ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ​បញ្ជូន​ក្រុម​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​3​នាក់​ទៅ​សាលាដំបូង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ច្រើន​ករណី​កន្លង​មក កាលពី​ថ្ងៃ​ទី​១ កញ្ញា ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ព្រំ ច័ន្ទ​សំណាង ហៅ​រស់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០១ ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ច្រើន​ករណី​កន្លង​មក កាលពី​ថ្ងៃ​ទី​១ កញ្ញា ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ព្រំ ច័ន្ទ​សំណាង ហៅ​រស់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០១ ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ២-​ឈ្មោះ ព្រំ ធា​រិ​ទ្ធ ហៅ​បូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​៣-​ឈ្មោះ ផល សក​ណា ហៅ​ជ្រូក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

លោក​វរសេនីយ៍ទោ ម៉ាំង សុខ​លុ​ច ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​ពួក​គេ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ សីហា និង​ម្នាក់​ទៀត កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៣០ សីហា ។ លោក​ម៉ាំង សុខ​លុ​ច បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង​តាម​ការ​ស្រាវជ្រាវ និង​ដោយ​មាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ រ័​ត្ន ស្រ៊ា​ង មេបញ្ជា​ការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​រាល់​កិច្ចប្រជុំ​លោក​តែង​ដាស់តឿន​ដល់​មន្ត្រី​ជំនាញ ត្រូវធ្វើ​បែប​ណា​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ឱ្យ​ច្បាប់​វិនិច្ឆ័យ​ទោស ដោយ​មិន​អាច​ឱ្យ​ពួក​គេ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ ។

ជនសង្ស័យ​៣​នាក់​មាន​២​នាក់​ជា​ជន​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ច្រើន​ករណី​កន្លង​មក ហើយ​ត្រូវ​សមត្ថកិច្ច​ចាត់​ទុក​ថា ជា​មុខសញ្ញា​ចាស់ និង​ម្នាក់​ទៀត​ក៏​ជា​ជន​សកម្ម​ខាង​ឆក់​ខ្សែ​ក ទូរស័ព្ទ​ដៃ កាបូប​ប្រាក់ ពី​អ្នកដំណើរ និង​មាន​បក្សពួក​គេ​មួយ​ក្រុម​ផ្សេង​ទៀត ។ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​លួច មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើ​អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ និង​ឆក់​សម្ភារ ។ ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ នឹង​ឱ្យ​ខាង​ចៅក្រម​សើ​ុ​ប​សួរ​សម្រេច​ឃុំខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕