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ចេញពីផ្ទះ​២​ថ្ងៃ មិនដឹង​មាន​វិបត្តិ​អ្វី​ទេ ។ ពេល​​ត្រឡប់​ទៅ​​ដល់​ផ្ទះ​វិញ ​ស្ត្រី​នោះ​​បាន​​ទាញ​​កាំបិត​​ដេញ​​កា.ប់​ប្តី​​មិន​ឱ្យ​​ចូល​ផ្ទះ ​រួច​បិទ​ទ្វារ​ផ្ទះ ​និង​​ទ្វាររបង ។ ​ខណៈ​​នៅ​ក្នុងផ្ទះ​​ម្នាក់ឯង ​នាង​ផឹក​ថ្នាំ​ពុល​​ប៉ង​ធ្វើ​​អត្តឃា.ត ​ប៉ុន្តែ​​ក្រុម​​គ្រួសារ ​និង​​ប៉ូលិស​​មូលដ្ឋាន​​គាស់​​ទ្វារផ្ទះ​​ចូល​ទៅ​​មើល​ ហើយ​ដឹក​​បញ្ជូន​​ទៅ​​មន្ទីរពេទ្យ​​សង្គ្រោះ​​ទាន់​​ពេលវេលា ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​បាន​​ចេញ​ពីផ្ទះ​​២​ថ្ងៃ​ មិន​ដឹង​​មាន​​វិបត្តិ​​អ្វី​ទេ ។ ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ស្ត្រី​នោះ​បាន​ទាញ​កាំបិត​ដេញ​កាប់​ប្តី​មិន​ឱ្យ​ចូល​ផ្ទះ រួច​បិទទ្វារ​ផ្ទះ និង​ទ្វាររបង ។ ខណៈ​នៅ​ក្នុងផ្ទះ​ម្នាក់ឯង នាង​ផឹកថ្នាំ​ពុល​ប៉ង​ធ្វើ​អត្តឃាត ប៉ុន្តែ​ក្រុម​គ្រួសារ និង​ប៉ូលិស​មូលដ្ឋាន​គាស់​ទ្វារផ្ទះ​ចូល​ទៅ​មើល ហើយ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ទាន់​ពេលវេលា ។

ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២ កញ្ញា នៅ​ក្រុម​ទី​៥ ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​រូប​នោះ​ឈ្មោះ​លី ណា​វី អាយុ​៣២​ឆ្នាំ មានកូន​២​នាក់ និង​ប្តី​ជា​វិស្វករ តែ​មិន​ប្រាប់​ឈ្មោះ​ឡើយ ។ ប៉ូលិស​ឱ្យ​ដឹង​ថា ២​នាក់​ប្តី​និង​ប្រពន្ធ​នោះ​មិនដឹង​ថា​មាន​ទំនាស់​អ្វី​ជាមួយ​គ្នា​ទេ ។ ស្ត្រី​ជា​ប្រពន្ធ​ចេញពីផ្ទះ​២​ថ្ងៃ លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្តី ។ មិនតែប៉ុណ្ណោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ទាញ​កាំបិត​ដេញ​កាប់​ប្តី មិន​ឱ្យ​ចូល​ផ្ទះ រួច​បិទទ្វារ​ផ្ទះ និង​ចាក់សោ​ទ្វាររបង ។ នៅ​ក្នុងផ្ទះ​ម្នាក់ឯង នាង​លី ណា​វី ផឹកថ្នាំ​ពុល ប៉ង​ធ្វើ​អត្តឃាត ។

ដោយ​សង្ស័យ​មានរឿង​មិនល្អ​កើតឡើង ក្រុម​គ្រួ​សារបាន​ប្តឹង​ប៉ូលិស និង​អាជ្ញាធរ​ភូមិ រួច​នាំ​គ្នា​គាស់​ទ្វារ​ចូល​ទៅ​មើល ។ ពេល​ឃើញ​នាង​លី ណា​វី ផឹកថ្នាំ​ពុល ក្រុម​គ្រួ​សារបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន «​អង្គរ​» តែ​ដោយ​មាន​អាការ​ធ្ងន់ ទើប​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ គ្រូពេទ្យ​បាន​ជួយ​ស្ត្រី​រូប​នោះ រួច​ផុត​ពី​ក្តី​ស្លាប់​ហើយ ។ មន្ត្រី​ប៉ូលិស​បន្ត​ថា ទំនាស់​ឈាន​ដល់​ការ​ដេញ​កាប់​ប្តី រួច​ប៉ង​បញ្ចប់ជីវិត​ខ្លួនឯង​នេះ សង្ស័យ​បណ្តាល​មក​ពី​រឿង​លេងល្បែង​ស៊ីសង ។ តាម​អ្នក​ជិតខាង​ខ្លះ​ប្រាប់​ប៉ូលិស​ថា កន្លង​មក​ស្ត្រី​ជា​ប្រពន្ធ​ធ្លាប់​ចាញ់ល្បែង​អស់​ម៉ូតូ​២​ទៅ​៣​គ្រឿង​មក​ហើយ នៅ​តែ​មិន​ព្រម​កែខ្លួន ។ លើក​ក្រោយ​នេះ​ទំនងជា​ត្រូវ​ប្តី​ស្តីបន្ទោស ទើប​ទៅ​ជា​ឈ្លោះ​ទាស់ទែង​គ្នា និង​ប៉ង​សម្លាប់​ខ្លួន ។

ទោះបីជា​បែប​ណា​ក្តី ព័ត៌មាន​នេះ​គ្រាន់តែ​ជា​ការ​អះអាង​របស់​អ្នក​ជិតខាង និង​សមត្ថកិច្ច​ប៉ុណ្ណោះ រីឯ​នាង​លី ណា​វី និង​ប្តី មិន​បាន​បំភ្លឺ​ឱ្យ​ដឹង​បែប​ណា​ឡើយ ៕