ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្នង​ប្រឡាយ២ខ្សែ​ ត្រូវ​ជំនន់​ទឹកភ្លៀង​ហូរបុក​ដាច់ជាង​១០​កន្លែង រង​ការ​គិះគន់ពីប្រជាពលដ្ឋ​

9 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ខ្នង​​ប្រឡាយ​​ទឹក​២​ខ្សែ​ ដែល​ក្រុមហ៊ុន​​២​​​ទទួល​ម៉ៅ​ការ​​សាងសង់​ពី​ម​ន្ទីរ​ធនធានទឹ​ក​ខេត្ត ត្រូវ​បាន​​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​​បុក​ដាច់​ជាង​១០​​កន្លែង​ កាលពី​យប់​​ថ្ងៃ​ទី​២៩ ​សីហា ​​២០១៤ ស្ថិត​នៅ​ចំណុច​ទំនប់​កន​​យស់ ​​ក្នុងភូមិ​ដំរី​​កូន និង​ភូមិ​ព្រៃ​​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍​ ។​

ប្រភពបាន​ឱ្យ​ដឹងថា ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​​បាន​​រិះគន់​​ថា មក​ពី​ក្រុមហ៊ុន​ទាំង​២​នោះ​​ធ្វើ​ខ្នង​ប្រឡាយ​គ្មាន​គុណភាព ដែល​កន្លង​​មក​ករណី​​ទឹក​បុក​ដាច់​បែប​នេះ​ ក៏ធ្លាប់​កើតមានដែរ​​កាលពី​ឆ្នាំ​​មុន​ម្តង​​មក​​ហើយ និង​មក​ទល់​ពេល​នេះ​ ក៏​​មិន​ទាន់​ជួសជុល​​​​នៅឡើយ​។

លោកផ្លុ​ង វ៉ា​ត មេឃុំ​អញ្ចាញ​​រូង​បាន​​ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១​​ កញ្ញា​ ​២០១៤ ថា ​ខណៈ​​ដែល​លោក​បាន​ជូន​​ក្រុម​អ្នក​យក​ព័ត៌មាន​ចុះ​ថ​ត​យក​រូបភាព​​ដោយ​ផ្ទាល់នៅ​តាម​ខ្នង​ប្រឡាយ​នោះ​មាន​២ខ្សែ ក្នុង​មួយ​ខ្យែ​មាន​ប្រវែង​១.០១០​ម៉ែត្រ នៅ​សងខាង​ប្រឡាយ​ដែលបាន​ចាក់​ក្រួស​​ក្រហម​ពីលើ​តិច​ៗ ប៉ែក​ខាងកើត​មាន​ទំហំ​​ទទឹង​ខ្នង​លើ​ប្រវែង​៤​ម៉ែត្រ ​គឺជា​របស់​ក្រុមហ៊ុ​ន អ៊ឹ​ង គឹ​ម​ទូ ជា​អ្នក​ម៉ៅ​កា​​រ​​សាងសង់​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព