ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung ពង្រីក​បន្ថែម​នូវ​កម្មវិធី​ប្រព័ន្ធ​អេកូឡូស៊ី UHD ដែល​ផ្តល់​រូបភាព​ច្បាស់​ឥត​ខ្ចោះ

9 ឆ្នាំ មុន

រាជា​ធានី​ភ្នំពេញ​ ៖ Samsung Electronics Co., Ltd. ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​ជាងគេ និង​ជា​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លេខ​១ ក្នុង​ពិភពលោក​អស់​រយ​:​ពេល​8​ឆ្នាំ​ជាប់​គ្នា ហើយ​ក៏​ជា​ក្រុមហ៊ុន​ទូរទស្សន៍​លេខ​១ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​ ហើយ​ថ្មី​ៗ​នេះ​ ក្រុមហ៊ុន​បាន​ប្រកាស​ពី​គម្រោង​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀត ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី UHD របស់​ខ្លួន ដោយ​បាន​សហការ​ជាមួយ​ដៃគូ​ជា​ច្រើន ដើម្បី​ជួយ​ជំរុញ​ឲ្យ​កម្មវិធី​នេះ​អាច​ដំណើរការ​ប្រើប្រាស់​យ៉ាង​ឆាប់

រាជា​ធានី​ភ្នំពេញ​ ៖ Samsung Electronics Co., Ltd.  ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​ជាងគេ និង​ជា​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លេខ​១ ក្នុង​ពិភពលោក​អស់​រយ​:​ពេល​8​ឆ្នាំ​ជាប់​គ្នា ហើយ​ក៏​ជា​ក្រុមហ៊ុន​ទូរទស្សន៍​លេខ​១ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​ ហើយ​ថ្មី​ៗ​នេះ​ ក្រុមហ៊ុន​បាន​ប្រកាស​ពី​គម្រោង​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀត ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី UHD របស់​ខ្លួន ដោយ​បាន​សហការ​ជាមួយ​ដៃគូ​ជា​ច្រើន ដើម្បី​ជួយ​ជំរុញ​ឲ្យ​កម្មវិធី​នេះ​អាច​ដំណើរការ​ប្រើប្រាស់​យ៉ាង​ឆាប់​រហ័ស​បំពេញតម្រូវការ​អតិថិជន​។

​លោក Won Jin Lee អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់ នៃ​ការ​បង្ហាញ​រូបភាព​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Samsung Electronics បាន​និយាយ​ថា «​សម័យ UHD បាន​ចាប់ផ្តើម​ពេញ​និយម​ហើយ និង​កំពុង​បន្ត​រីក​រាលដាល​កាន់តែ​ខ្លាំង ព្រោះ​វា​គឺជា​កម្មវិធី​សំខាន់​ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​កម្សាន្ត​កាន់តែ​ច្រើន នៅ​ពេល​ដែល​វា​ក្លាយជា​កម្មវិធី UHD» ។ លោក​បន្ថែម​ទៀត​ថា​ « យើង​កំពុង​ផ្តល់​ជូន​អតិថិជន​របស់​យើង​ជាមួយនឹង​ការ​រៀបចំ​យ៉ាង​ទូលំទូលាយ​នៃ​កម្មវិធី UHD ដើម្បី​ការ​កម្សាន្ត​រីករាយ​ជាមួយ​ទូរទស្សន៍​កោង UHD ដ៏​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​របស់​បំផុត​»​។

​ក្រុមហ៊ុន Samsung គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី UHD ជាមួយ​ការ​បម្រើ​សេវាកម្ម​របស់​Amazon’s UHD VOD UHD នៅ​ក្នុង​ខែតុលា​នេះ នៅ​ទូ​ទាំង​ពិភពលោក​។ ហើយ​ក៏​បាន​ពង្រីក​ការ​បម្រើ​សេវាកម្ម UHD VOD របស់​ក្រុមហ៊ុន Netflix នៅ​ក្នុង​ទ្វីបអឺរ៉ុប ​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ចាប់តាំងពី​ខែមីនា​មក​ម្លេះ​។ ទាំងនេះ​មាន​ន័យ​ថា អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​នេះ ​បានជា​មួយ​ការ​បម្រើ​សេវាកម្ម​របស់​ដៃគូ​ដ៏​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា Maxdome, Wuaki.tv, និង CHILI, SanDisk, 20th Century Fox, ស្ថាប័ន Warner Brothers, Paramount និង Western Digital ដើម្បី​ទទួល​បាន​នូវ​រូបភាព​ច្បាស់​ឥត​ខ្ចោះ និង​កម្មវិធី​ដែល​មានគុណ​ភាពល្អ​បំផុត​។ នៅ​ពេល​ដែល​លោក​អ្នក​បាន​ភ្ជាប់​ប្រព័ន្ធ​អេកូឡូស៊ី UHD ផ្តល់​រូបភាព​ច្បាស់​ឥត​ខ្ចោះ​នេះ លោក​អ្នក​នឹង​អាច​ទស្សនា​កម្មវិធី​ទូរទស្សន៍​ពេញ​និយម​របស់​ខ្លួន ដូច​ជា​បណ្តុំ​ខ្សែភាពយន្ត​ខ្នាត​ធំ​ល្បី​ៗ និង​ភាពយន្ត​ឯកសារ​។ ជា​ពិសេស​អតិថិជន​អាច​ចម្លង​ទុក​និង​ដាក់​ឈ្មោះ​ចំណងជើង​នៃ​ឯកសារ​នេះ​បាន​។

​ក្រុមហ៊ុន Samsung បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ជាមួយ​ដៃគូ​ជា​ច្រើន​នៅ​គ្រប់​តំបន់​នៅ​ក្នុង​វិស័យ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ការ​ចែកចាយ​កម្មវិធី UHD សុវត្ថិភាព​មួយ​ជូន​ដល់​អតិថិជន​របស់​ខ្លួន​និង​អ្នក​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​។ ជាមួយ​គ្នា​នេះ អ្នក​ប្រើប្រាស់​នេះ​អាច​ប្រើប្រាស់​កម្មវិធី​នេះ​បាន​តាម​រយៈ​ទូរទស្សន៍​ទំនើប​ផង ឬ​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ ដូច​ជា កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​ផ្ទាល់ខ្លួន ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន ដែល​អាច​ភ្ជាប់  អ៊ី​ន​ធើ​ណិ​ត និង​អន​ឡាញ​បាន​៕